ខេត្តព្រៃវែង ៖
ប្រជាពលរដ្ឋចំនួន៣៥០គ្រួសារដែលរងគ្រោះដោយទឹកជំនន់នៅស្រុកពាម
ជរ ខេត្តព្រៃវែងបានទទួលអំណោយពីសមាគមរោងចក្រកាត់ដេរកម្ពុជា
ក្រោមអធិបតីភាពលោកម៉ក់ ធារី អភិបាលរងខេត្តព្រៃវែង លោកចាន់ ដេត
អភិបាលស្រុកពាមជរ លោកលី តេកហេង
ប្រធានប្រតិបត្តិសមាគមរោងចក្រកាត់ដេរកម្ពុជា
និងសមាជិករបស់សមាគមរោងចក្រកាត់ដេរផងដែរ។
ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះមកពី២ឃុំ
គឺឃុំស្វាយភ្លោះ និងឃុំកោះចេក
ហើយអំណោយដែលសមាគមរោងចក្រកាត់ដេរប្រគល់ជូនប្រជាពលរដ្ឋក្នុង
មួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម
សាប៊ូកញ្ចប់ធំចំណុះ៥គីឡូក្រាមចំនួន២កញ្ចប់ ស្បែកជើង៣គូ
ខោអាវ៣គូ ត្រីខកំប៉ុង១យួ។
គួរបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ
សមាគមក៏បានឧបត្ថម្ភបន្ថែមដល់គ្រួសារដែលបានបាត់បង់សមាជិកក្នុង
ពេលមានគ្រោះទឹកជំនន់
ដែលក្នុងមួយគ្រួសារទទួលបានប្រាក់១០០ដុល្លារបន្ថែមទៀត
និងឧបត្ថម្ភកៅអីជ័រ៤០ បង់៤ និងតុ១
ព្រមទាំងថវិកា២០០ដុល្លារដល់វត្តរតនរង្សី
ដែលជាទីតាំងផ្តល់អំណោយដល់បងប្អូនប្រជាពលរដ្ឋសម្រាប់ធ្វើការ
អភិវឌ្ឍទីវត្តតទៅមុខទៀត៕
ដកស្រង់ចេញពីរ៖ កោះសន្តិភាព




No comments:
Post a Comment