+ គ្រឿងផ្សំ:
- ឆ្អឹងជំនីរជ្រូក ៣០០ ក្រាម ដំឡូងបារាំងចិតសម្បកឲ្យស្អាត
រួចចិតជាចំណិត ១២០ ក្រាម មើមខ្ទឹមបារាំងចិតជាចំណិតធំៗបន្តិច ៥០
ក្រាម ប៊័រស្រស់ប្រភេទប្រៃ ១
ស្លាបព្រាកាហ្វេ ម៉ាស្តាត ១ ស្លាបព្រាកាហ្វេ អំបិលម៉ដ្ឋ ១ ភាគ ៤
ស្លាបព្រាកាហ្វេ ម្រេចពណ៌ខ្មៅបុកឲ្យនៅគ្រើមតិចៗ ១ ភាគ ៤
ស្លាបព្រាកាហ្វេ ប្រេងឆា ២ ស្លាបព្រាបាយ ទឹកស្អាតធម្មតា ២ វែកសម្ល
ចំណិតដំឡូងបារាំងបំពង ប៉េងប៉ោះ
និងស្លឹកសាលដ៍ស្រស់ទុកតុបតែងមុខលើ ។
- ដាក់ខ្ទះ ដាក់ប្រេងឆាឲ្យក្តៅជាមុន ទើបបង់ចំណិតដំឡូងបារាំង
និងខ្ទឹមបារាំងឆាច្របល់ចូលគ្នារហូតដល់ឡើងក្រៀមបន្តិច
ទើបបង់ស្តាតច្របល់ចូលគ្នា រួចថែមទឹកធម្មតាចូល ។
- បន្ទាប់មកដាក់ឆ្អឹងជំនីរជ្រូកចូល រង់ចាំរហូតដល់ពុះ
ទើបបង់អំបិលម៉ដ្ឋ ម្រេចខ្មៅ
រួចហើយបន្ថយភ្លើងបន្តិចរហូតដល់ឆ្អឹងជំនីរឆ្អិន ទើបដួសទុក ។
ចំណែកដែលនៅសល់បន្តរំងាស់រហូតដល់បន្លែដំឡូងបារាំង
និងមើមខ្ទឹមបារាំងឆ្អិនផុយល្អ
ទើបស្រង់ទាំងពីរមុខនេះឡើងមកកិនឲ្យម៉ដ្ឋ
រួចហើយលាយជាមួយទឹកដែលបានរម្ងាស់ ។
ចុងក្រោយបន្ថែមទឹកដោះគោស្រស់រួចកូរចូលគ្នាឲ្យសព្វ ។
- បន្ទាប់មកដាក់ឆ្អឹងជំនីរបំពងរហូតដល់ឡើងពណ៌ឡើង ទើបដួសដាក់ចាន
និងស្រូកដោយទឹកគ្រឿងដែលបានរម្ងាស់ទុក និងតុបតែងមុខលើ
ដោយចំណិតដំឡូងបារាំងបំពង ប៉េងប៉ោះ
និងបន្លែសាលដ៍ទៅតាមចំណង់ចំណូឡចិត្តទុកជាការស្រេច ៕
ទិចនិច
វិជ្ជាមេផ្ទះ
No comments:
Post a Comment