ភ្នំពេញ៖ ស្វាមីកំណាចចិត្តឃោរឃៅឥតក្តីមេត្តា
លើកកាំបិតចាក់ និងអារកសម្លាប់ភរិយា ទុកសពចូលក្នុងថ្លុក
ឈាមនៅលើផ្ទះជាមួយកូនប្រុសអាយុទើប៥ឆ្នាំ
សង្ស័យផ្តើមចេញពីជម្លោះព្រោះប្តីមានស្រីកំណាន់នៅខាងក្រៅ។
សពនារីរងគ្រោះត្រូវបានក្រុមប្រជាពលរដ្ឋជិតខាងប្រទះ ឃើញនាព្រឹកថ្ងៃអាទិត្យ
ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ នៅលើផ្ទះនារីរងគ្រោះ លេខ១២១៥បេ
ស្ថិតក្នុងភូមិ ឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សមត្ថកិច្ចបានបញ្ជាក់ថា នារីរងគ្រោះ មានឈ្មោះ ប៉េង ចិន្តា អាយុ ២៥ឆ្នាំ។ រីឯប្តីកំណាចកំពុងរត់គេចខ្លួននោះ មានឈ្មោះ អាន សឿន អាយុ ៣៣ឆ្នាំ។
សមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុប្រាកដអំពីករណីឃាតកម្មនេះ នៅឡើយទេ ព្រោះកំពុងតែសាកសួរសាក្សី នៅជុំវិញកន្លែងកើតហេតុ។ តែបើតាមប្រជាពលរដ្ឋ បានអះអាងថា គ្រួសារនេះឧស្សាហ៍កើតជម្លោះអំពើ ហិង្សា ហើយស្វាមីនោះទៀតសោតមានស្រីកំណាន់នៅខាងក្រៅថែមទៀតផង។
កូនប្រុសជនរងគ្រោះ អាយុទើប ៥ឆ្នាំ បានថ្លែងបញ្ជាក់ប្រាប់សមត្ថកិច្ចថា ខ្លួនបានឃើញឪពុករបស់គេចាក់ និង អារកសម្លាប់ម្តាយ ហើយក៏រត់ចេញបាត់ទៅ៕

ប្រែសំរួលដោយ: អាដា
រក្សាសិទ្ធិគ្រប់យ៉ាងដោយ: ភូមិអច្ឆរិយៈ
រក្សាសិទ្ធិគ្រប់យ៉ាងដោយ: ភូមិអច្ឆរិយៈ
No comments:
Post a Comment