អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Tuesday, December 3, 2013

ពិនិត្យ iPhone 5C ក្លែង​ក្លាយ

iPhone 5C គឺ​ជា​ទូរស័ព្ទ​ទំនើប​ម៉ូដែល​ថ្មី​ដែល​​ត្រូវ​បាន​ក្រុមហ៊ុន Apple ប្រកាស​ចេញ​ទន្ទឹម​គ្នា នឹង​ទូរស័ព្ទ iPhone 5S ដែល​ជា​តួ​ឯក​ទូរស័ព្ទ​ទំនើប​បច្ចុប្បន្ន ។ យ៉ាង​ណា​មិញ​ ចំពោះ​ទូរស័ព្ទ Goophone 5C គឺ​ជា​ទូរស័ព្ទ​ទំនើប​​ដែល​មាន​រូប​រាង​ដូច​គ្នា​បេះបិទ​ទៅ​នឹង iPhone 5C របស់ Apple ​។



ថ្វី​បើ Goophone 5C ដំណើរការ​ដោយ​​ Android 4.2.2 Jelly Bean ប៉ុន្តែ​ទូរស័ព្ទ​នេះ​ត្រូវ​បាន​​​រៀប​ផ្ទាំង Interface ដូច​ជា iOS 7 ដែល​កំពុង​​ដំណើរការ​លើ​ទូរស័ព្ទ​ពិត iPhone 5C អញ្ចឹង​ដែរ ។


ពិនិត្យ​លក្ខណ​សម្បត្តិ​របស់ Goophone 5C ៖
  • អេក្រង់ 4 inch
  • កម្រិត​ភាព​ច្បាស់​ 480×854 pixels
  • កាមេរ៉ា 8 MP, 1.2 MP
  • CPU MTK6572 Dual Core 1.2Ghz
  • GPU Mali-400 MP
  • RAM​ 512 MB
  • បំពាក់​ 2G: GSM 850/900/1800/1900MHz
  • បំពាក់ 3G: WCDMA 2100/850MHz
  • អង្គ​ចាង​ចាំ​ជាប់​ម៉ាស៊ីន​ 8​GB
  • បំពាក់ GPS, Wi-Fi 802.11 b/g/n, Bluetooth 2.0
  • ថាមពល​ថ្ម 1500 mAh
  • ទម្ងន់​ 132g
  • ដំណើរការ​ដោយ Android 4.2.2 Jelly Bean
ជា​មួយ​អង្គ​ចង​ចាំ 8GB ទូរស័ព្ទ GooPhone 5C ​ប្រើ​ទំហំ 2GB ដើម្បី​ដំណើរការ​ទូរស័ព្ទ និង​ 6GB សម្រាប់​ផ្ទុក​កម្មវិធី​កម្សាន្ត​​ផ្សេងៗ ​ហើយ​ទូរស័ព្ទ​នេះ​​អាច​នឹង​មាន​ microSD card បន្ថែម​ទៀត ប៉ុន្តែ​​ប្រហែល​ជា​ត្រូវ​ដោះ​ថ្ម​​ទើប​អាច​ដាក់​បាន ។  ​​ដោយ​ឡែក​ចំពោះ​ប្រអប់​របស់​ទូរស័ព្ទ GooPhone 5C ​​គឺ​​មាន​រូប​រាង​ដូច​គ្នា​ទៅ​នឹង​ iPhone 5C ​​សុទ្ធ​សាធ ហើយ​សូម្បី​តែ​ខ្នង​របស់​ទូរស័ព្ទ GooPhone 5C ក៏​មាន​​បំពាក់​និមិត្ត​សញ្ញា Apple ដូច​ជា ទូរស័ព្ទ​ពិត​ដែរ ដែល​ធ្វើ​ឲ្យ​កាន់​តែ​មាន​ភាព​លំបាក​ក្នុង​ការ​សំគាល់​របស់​ពិត ឬ​ក្លែង​ក្លាយ ?
ពិនិត្យ​ផ្នែក​ Software ​របស់ Goophone 5C ៖



ចំពោះ​ផ្ទាំង​កម្មវិធី​របស់​ទូរស័ព្ទ​​ គឺ​ពិត​ជា​មើល​ទៅ​ដូច iOS ប៉ុន្តែ​ធាតុ​ពិត​​​វា​មិន​ត្រូវ​បាន​បញ្ចូល​នូវ​កម្មវិធី​​សំខាន់ៗ​ដូច​ របស់​ពិត​ទេ ដូច​ជា​ ៖ App Draw button,​ navigation bar និង​ soft buttons ។
icon​ របស់​កម្មវិធី​ និង​កម្មវិធី Google Play Store :


សូម​បញ្ជាក់​ថា GooPhone 5C អាច​នឹង​មាន​តម្លៃ​ប្រហែល $120 ឡើង​ទៅ​ ​ដូច្នេះ​សម្រាប់​​​ប្រិយ​មិត្ត​សូម​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់​មុន​នឹង​​ ទិញ iPhone 5C  ព្រោះ​អ្នក​អាច​នឹង​ត្រូវ​គេ​​​បោក​ ៕
ប្រភព​

No comments:

Post a Comment