គ្រប់ទូរសព្ទដៃដែលប្រើប្រាស់ Android សុទ្ធតែមានភ្ជាប់មកជាមួយនូវកម្មវិធី Play Store ឬ Google Play មកស្រាប់ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការដំឡើងកម្មវិធី ឬ Game ។ ប៉ុន្តែនៅមានកម្មវិធីមួយចំនួនដែលមាននៅក្នុង Google Play ឬ Play Store ដែលលោកអ្នកចង់ដំឡើង ។ សំបុកអាយធីសូមបង្ហាញលោកអ្នកពីរបៀបដំឡើងកម្មវិធីនៅលើ Android ដោយវិធីផ្សេងៗពីគ្នាដែលមានបង្ហាញដូចខាងក្រោម៖
១. តាម Google Play App
វាជារបៀបដែលងាយជាងគេ និងភាគច្រើនមានស្រាប់នៅក្នុងទូរសព្ទ Android ដោយលោកអ្នកគ្រាន់តែបើកកម្មវិធី Play Store ដែលមានស្រាប់នៅក្នុងទូរសព្ទរបស់អ្នក ហើយធ្វើការស្វែងរក រកមើលកម្មវិធី ឬ Game ដែលអ្នកចង់បានហើយចុច Install វានឹងធ្វើការទាញយក និង ដំឡើងចូលទៅក្នុងទូរសព្ទដៃរបស់អ្នកតែម្តង ។២. Google Play on the Web
សូមចូលទៅកាន់ play.google.com តាមរយៈ Browser ដែលមាននៅក្នុងកុំព្យូទ័ររបស់អ្នក ហើយធ្វើការស្វែករកកម្មវិធី (Application) ឬ Game ដែលអ្នកចង់ដំឡើង រូចហើយចុចប៊ូតុង Install ។ នៅពេលទូរសព្ទអ្នកបានភ្ជាប់អ៊ីនធើណេត (Internet Connection) វានឹងធ្វើការទាញ និង ដំឡើងកម្មវិធីនោះទៅគ្រប់ទូរសព្ទ ឬ Tablet របស់អ្នកដែលបានឡុកចូល (Sign In) ជាមួយនឹងគណនី Gmail ដូចគ្នា ។៣. Sideloading Apps
Sidelaoding Apps គឺជាកម្មវិធីដែលមិនមាននៅក្នុង Play Store ឬ Google Play ។ ជាទូទៅនៅក្នុង Android គឺ មិនអនុញ្ញាតឲ្យដំឡើងប្រភេទកម្មវិធីទាំងនេះជាឡើយ ។ ដើម្បី ដាក់ឲ្យដំណើរការដំឡើងបាន (Enable) សូមចូលទៅ Settings => Security => Tick ទៅលើ Unknown Sources ។នៅពេលអ្នកបានអនុញ្ញាតរូចហើយអ្នកអាចចូលទៅទាញយក File *.APK ដែលជា File សម្រាប់ដំឡើងដោយផ្ទាល់របស់ Android ឬអ្នកអាចទាញយក File .APK តាមកុំព្យូទ័រ ហើយចម្លង File នោះចូលក្នុងទូរសព្ទរបស់អ្នកតាមរយៈខ្សែ USB ហើយចូលទៅកាន់ទីតាំងរបស់ File នេះតាមរយៈកម្មវិធី File Manager ហើយ Tab ទៅលើ File នោះដើម្បីដំឡើង ។
ចំណាំ៖ មុននឹងដំឡើងកម្មវិធីដែលមិននៅក្នុង Google Play សូមប្រយ័ត្ន
ឬពិនិត្យពីប្រភពអ្នកបង្កើតជាមុនសិន វាអាចផ្ទុក malware
ដែលធ្វើឱ្យប៉ះពាល់ដល់ទូរសព្ទរបស់អ្នក ។
៤. Third-Party App Stores
Amazon’s Appstore គឺជាកម្មវិធីដែលជាកម្មវិធីសម្រាប់ស្វែងរកកម្មវិធី ដែលគិតថ្លៃរបស់ Android ។ នៅមានកម្មវិធីដែលមានការនិយមប្រើច្រើនមួយទៀតគឺ Humble Bundle ដែលជា App Store មួយប្រភេទទៀតលក់ Game ដែលគេបានបង្កើត ។ក្នុងការដំឡើង AppStore ដែលមិនមែនជារបស់ Google (Play Store) ត្រូវដំឡើងតាម Sideloading App ។ ដូចនេះអ្នកគួរតែមានការប្រុងប្រយត្ន័នៅពេលប្រើប្រាស់ third-party app stores ក្រៅពី Amazon’s Appstore និង Humble Bundle ដែល appstore ទាំងនោះអាចសំបូរកម្មវិធី ដែលផ្ទុកទៅដោយ Malware ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ OS ក្នុងទូរសព្ទរបស់អ្នក ។
៥. Sideloading ពីកុំព្យូទ័រអ្នក
នៅពេលអ្នកមាន Apk file នៅលើកុំព្យូទ័រ អ្នកអាចប្រើប្រាស់កម្មវិធី AirDroid ដើម្បីដំឡើងកម្មវិធីទៅទូរសព្ទដៃដោយមិនចាំបាច់ប្រើខ្សែភ្ជាប់ទៅកាន់កុំព្យូទ័រ ។
ឬតាមវិធីមួយទៀតនោះគឺ Android debug bridge ដោយប្រើ Command Line ។ ចំពោះវិធីធ្វើទាំងពីរនេះសំបុកអាយធីនឹងបង្ហាញពីរបៀបធ្វើនៅអត្ថបទក្រោយទៀត ។
No comments:
Post a Comment