អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Friday, September 18, 2015

កម្មវិធី​ពិសេសៗ ដែល​អ្នក​ប្រើ​ប្រាស់ iPhone, iPad, iPod គួរ​តែ​តម្លើង​វា​លើ​កុំព្យូទ័រ​របស់ខ្លួន!

ប្រហែលជា មានប្រិយមិត្ត ជាច្រើនមិនទាន់បាន ស្គាល់កម្មវិធី ទាំងនេះ ទើប ខេមបូ សម្រេចលើក យកកម្មវិធីទាំងនេះ មកផ្តុំវា ចូលគ្នា និង រៀបចំជា អត្ថបទដើម្បី ចែកចាយ ចំណេះដឹង នេះ ទៅដល់ ប្រិយមិត្តដែល​មិនទាន់ បានដឹង។ កម្មវិធីដែល ខេមបូ នឹងលើកយក មកបង្ហាញនេះ ​វាពិតជាមាន សារៈប្រយោជន៍ និង គួរតែតម្លើងវា លើកុំព្យូទ័រ របស់ខ្លួន សម្រាប់ មិត្តអ្នកអាន ដែលប្រើប្រាស់ ឧបករណ៍ iDevice របស់ Apple ដូចជា iPhone, iPad, iPod។

cover
កម្មវិធីទាំងនេះមានដូចជា iTunes, iTools, iFunbox ជាដើម តោះចង់ ដឹងថា លក្ខណៈពិសេស និង តួនាទី របស់វា សម្រាប់ធ្វើអ្វីខ្លះ សូមតាមដាន ខាងក្រោម៖
1. iTune
1
iTunes វាជាកម្មវិធីចាំបាច់ ដែលត្រូវតែ មានលើកុំព្យូទ័រ របស់អ្នក ដោយខ្វះ មិនបាន សម្រាប់ប្រិយមិត្តដែល ប្រើប្រាស់ ផលិតផល iDevice របស់ Apple រួមមាន ដូចជា iPhone, iPad, iPod Touch ជាដើម។ កម្មវិធីនេះ វាមានសមត្ថភាព អាចធ្វើការ Update (ធ្វើបច្ចុប្បន្នភាព លើឧបករណ៍ របស់ខ្លួន) ឬ ធ្វើការ Restore ជាដើម ទៅកាន់ប្រព័ន្ធ ប្រតិបត្តិការណ៍ iOS ជំនាន់ថ្មី។ មួយវិញទៀត ក្រោយពេល ដែលអ្នកតម្លើង កម្មវិធី iTunes រួចរាល់ លើកុំព្យូទ័រ របស់អ្នក ទើបឧបករណ៍ របស់អ្នក ដោតជាមួយនឹង កុំព្យូទ័រស្គាល់ តែប្រសិន បើអ្នកមិនបាន តម្លើងវា កុំព្យូទ័រ របស់អ្នក មិនអាចដោត ស្គាល់ឡើយ ព្រោះគ្មាន Driver។ ចំពោះលក្ខណៈ ពិសេស ច្រើនមែនទែន សម្រាប់ ឧបករណ៍ដែល Jailbreak រួចរាល់ និង មិនទាន់បាន Jailbreak ដែលអាច អោយអ្នក ធ្វើការគ្រប់គ្រង គណនី Apple ID ដើម្បីទាញយក កម្មវិធីផ្សេងៗ អ្នកក៏អាច ប្រើប្រាស់ កម្មវិធីនេះ ដើម្បីចាក់វីដេអូ និង ចម្រៀងបាន ផងដែរ។ នៅមាន មុខងារ ជាច្រើនទៀត។ អ្នកអាចចូល ទៅទាញយក កម្មវិធីនេះដោយ ផ្ទាល់តាមរយៈ តំណរនេះ
2. កម្មវិធី iTools
2
iTools ជាកម្មវិធីមួយ បន្ទាប់បន្សំសម្រាប់ ឧបករណ៍ Apple ដូចជា iPhone, iPad, iPod Touch វាមានមុខងារ សម្រាប់ធ្វើការ Back Up កម្មវិធី, បទចម្រៀង, រូបភាព, ទន្ន័យផ្សេងៗ និង គ្រប់គ្រងកម្មវិធី ផ្សេងៗ ដែលមាន លើឧបករណ៍ របស់អ្នក។ ទន្ទឹមនឹងនេះ ប្រសិនបើអ្នក ចង់ប្រើប្រាស់ កម្មវិធីនេះ លុះត្រា​តែកុំព្យូទ័រ របស់អ្នក មានការ តម្លើងកម្មវិធី iTunes រួចរាល់ បានផងដែរ ដូចអ្វីដែល ខេមបូ បានបង្ហើប ប្រាប់ប្រិយមិត្ត ខាងលើ អញ្ចឹងដែរ។ iTools អាចអោយអ្នក ធ្វើការកាត់ សម្លេងរោទិ៍បាន ដោយខ្លួនឯង មិនត្រឹមតែ ប៉ុណ្ណោះ ប្រសិនបើ ឧបករណ៍ របស់អ្នក Jailbreak រួចរាល់ អ្នកអាច ប្រើប្រាស់ កម្មវិធី iTools ក្នុងការ ស្វែងរក ក៏ដូចជា រុករក ឯកសារផ្សេងៗ ដែលមានលើ ឧបករណ៍របស់ អ្នកបាន និង អាចធ្វើការកែឆ្នៃបាន ដោយខ្លួនឯង ដូចជា ការលេង Theme ការបង្កើត មុខងារថ្មីៗ មកធ្វើជា Tweak ជាដើម។តាមពិតទៅ កម្មវិធី នេះត្រូវបាន បង្កើតឡើង និង ចេញប្រភព មកពី ចិន ដូច្នេះ វាមានអក្សរចិន ប៉ុន្តែឥឡូវនេះ វាក៏មាន ភាសាជា ភាសាអង់គ្លេសដែរ ដូច្នេះអ្នក អាចទាញយក តាមរយៈ តំណរនេះ បាន។
3. កម្មវិធី iFunbox
3
iFunbox វាក៏ ជាកម្មវិធីបន្ទាប់បន្សំ មួយដែរ ប៉ុន្តែវាមាន លក្ខណៈពិសេសជាង iTools ទៅទៀត ប្រសិនបើ អ្នកចេះ ប្រើប្រាស់វា។ កម្មវិធីនេះ មិនសូវជា មានរចនាបថល្អ និង មុខងារ ច្រើនដូច iTools ប៉ុន្មានទេ ប៉ុន្តែខ្ញុំពេញចិត្ត ប្រើប្រាស់វា ព្រោះវាដើរ លឿន និង មិនសូវ មានភាពស្មុគស្មាញ ក្នុងការ ប្រើប្រាស់ មុខងារនីមួយៗ។ កម្មវិធីនេះ អាចធ្វើការ គ្រប់គ្រងលើ កម្មវិធី ដែលមានលើ ឧបករណ៍របស់ អ្នក ដូចជា iPhone, iPad, iPod Touch ប៉ុន្តែវា មានភាព ទូលំទូលាយ សម្រាប់ឧបករណ៍ ដែល Jailbreak រួចរាល់ ប៉ុណ្ណោះ។ អ្នកអាច ប្រើប្រាស់វា ដើម្បីរុករក ឯកសារផ្សេងៗ កែឆ្នៃកម្មវិធី ផ្សេងៗ លុបកម្មវិធី ឬ បញ្ចូលកម្មវិធី និង ហ្គេមផ្សេងៗ បានយ៉ាង រហ័ស។ អ្នកអាច ធ្វើការ ទាញយក តាមរយៈ តំណរនេះ បាន។
បើទោះបីជាកម្មវិធី iTools និង iFunbox វាមិនមែន ជាកម្មវិធី ផ្លូវការរបស់ Apple ក៏ពិតមែន ប៉ុន្តែ ខេមបូ អាចនិយាយ បានថា វាពិតជាអាច ទុកចិត្តបាន ចំពោះសុវត្ថិភាព ព្រោះកម្មវិធី ទាំងពីរនេះ វាមានយូរមកហើយ និង ប្រហែលជា មានប្រិយមិត្ត ជាច្រើនកំពុងតែ ប្រើប្រាស់ វាផងដែរ។
ក្រុមការងារ ខេមបូ សង្ឈឹមថាប្រិយមិត្តរបស់ ខេមបូ នឹងស្វែងយល់ អោយកាន់ តែច្រើន ពីអត្ថប្រយោជន៍នៃ ការប្រើប្រាស់ កម្មវិធី ទាំងនេះ។ យើងខ្ញុំរីករាយ នឹងការ ចែករំលែក ចំណេះដឹង ទៅដល់អ្នក ទាំងអស់គ្នា។ ក្រុមការងារ យើងខ្ញុំ នឹងខិតខំ ស្វែងរក ចំណេះដឹងផ្សេងៗ ជាច្រើនទៀត ជាពិសេស រាល់សំណួរ និងចម្ងល់ផ្សេងៗ របស់ប្រិយ មិត្តដើម្បី ដោះស្រាយ ចែកជូន ដល់អ្នក ទាំងអស់គ្នា នៅពេល ក្រោយៗទៀត ដោយក្តី គោរពពី ខេមបូរីផត!!!
ប្រភព: ខេមបូរីផត

No comments:

Post a Comment