អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Thursday, March 6, 2014

តើ​ធ្វើ​ដូចម្តេច​ដើម្បី​ក្លាយជា​ប្រពន្ធ​ដ៏​ល្អ ?

គោល​ដៅ​ដ៏​ធំ​បំផុត​របស់​ មនុស្ស​ស្រី​ដែល​បាន​រៀប​ការ​ហើយ គឺ​ចង់​ក្លាយ​ទៅ​ប្រ​ពន្ធ​ដ៏​​ល្អ​។ តើ​អ្នក​ណា​ខ្លះ​ដែល​មិន​ចង់ឲ្យស្វាមី​ហៅ​ថា​ភរិយា​ដ៏​ល្អ​បំផុត​នោះ ​? ប៉ុន្តែ​តើ​ធ្វើ​ដូចម្តេច​ដើម្បី​ក្លាយ​ជា​ភរិយា​ល្អ​? ដើម្បី​ធ្វើ​ឱ្យ​ស្វាមី​ និង​កូន​របស់​អ្នក​សប្បាយ​ចិត្ត វា​គឺ​មិនមាន​ការ​លំបាកឡើយតែ ​ព្រោះជា​គោលដៅ​ដែល​អ្នកអាច​ធ្វើ​បាន​។ បង្កើត​បរិយាកាស​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់ និង​ការ​ថែទាំ​ វាគួរ​តែ​ចាប់​ផ្តើ​ម​ពី​អ្នក​តែ​ប៉ុណ្ណោះ​ បន្ទាប់​មក​អ្នក​អាច​រំពឹង​ថា​នឹង​ទទួល​បាន​វា​មក​វិញ​។
 

សូម​ចង​ចាំ​កាត​ព្វកិច្ច​របស់​ប្រពន្ធថា ​គឺគ្មាន​ទី​បញ្ចប់​ឡើយ​។ ​អ្នកត្រូវតែ​រក្សា​ផ្ទះ​ឲ្យស្អាតជានិច្ច ផ្ដល់​តម្លៃឲ្យ​អារម្មណ៍​ស្វាមី​របស់​អ្នក ​និង​ធ្វើ​ការ​នៅ​ក្នុង​ផ្ទះបាយ​។ ការ​ងារ​ទាំង​នេះ​អាច​ពេញ ២៤ ម៉ោង ឬមួយសប្ដាហ៍ ​ដែលអ្នក​ត្រូវបញ្ចេញ​​​អស់ពី​កម្លាំង ​និង​កម្លាំងចិត្តរបស់អ្នក​។ ប៉ុន្តែ​ភាព​ស្រស់​ស្អាត​វា​ពិត​ជា​ពិសេស ​នៅ​ក្នុង​ការ​ធ្វើ​ជា​ភរិយាដ៏ល្អ​សម្រាប់​នរណា​ម្នាក់។ តាមរយៈ គូ​ស្វាមីភរិយា​ដែលធ្លាប់​បាន​លែងលះ​គ្នា និយាយ ​ថា​ដើម្បី​ឱ្យ​មាន​នរណា​ម្នាក់​យក​ចិត្ត​ទុក​ដាក់ ​និង​មាន​ផ្ទះ​រស់​នៅ​ផ្ទាល់​ខ្លួន​គឺ​​ជា​ក្តី​សុ​បិ​ន្ត​របស់​​ស្ត្រីរាប់ ​លាន​នាក់ ​ ​។ ដូច្នេះ​ហើយ​វា​គឺ​ជា​កាតព្វកិច្ច​របស់​អ្នក​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​ របស់​អ្នក​ជា​មួយ​ស្វាមី​របស់​អ្នក​ហើយ​សូម​ឱ្យ​គាត់​នៅ​ដូចពេល​នេះ​រហូត។ សូម​​ព្យាយាម​នូវការបោសសម្អាត ​ចម្អិន ​និង​ស្លៀក​ពាក់​ខ្លួន​ឯង​មុន​ពេល​ដែល​ប្តី​របស់​អ្នក​ត្រឡប់មកដល់​ផ្ទះ​វិញ ​។ វា​ក៏ធ្វើឲ្យ​មាន​អារម្មណ៍​ល្អ​នៅ​ពេល​ដែល​មាន​នរណា​ម្នាក់​មក​ផ្ទះ​វិញ​ បន្ទាប់​ពី​បំពេញ​ការ​ងារ​គួរ​ឲ្យ​ធុញ​ទ្រាន់​ពេញ​មួយ​ថ្ងៃ ហើ​យ​ឃើញ​មានបរិយាកាសសុខក្សេមក្សាន្តនៅក្នុងផ្ទះ​បែ​ប​នេះ។ ប្រសិន​បើ​​អ្នក​ខឹង​ ឬ​មាន​អ្វី​មួយ​ដ៏​សំខាន់​ដើម្បី​ពិភាក្សា​​ជាមួយ​ប្តី​របស់​អ្នក សូមចងចាំអ្នក​មិនត្រូវ​ធ្វើ​វាបន្ទាប់​ពី​គាត់​ត្រលប់មក​ផ្ទះ​​ភ្លាមៗ​ នោះទេ។ រក្សា​វាទុក​សម្រាប់​ពេល​វេលា​ណា ​ដែលអ្នកទាំង​ពីរ ទំនេរ​ហើយនៅ​តែពីរនាក់ជាមួយស្វាមី​។ វា​គឺ​ជា​ការ​សំខាន់​ណាស់​ដែល​អ្នក​បាន​ពិភាក្សា​អំពី​កិច្ចការ​ នៅក្នុងគ្រួសារទាំង​អស់​ ជាមួយ​នឹង​ស្វាមី​របស់​អ្នក​។ ការទ្រគោះបោះបោកចំពោះ ​វត្តមាន​របស់​មនុស្ស​ផ្សេង​ទៀត ​ហើយ​អ្នក​អាច​និយាយ​អ្វីនោះ នឹងឲ្យ​អ្នកខ្មាសគេ​នៅ​ពេល​ក្រោយ​។

នៅ​ពេល​ដែល​អ្នក​មានកម្មវិធី​ ​ដើម្បី​ចូលរួម​ជាមួយស្វាមី សូមអ្នក​ព្យាយាម​ធ្វើយ៉ាងណា​ឲ្យឃើញថា​ល្អ​បំផុតនៅក្នុងពេលនោះ។ សូម​កុំ​ភ្លេច​ថា​អ្នក​កំពុង​ប្រកួត​ប្រជែង​ជាមួយ​នឹង​នារី​ដទៃ​ទៀត ​នៅកម្មវិធី​ទាំងមូល​នោះ ​ហើយ​វា​គឺ​ជា​ការ​សំខាន់​ណាស់​ដែល​​អ្នក​ត្រូវយក​ចិត្ត​ទុក​ដាក់​ទៅលើ​ប្តី ​របស់​អ្នកជាពិសេស​។ ស្លៀក​​ស​ម្លៀ​ក​បំពាក់​ល្អ​ជាមួយ​នឹងការ​តុបតែង​ដ៏​ស្រស់​ស្អាត​មួយ​ចំនួន​ នៅ​លើ​អ្នក​តែ​ម្នាក់​ឯងគត់​ ហើយនឹងធ្វើឲ្យមានភាព​ទាក់ទាញបំផុត​៕
 

ដោយ៖ ស្រីពៅ

No comments:

Post a Comment