អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Wednesday, March 18, 2015

ផ្ញើលុយឲ្យគ្នា​តាមរយៈ Facebook Messenger

ពាក្យចរាមអារម្យបាន​ក្លាយជាការពិត ដែលសំបុកអាយធី ធ្លាប់បានសរសេរ​រៀបរាប់ម្តងរួចមកហើយ អំពីការផ្ញើលុយ​ឲ្យគ្នា​ដោយ​ប្រើប្រាស់ Facebook Messenger ដែលជាកម្មវិធីផ្ញើសារ (Chat) ហើយអ្នកកំពុងប្រើប្រាស់វាស្រាប់ ។ កាលពីថ្ងៃពី 17 ខែមីនានេះ Facebook បានប្រកាសជាផ្លូវការថា ពួកគេ​បាន​នឹងកំពុងបន្ថែម​មុខងារពិសេស មួយថ្មីទៀត សម្រាប់ផ្តល់ភាពងាយស្រួល​ដល់អ្នកប្រើប្រាស់ និងសុវត្ថិភាព ក្នុងការទទួល និងផ្ញើលុយរវាង​មិត្តភក្តិ នៅក្នុងបណ្តាញសង្គម Facebook ។

payments

វាងាយស្រួល និងមិនបង់ប្រាក់

ដើម្បីផ្ញើប្រាក់ ទៅនរណាម្នាក់​ដែលជាមិត្តរបស់​លោកអ្នក នៅក្នុង Facebook លោកអ្នកគ្រាន់តែ៖
  1. ចាប់ផ្តើម ចូលទៅកន្លែងសរសេរសារ ។
  2. ចុចលើរូបសញ្ញាដុល្លារ ($) ហើយវាយបញ្ចូលចំនួនទឹកប្រាក់ ដែលអ្នកចង់ផ្ញើទៅ ។
  3. ចុចលើប៊ូតុង Pay ដែលនៅប៉ែក​ខាងស្តាំខាងលើ ហើយបញ្ចូលលេខ Debit Card ដែលអ្នកចង់​ផ្ញើប្រាក់ទៅ ។
ដើម្បីទទួលប្រាក់ពីមិត្តរបស់អ្នក ក្នុង Facebook
  1. ចុចបើកមើលសារ​ដែល​ទទួលបានពីមិត្តអ្នក
  2. បន្តចុចលើ Add Card នៅក្នុងសារនោះ ហើយវាយបញ្ចូលលេខ Debit Card ដើម្បីទទួលប្រាក់ពីមិត្តលោកអ្នក (តម្រូវបញ្ចូលតែម្តង​ដំបូងទេ លើកក្រោយៗ មិនចាំបាច់ វាយបញ្ចូលឡើយ) ។
បន្ទាប់ពីបានអនុវត្តន៍ ចប់សព្វគ្រប់ហើយ លោកអ្នកនឹងអាច​ទទួលបានប្រាក់​ចូល​ក្នុងគណនី​ធនាគារ លោកអ្នក​ក្នុងរយៈ ១ថ្ងៃ ឬ៣ថ្ងៃ អាស្រ័យលើ​ការ​ប្រតិបត្តិការណ៍​របស់​ធនាគារ នីមួយៗ ។
សូមទស្សនាវីដេអូខ្លី ពី Facebook បង្ហាញពីការអនុវត្តន៍យ៉ាងងាយបំផុត៖

តើមានសុវត្ថិភាពកម្រិត​ណាដែរ?

តាំងពីឆ្នាំ ២០០៧ មកទល់សព្វថ្ងៃ ក្រុមហ៊ុន Facebook បានដំណើរការ ប្រតិបត្តិការណ៍​ការផ្ទេរប្រាក់ រាប់លានប្រតិបត្តិការណ៍ រៀងរាល់ថ្ងៃ នៅលើគេហទំព័រ​ផ្ទាល់  និងអាចរ៉ាប់រង​ដំណើរការទាំងនោះ បានយ៉ាងប្រសើរ នេះបើយោងតាម​ការលើកឡើងរបស់ Facebook ផ្ទាល់ ។
Facebook បញ្ជាក់ថា ពួកគេបាននឹង​កំពុង​ប្រើប្រាស់​ប្រព័ន្ធសុវត្ថិភាព ដើម្បី Encrype រាល់​ទំនាក់ទំនងរវាង​អ្នក និង​មិត្តលោកអ្នក ជាពិសេសគឺព័ត៌មាន​ទាក់​ទង​នឹងកាត​ធនាគារ ប្រសិនបើ​លោកអ្នក​ស្នើរទៅ​កាន់ Facebook ។ ប្រព័ន្ធគ្រប់គ្រង​ការបង់ប្រាក់​ទាំងនេះ បានរក្សាទុកយ៉ាងសុវត្ថិភាព​បំផុត ដែលចែក​ដាច់​ពីបណ្តាញ​របស់ Facebook ហើយ​មានការគ្រប់គ្រង​យ៉ាងត្រឹមត្រូវ ។
ជាលើកដំបូង ពេលដែល​លោកអ្នក​ផ្ញើ ឬទទួល​ប្រាក់ នៅក្នុង Facebook Messenger លោកអ្នក​នឹងត្រួវ​បញ្ចូល Visa Card ឬ Mastercard Debit Card ដែលចេញដោយធនាគារ ចូលទៅក្នុងគណនី​លោកអ្នក ។ ពេលដែល​អ្នកបញ្ចូលរួចហើយ អ្នកអាចបង្កើត PIN ដើម្បី​ផ្តល់​សុវត្ថិភាពបន្ថែម នៅពេលក្រោយៗ​ទៀត ដែល​លោកអ្នក​ផ្ញើ ឬទទួលប្រាក់ ។ ប្រសិនបើ​នៅលើឧបករណ៍ iOS ដូចជា iPhone, iPad លោកអ្នកអាចប្រើ Touch ID បានផងដែរ ។
គួរបញ្ជាក់​ផងដែរថា មុខងារ​ក្នុងការបង់ប្រាក់នេះ នឹងដាក់ឲ្យប្រើប្រាស់​នៅ​ពេលខាងមុខយ៉ាងខ្លី នៅក្នុងសហរដ្ឋ​អាមេរិក សម្រាប់អ្នកប្រើប្រាស់ Android, iOS និង នៅលើកុំព្យូទ័រ Browser ។

ប្រភពពី:​ សំបុកអាយធី

No comments:

Post a Comment