៙ Activation
នៅពេលលោកអ្នកទិញ iPhone ថ្មីដំបូង ហើយបើកប្រើវា ឬក្រោយលោកអ្នក ធ្វើការ Restore ទូរស័ព្ទ ដោយសារតែវាបើកមិនចេញឬគាំងនោះ! លោកអ្នកនឹងអាចប្រើទូរស័ព្ទបាន សម្រាប់តែ ហៅទៅលេខសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ (911, 112…) ហើយនៅលើផ្ទាំង iPhone របស់លោកអ្នក នឹងបង្ហាញរូបឡូហ្គោ iTune និងរូបខ្សែ USB… នេះ មានន័យថា iPhone របស់លោកអ្នក មិនទាន់ធ្វើការ Activate នៅឡើយទេ។ ដើម្បី Activate តម្រូវអោយលោកអ្នកភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ រួចបើកកម្មវិធី iTune។ មានវិធីម៉្យាងទៀត ដែលអាច Activate ដោយមិនបាច់ប្រើ iTune គឺប្រើវិធី Hacktivation តែវិធីនេះ តម្រូវអោយលោកអ្នក ត្រូវ Jailbreak ទូរស័ព្ទជាមុនសិន។៙ Jailbreak
ទូរស័ព្ទរបស់លោកអ្នកត្រូវបាន Apple កំណត់មិនអោយដំឡើងកម្មវិធី ឬកែកុនអ្វីទាក់ទងនឹងប្រព័ន្ធនោះទេ ហើយលោកអ្នក អាចដំឡើងបានតែកម្មវិធីដែលទាញយកពី App Store របស់ Apple តែប៉ុណ្ណោះ។ ដើម្បីអាចដំឡើងកម្មវិធីដែលទាញយកពីគេហទំព័រ ឬប្រភពផ្សេង ក្រៅពី App Store បាន លុះត្រាតែ លោកអ្នក ធ្វើការ Jailbreak iPhone ឬ iPad របស់លោកអ្នកជាមុនសិន។ Jailbreak ប្រៀបដូចរំដោះទូរស័ព្ទយើង ចេញពីការឃុំឃាំងរបស់ Apple ដូច្នោះដែរ។ក្រោយពេល លោកអ្នក Jailbreak ទូរស័ព្ទរបស់លោកអ្នកហើយ លោកអ្នក អាចធ្វើអ្វីបានច្រើនជាមួយទូរស័ព្ទរបស់លោកអ្នកដូចជា ដោះកូដ, ដំឡើងភាសាខ្មែរ និងបញ្ចូល Theme ជាដើម។ អាច Jailbreak បាន ឬមិនបាន ត្រូវមើលទៅលើស៊េរី iOS ថាតើវា Version ប៉ុន្មាន។
+ ការ Jailbreak មានពីរប្រភេទគឺ ៖
- Tethered Jailbreak : ពេលលោកអ្នក បិទ-បើកទូរស័ព្ទ ឬ Restart លោកអ្នក ត្រូវ Jailbreak ម្តងទៀត។
- Untethered Jailbreak : ពេលលោកអ្នក Jailbreak ហើយគឺស្ថិតក្នុងសភាព Jailbreak រហូត ហើយអាចបិទ-បើកទូរស័ព្ទ បានដោយស៊េរី។
=> ដើម្បីឆែកមើល iOS version សូមចុចលើ Setting-> General -> About រួចរកមើលពាក្យ Version ។
៙ Unlock
Unlock ឬដោះកូដ មានន័យថា ធ្វើអោយទូរស័ព្ទអាចប្រើបានជាមួយស៊ីមកាតប្រព័ន្ធណាក៏បាន។ ទូរស័ព្ទដែលត្រូវការដោះកូដ ច្រើនតែជា ទូរស័ព្ទដែលគេទិញមកពីក្រៅប្រទេស ហើយជាប់កុងត្រាជាមួយក្រុមហ៊ុនទូរស័ព្ទ ដូចជា ទូរស័ព្ទដែលទិញពីអាមេរិក ហើយជាប់កុងត្រាជាមួយក្រុមហ៊ុនបណ្ដាញទូរស័ព្ទ AT&T ជាដើម។ ទូរស័ព្ទដែលជាប់កូដ មិនអាចប្រើជាមួយប្រព័ន្ធទូរស័ព្ទដទៃទៀតបានឡើយ លុះត្រាតែ ធ្វើការដោះកូដជាមុនសិន។សម្រាប់ iPhone បច្ចុប្បន្ន មានពីរស៊េរីគឺ ៖
- ពួកមិនជាប់កូដ ឬហៅថា ពួក Original Unlock : អាចប្រើបានជាមួយស៊ីមកាតប្រព័ន្ធណាក៏បាន ហើយអាច Update Firmware ឬ OS ដោយស៊េរី ដោយមិនខ្លាចជាប់កូដនោះទេ។
- ពួកជាប់កូដ :ចំណែកពួកជាប់កូដវិញ ត្រូវដោះកូដតាមរយៈកម្មវិធី Ultrasnow ហើយពេល Update Firmware ឬ OS ស៊េរីថ្មីៗ នឹងត្រូវជាប់កូដវិញជាមិនខាន។ អាចដោះកូដបាន ឬមិនបាន ត្រូវមើលលើ Baseband ឬ Modem Firmware របស់វា។ មុននឹងដោះកូដបាន លុះត្រាតែ Jailbreak ជាមុនសិន។
៙ Baseband ឬ Modem Firmware
Baseband គឺជាផ្នែកមួយនៃទូរស័ព្ទដែលគ្រប់គ្រងមុខងារដែលទាក់ទងនឹងអង់តែន និងការចាប់សេវា ហើយជាអ្នកកំណត់ថាតើ ទូរស័ព្ទ អាចប្រើបានជាមួយស៊ីមកាតប្រព័ន្ធណាខ្លះ។ Baseband ស្ថិតនៅដោយឡែកពីផ្នែក OS ឬប្រព័ន្ធប្រតិបត្តិការ ហើយមានស៊េរីរបស់វាផ្ទាល់ខ្លួនដូចជា : 3.10.01, 4.01.13 ជាដើម។ ការដំឡើង ឬ Update OS ឬ Restore តាមរយៈ iTune នឹងធ្វើអោយ Baseband ឡើងទៅស៊េរីថ្មីដែរ។៙ អ្វីទៅ Cydia?
![]() |
រូបតំណាង Cydia |
៙ Restore iPhone
ការ Restore គឺអាចធ្វើបានតាមរយៈកម្មវិធី iTune ប៉ុណ្ណោះ។ ក្រោយការ Restore ទូរស័ព្ទរបស់លោកអ្នក ស្ថិតក្នុងស្ថានភាពដូចទើបនឹងទិញថ្មីដូច្នោះដែរ គឺស្អាតធេង មិនមានកម្មវិធី ឬឯកសារអ្វីទាំងអស់។ ដូចនេះ ត្រូវធ្វើការ Jailbreak រួច Unlock ម្ដងទៀត។ លោកអ្នក អាច Restore ទៅកាន់ស៊េរី iOS បច្ចុប្បន្ន និង BaseBand បច្ចុប្បន្នតែប៉ុណ្ណោះ មិនអាច Restore ទៅកាន់ស៊េរី ឬ OS version ចាស់ៗបានឡើយ ហើយក៏មិនអាចទម្លាក់ Baseband version បានដែរ។ ហេតុអ្វីទៅ? នេះជាការកម្រិតរបស់ Apple ហើយបើគាត់សម្រេចថាម៉េចគឺអញ្ចឹងហើយ… មិនអាចតវ៉ាបានទេ។ តែមានវិធី អាចអោយលោកអ្នក Restore ទៅកាន់ស៊េរី ឬ OS version ចាស់ៗបាន លុះត្រាតែ លោកអ្នកបាន save កូនសោ SHSH សម្រាប់ version ដែលលោកអ្នក ចង់ Restore ទៅនោះ ជាមុនសិន។ ហើយម្ដងទៀត គ្មានវិធីអ្វី អាចទម្លាក់ Baseband បាននៅឡើយទេនាពេលនេះ។៙ កូនសោ SHSH
កូនសោ SHSH គឺជាឯកសារមួយ ដែលលោកអ្នក ត្រូវការក្នុងការ Restore ទៅកាន់ Firmware ឫ OS version ចាស់ៗ។បច្ចុប្បន្ន មានវិធី 2 ដែលអាចអោយលោកអ្នក អាចរក្សាកូនសោនេះគឺ
- ប្រើកម្មវិធី iSHSHit នៅលើ iPhone
- ប្រើកម្មវិធី TinyUmbrella នៅលើកុំព្យូទ័រ
___________________________
ដកស្រង់ចេញពី ៖ អាក្បាលធំ
ប្រភពពី : គេហទំព័រ iOSKhmer.com
៙ នឹងដាក់បញ្ចូលពាក្យបច្ចេកទេស iOS បន្ថែមទៀតនៅពេលរកឃើញ ៚
No comments:
Post a Comment