1-
ទុក្ខខ្ញុំជាតិនេះសែនទុក្ខធំ កុំថាទាវទុំមកស្មើបាន
ទុំទាវធ្លាប់ស្លាប់ទាំងពីរប្រាណ ម្តេចលោករាប់បានថាមានទុក្ខ ។
2-
ខ្ញុំរស់កំសត់ព្រាត់បាមេ ព្រាត់ទាំងគូរស្នេហ៏សែនឆ្ងាយស្រុក
បានត្រឹមមកលេងបានយល់មុខ មិនរូមសុខទុក្ខលុះមរណា ។
3-
ពេលបានជូបមុខសែនត្រេកអរ កំសត់កម្រនិងជីវ៉ា
មាតាបិតាព្រមសាច់សារ ស្ងួនភ្ងាស្នេហាបងព្រាត់វិញ ។
4-
ហង្សយន្តសម័យរោរិ៏រងំ ហាក់ជួយស្រែកយំឲ្យវិលវិញ
ខ្ញុំយំក្នុងចិត្តសែនទោម្នេញ បំណងវិលវិញរស់លុះក្ស័យ ។
5-
ទឹកភ្នែកសង្សារចារក្នុងចិត្ត សេ្នហ៏ស្និតបងលាសិនណាថ្លៃ
អតីតជាតិយើងសាងអ្វី? ជាតិនេះជាតិថ្មីយើងសុខសាន្ត ។
6-
អូនស្តាប់ភ្លេងខ្មែរសូររងំ ហាក់ប្រាប់មាសមុំរឿងទុក្ខខែ្មរ
និរាសព្រាត់ប្រាស់មានហូរហែរ នេះគឺរឿងខ្មែរវគ្គកំសត់ ។
7-
បើមានកំសត់មានសប្សាយ មានមកអន្លាយដូចកំណត់
ដូចរឿងស្នេហាមានជូបព្រាត់ បងព្រាត់ពេលនេះនៅសង្ឃឹង ។
No comments:
Post a Comment