អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Monday, September 23, 2013

ប្រភេទ​អាហារ​ដែល​ជួយ​ឲ្យ​មនុស្ស​ប្រុស​អូសបន្លាយ​ពេល​បាន​យូរ​រឿង​សិច​លើ​គ្រែ​



​មាន​មុន​ស្ស​ភាគច្រើន​ត្រូវកា​រ​អាហារ​ដែល​មាន​ប្រសិទ្ធិភាព​ខ្ពស់​ អាចជួយ​ពួកគេ​ក្នុង​ការអូសបន្លាយ​ជីវិត​ស្នេហា​នៅលើ​គ្រែ​ឲ្យា​បានយូរ​។ លោក Vijay Singhal ជា​វេជ្ជបណ្ឌិត​ខាង​ផ្លូវភេទ បាន​ស្រាវជ្រាវ​ឃើញ​ថា​អាហារ​ទាំងនេះ​មិន​ត្រឹមតែ​អាច​ជួយ​ទ្រ​ង​ទ្រង់​ រាងកាយ​ប៉ុណ្ណាះ​ទេ ថែម​ទាំង​អាច​ជួយ​សម្រេច​បំណង​ជីវិត​នៅលើ​គ្រែ​របស់​អ្នក​ឲ្យបាន​យូរអង្វែង​ ថែមទៀត​។​
១. ឪឡឹក ល្ហុង និង​ចេក​

​ប្រភេទ​ផ្លែឈើ​ទាំងនេះ​មាន​ប៉ូ​តា​ស្យូម​កម្រិត​ខ្ពស់ ដែល​ជួយ​ឲ្យ​លំហូរ​ឈាមរ​ត់​បាន​ស្រួល នេះ​ជា​កត្តា​មួយ​ដែល​ធ្វើឲ្យ​ការប្រយុទ្ធ​របស់​អ្នក​មាន​ប្រសិទ្ធិ​ភាព​។​
២. គ្រាប់​ធញ្ញជាតិ ទឹកដោះគោ និង​ឈីស​

​នេះ​ជា​អាហារ​ដែល​មាន​ជាតិ​ស័ង្កសី ដែល​បង្កើត​អ័រម៉ូន​ផ្លូវភេទ​បុរស​បាន​យ៉ាង​ល្អ នេះ​ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើឲ្យ​អ្នក​កាន់តែ​មាន​សមត្ថ​ភាព​ដែរ​។​
sex
៣. ខ្លឹម​បារាំង និង​ខ្លឹម​ស​
​បន្លែ​ផ្លែឈើ​ទាំងពីរ​នេះ​ផ្ទុក​សារធាតុ allicin ជួយ​បង្កើន​នូវ​ឈាម ដែល​ជួយ​ធ្វើឲ្យ​មាន​ចលនា​ដល់​ចំណុចរសើ​បបាន​យ៉ាង​ពេញលេញ​។​
៤. សូកូឡា​ខ្មៅ​
​សូកូឡា​ក៏​អាច​ជួយ​ថែរក្សា​ច​រន្ធ​ឈាម​ដែល​នៅក្នុង​ខ្លួន​របស់​អ្នក​បាន​យ៉ាង​ល្អ​ផង​ដែរ​។​
៥. ផ្លែ Cherries
​នេះ​ក៏​ជា​ផ្លែ​ឈើ​ដែល​មាន​អត្ថប្រយោជន៍​ក្នុង​ការលើកកម្ពស់​កំលាំង​របស់​បុរស​ផងដែរ​។​
៦. ឈើ​វ៉​ល​ណាត
​នេះ​ជា​ផ្លែ​ឈឺ​ដែល​សម្បូរ​ទៅដោយ​ជាតិ​អាស៊ីត​ខ្លាញ់ អូ​មេ​ហ្កាំ 6 និង arginine ដែល​មាន​ប្រយោជន៏​សម្រាប់​ផលិត​នូវ អ៊ុក​ស៊ីត​អ៊ីដ្រូសែន ដូច្នេះហើយ​ទើប​ធ្វើឲ្យ​ចរា​ចរណ៍នៃ​ឈាមរ​ត់​បាន​ល្អ​។​
​ទោះជា​យ៉ាងណា​ក៏ដោយ​អ្នក​ត្រូវ​គិតគូរ​លើ​កត្តា​សុខភាព​ជា​ចម្បង មិន​ត្រូវ​ចេះ​តែ​ហូប​ដើម្បី​បំពេញ​តាម​ចំណង់រ​បស់​អ្នកនោះ​ទេ ប្រសិនបើ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​។ ហេតុនេះ​ហើយ​មុន​នឹង​បរិ​ភាគ​អាហារ​ទាំងនេះ សូម​ពិនិត្យ​មើល​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​ជាមុន​សិន​ទើប​ល្អប្រសើរ​៕​

ដកស្រង់ចេញពី គេហទំព័រ ដំណឹង

No comments:

Post a Comment