១. ហេតុអ្វីបានជាអ្នកស្នើរសុំមុខតំណែងប្រភេទនេះ?
២. តើអ្នកស្គាល់ក្រុមហ៊ុននេះដោយរបៀបណា?
៣. ហេតុអ្វីបានជាអ្នកចង់ធ្វើការនៅកន្លែងនេះ?
៤. ហេតុអ្វីពួកយើងគួរតែផ្តល់ការងារនេះដល់អ្នក?
៥. អ្វីទៅជាភាពខ្លាំង និងភាពខ្សោយរបស់អ្នក ចូររៀបរាប់?
៦. នៅ៥ឆ្នាំខាងមុខតើអ្នកនឹងប្រាថ្នាចង់ធ្វើអ្វី?
៧. ហេតុអ្វីបានជាអ្នកចង់ផ្លាស់ប្តូរអាជីពការងាររបស់អ្នក?
៨. តើអ្នកគ្រប់គ្រងប្រភេទណាដែលអ្នកពេញចិត្តនឹងធ្វើការជាមួយ?
៩. តើអ្នកពេញចិត្តធ្វើការដោយស្ថានភាពមួយណា?
១០. អ្វីទៅដែលជំរុញទឹកចិត្តអ្នកអោយធ្វើការនៅទីនេះ?
១១. តើអ្នកធ្លាប់ធ្វើការប្រភេទនេះពីមុនមកទេ?
ទាំងអស់នេះគឺជាទម្រង់សំណួរដែលនិយោជកតែងតែសួរហើយអ្នកត្រូវតែព្យាយាមស្តាប់និងឆ្លើយ ដោយយកចិត្តទុកដាក់ជៀសវាងការឆ្លើយដោយមិនជឿជាក់លើខ្លួនឯង។ ហេតុដូចនេះមុនពេលទៅសម្ភាសន៍ត្រូវធ្វើអោយអារម្មណ៍រីករាយស្រស់ស្រាយ និងព្យាយាម កាត់បន្ថយភាពតាន តឹងរឺមានការភ័យខ្លាចទាំងឡាយ។ ត្រូវប្រាកដថាអ្នកពិតជាស្គាល់ទីតាំងរបស់ក្រុមហ៊ុនច្បាស់ លាស់ព្រោះដើម្បីជៀសវាងការទៅដល់
យឺតយ៉ាវ។ ពេលធ្វើការសម្ភាសន៍ចប់កុំភ្លេចបង្ហាញពីការចាប់របស់អ្នកទៅលើក្រុមហ៊ុន ដោយប្រាកច្បាស់លាស់ពីសមត្ថភាពផ្ទាល់ខ្លួនអ្នក៕
ដកស្រង់ចេញពី: Camhr.com
No comments:
Post a Comment