អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Thursday, December 18, 2014

មើល​​ម៉េច​ដឹង​ថា iPhone មក​ពី​ប្រទេស​ណា ហើយ​កូដ​​​​ប្រទេស​ណា​​មួយ​ល្អ​ជាងគេ?




អាច ​ជា​ការ​ឱ្យ​តម្លៃ​មួយ​ផង​ដែរ​ចំពោះ iPhone របស់​អ្នក​មាន​ប្រភព​មក​ពី​ប្រទេស​ណា​មួយ​នោះ។ ភាគច្រើន​អតិថិជន​មុន​នឹង​ទិញ iPhone តែង​​ឆែក​មើល​លេខ​កូដ ​២ខ្ទង់​ខាង​ក្រោយ​នៃ​លេខ​ម៉ូដែល​ដើម្បី​ដឹង​ថា​តើ​មក​ពី​ប្រទេស​ណា។ សង្កេត​ឃើញ​អ្នក​ប្រើប្រាស់​តែង​ចង់​បាន​លេខ​កូដ LL ដែល​​​សម្គាល់​មក​ពី​អាមេរិក ព្រោះ​គេ​ឱ្យ​តម្លៃ​ទៅ​លើ​គុណភាព​អេក្រង់​ល្អ និង​លក់​វិញ​បាន​តម្លៃ​ថ្លែង​ជាង​​​ម៉ូដែល​ផលិត​នៅ​​បណ្ដា​ប្រទេស​ផ្សេងៗ។

មិត្ត​អ្នក​អាន​មួយ​ចំនួន ​តាម​បទពិសោធន៍​​ប្រើ iPhone ច្រើន​ស៊េរី​កន្លង​មក​ប្រហែល​យល់​ដឹង​ត្រង់​ចំណុច​នេះ​រួច​មក​ហើយ ​​តែ​ប្រហែល​ជា​មាន​ប្រិយមិត្ត​​មួយ​ចំនួ​ន​ទៀត​​​មិន​ទាន់​យល់​ដឹង​ច្បាស់​ នៅ​ឡើយ។ ដូច្នេះ​ទំព័រ​នេះ TheBNEWS សូម​លើក​យក​របៀប​មើល​ដឹង​ថា iPhone របស់​អ្នក​មក​ពី​ប្រទេស​ណា?

...សាលាអន្តរជាតិលើននីង ផ្តល់​កម្មវិធីសិក្សា​វគ្គ​ពិសេសៗ​​សម្រាប់​ពេល​វិស្សមកាល​​នេះ...

លើក​ឧទាហរណ៍ MB123XX/A ឬ MC123XX/A គឺ ជា​លេខ​កូដ iPhone ហើយ XX គឺ​ជា​លេខ​សម្គាល់​​ប្រទេស។ ដើម្បី​ឆែក​​លេខ​ម៉ូដែល​សូម​ចូល​ទៅ Settings -> General -> About រួច​ផ្ទៀងផ្ទាត់​​​លេខ​សំគាល់​ប្រទេស​ចំនួន ១ និង ២ខ្ទង់​ចុង​ក្រោយ​នៃ​ម៉ូដែល​ឧបករណ៍ (iPhone, iPad, iPod) ដូច​ខាង​លើ។

តាម​លទ្ធផល​នៃ​កូដ​ MD656LL/A ក្នុង​រូប​ខាង​លើ​ មានន័យ​ថា​ iPhone នេះ​គឺ​នាំចេញ​ពី​សហរដ្ឋ​អាមេរិក៕

ដោយ៖ លី ឈៀន

No comments:

Post a Comment