អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Monday, September 23, 2013

ការ​រួមភេទ​មុនពេល​រៀប​អាពាហ៍ពិពាហ៍ មាន​ផល​លំបាក​អ្វី​ខ្លះ​ទៅ ?

​តើ​អ្នកដឹង​ទេ​ថា ការ​រួមភេទ​មុន​ពេល​របៀប​អាពាហ៍ពិពាហ៍​ធ្វើឲ្យប៉ះពាល់​ដល់​តម្លៃ​របស់​អ្នក និង​ក្រុមគ្រួសារ​របស់​អ្នក​យ៉ាងណាដែរ​?
១. ការ​រួមភេទ​មុនពេល​រៀប​អាពាហ៍ពិពាហ៍​ធ្វើឲ្យ​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ ​ឆាប់​បែកបាក់​។ មាន​ស្ត្រី​ខ្លះ​ខ្លាច​បាត់បង់​នូវ​មនុស្ស​ជា​ទី​ស្រឡាញ់​ទើប​ហ៊ាន​លះបង់​ នូវ​អ្វីៗ​គ្រប់​យ៉ាង​សូម្បី​តែ​ខ្លួនប្រាណ តែ​ជា​លទ្ធផល​គឺ​ខុសស្រឡះ​ទាំងស្រុង​។​

២. បុរស​ភាគច្រើន​មិន​ចង់​រៀបការ​ជាមួយ​ក្មេងស្រី​ដែល​អស់​ព្រហ្មចារី មុន​ពេល​រៀបការ​នោះទេ ហើយ​ពួក​គេ​ចង់​បាន​ភាពថ្លៃថ្នូ​រ ពី​មនុស្ស​ស្រី ទោះបី​នៅ​កាលៈទេសៈ​ណា​ក៏​ដោយ​។​
៣. ទំនាក់ទំនង​ក្មេងស្រី​មុន​ពេល​រៀប​អាពាហ៍ពិពាហ៍ អាច​ធ្វើឲ្យ​ជីវិត​នៅក្នុង​គ្រួសារ​មិន​សប្បា​យ​ចិត្ត ហើយ​បន្ទាប់​ពី​ការរៀប​អាពាហ៍ពិពាហ៍​ធ្វើឲ្យ​ជីវិត​មានភាព​ក្រៀមក្រំ ដោយសារ​តែ​វិប្បដិសារី​នេះ​ក៏​មាន​។​

sex before Marride
៤. អត្រា​នៃ​ការ​លះលែង​ធ្លាក់​មក​លើ​កូនស្រី​មាន​កម្រិត​ខ្ពស់ នេះ​ជា​លទ្ធផល​ដែល​ពួកគេ​បាន​ប្រព្រិត្តិខុស​ប្រពៃណី​មុន​ពេល​រៀប​ អាពាហ៍ពិពាហ៍ ហើយក៏​ជា​ដើមចម​សំខាន់​ក្នុង​ការ​លះលែង​នេះដែរ​។​
៥. ការឆ្លងកាត់​ទំនាក់​ទំ​នង់​មុន​ពេល​អាពាហ៍ពិពាហ៍​របស់​ស្ត្រី គឺជា​ចំណង់​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​បំផុត​សម្រាប់​បុរស​។​
៦. ទំនាក់ទំនង​មុនពេល​រៀប​អាពាហ៍ពិពាហ៍​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​បាត់ប​ង់ ​នូវ​តម្លៃ ហើយ​គ្មាន​ទំនុកចិត្ត​ថែមទៀត​។ មនុស្ស​ខ្លះ​យល់ឃើញ​ថា​ការ​រួមភេទ​មុន​អាពាហ៍ពិពាហ៍​ធ្វើឲ្យ​ពួកគេ​កាន់តែ​ មាន​ភាពស្និទ្ធស្នា​ល ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ការព្រមព្រៀង​រវាង​មនុស្ស​ពីរ​នាក់​តែប៉ុណ្ណោះ​។​
៧. ទំនាក់ទំនង​អាច​នឹង​ត្រូវ​កាត់ផ្តាច់​ប្រសិនបើ​មិន​មាន​ការពេញចិត្ត​ពី​ខាង​ ប្រុស ប៉ុន្តែ​សម្រាប់​អ្នក​ដែល​គ្មាន​ប្រវត្តិ​បែប​នេះ​វិញ​ធ្វើឲ្យ​ជីវិត​របស់​ នៅ​របស់​ពួ​គេ​កាន់តែ​ប្រសើរ ហើយ​ទទួល​បាន​ការ​ឲ្យ​តម្លៃ​ពី​បុរស​ថែម​ទៀត​៕

ដកស្រង់ចេញពី​ គេហទំព័រ ដំណឹង

No comments:

Post a Comment