អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Sunday, September 29, 2013

ត្រីបឹងកញ្ឆែតពិសេសលេខ១

ម្ហូប​មួយ​មុខ​នេះ​ពិត​មែន​តែ​មិន​ពិបាក​ធ្វើ​ តែ​ក៏​មិន​ងាយ​ប៉ុន្មាន​ដែរ​បាន​ វា​សាំ​ញ៉ាំ​បន្តិច​ ខ្ញុំ​កម្រ​ចំអិន​វា​ណា​ស់។
គ្រឿង​ផ្សំ​
ត្រីរ៉ស់​ ៨០០​ក្រាម​ ចៀន ​ឬ​បំពង​អោយ​ក្រៀម​ស្រួយ​ខ្ញោក​
ដូង​ទុំ ​៣០០​ក្រាម ​ពូត​យក​ក្បាល​ខ្ទិះ​ និង ​ចុង​ខ្ទិះ​ប្រហែល ​១​លីត្រ​
ម្ឌេស​ឆ្អើរ ​២​បន្ទះ ​ត្រាំ​ទឹក​អោយ​ទន់​រួច​យក​សសៃ​ចេញ ​កុំ​អោយ​ហិរ​ ចិញ្ច្រាំ​អោយម៉ត់​
គ្រឿង​បុក ​មាន​គល់ស្លឹកគ្រៃ ​រំដេង ​ស្លឹកក្រូចសើច​ រមៀត ​ខ្ទឹមស​ កាពិ​១​ស្លាប​ព្រា​កា​ហ្វេ​
ទឹកត្រី​ ស្ករស​ឬ​ស្ករ​ត្នោត​

អំពិល​ទុំ​ប៉ុន​មេ​ជើង​
សណ្ដែក​ដី​លីង​បន្តិច​(​មិន​ដាក់​ក៏​បាន ​តាម​ចូល​ចិត្ត​)​
កញ្ឆែត​និង​ត្រកួន ​លាង​ទឹក​បេះ​ទុក​ស្រេច​
វិ​ធី​ធ្វើ​
ចាក់​​ប្រេង​ឆា​ក្នុ​ងឆ្នាំង ​ពេល​ក្ដៅ​ហើយ​បន្ថយ​ភ្លើង ​អោយ​នៅ​ក្ដៅ​តិច​ៗ​ ដាក់​ម្ទេស​ដែល​បា​ន​ចិញ្ច្រាំ​ចូល ​លីង​រហូត​ក្រៀម ​ដាក់​គ្រឿង​បុក​ចូល​លីង​បន្ដ​ទៀត​រហូត​ឈ្ងុយ​។ ​ដាក់​ស្ករ​ត្នោត ​​១​ស្លាប​ព្រា​កាហ្វេ​ចូល​ និង​ចាក់​ទឹក​ត្រី​បន្តិ​ច​ចូល​ ទើប​ចា​ក់ទឹក​ខ្ទិះដូង​ចុង ​ទុក​ដ​ល់​ពុះ​ ជ្រុំ​អ​​ពិល​ទុំ​បន្តិច ​ភ្លក់​មើល​​ថា​​ប្រៃ​​ផ្អែម​ហើយ ​ ថែម​ខ្ទិះ​ដើម ​បិទ​ភ្លើង​ចង្ក្រាន​ដាក់​ចុះ​។​
រៀប​កញ្ឆែត ​និ​ង​ត្រកួន ​ដាក់​ក្នុង​ឆ្នាំង​ភ្លើង​ ទើប​ដាក់​ត្រី​ពី​លើ ​ចាក់​ទឹក​ដែល​បាន​ធ្វើ​រួច​ចូល ​រោយ​សណ្ដែក​ដីលី​ង​។​ រង់​ចាំ​រហូត ​ឆ្នាំង​ភ្លើង​ពុះ ​ល្មម​បន្លែ​ទន់ ​អាច​ទទួល​ទាន​បាន​ហើយ​។​

Trey-Beung-Kanchet

2 comments:

  1. ល្បងអានហើយចឹងសូមអនុវត្តទៅពេលជូបជុំគ្រួសារល្បង

    ReplyDelete
  2. ល្បងអនុវត្តសាកលមើល

    ReplyDelete