អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Thursday, October 24, 2013

មឹកឆាអំបិលម្រេច

គ្រឿងផ្សំ
មឹកបន្ទះធំៗស្រស់ល្អ កន្លះគីឡូ, ប្រេងឆា៣ស្លាបព្រា, ខ្ទឹមស ៤ដុំធំបកសំបក ចិញ្ច្រាំឱ្យម៉ដ្ឋ, ស្កកន្លះស្លាបព្រាកាហ្វេ, ម្រេចម៉ដ្ឋ១ស្លាបព្រាកាហ្វេ, អំបិល២ស្លាបព្រាកាហ្វេ, សាឡាដ១៥ក្រាម, ប៉េងប៉ោះហាវ៉ៃ ១០០ក្រាម, ក្រូចឆ្មា២-៣ចំណិត, ទឹកក្រូចឆ្មា២ស្លាបព្រាកាហ្វេ ។
វិធីធ្វើ
ហាន់មឹកប៉ុន១ថ្នាំងដៃ
១-លាយបញ្ចូលគ្នា មឹក ប្រេងឆា ខ្ទឹមស ស្ករ និងអំបិលកន្លះស្លាបព្រា និងម្រេច គ្របទុកឱ្យត្រជាក់ ២០នាទី។ រៀបសាឡាដ ប៉េងប៉ោះ លើចានសំប៉ែតធំ ។
២-ដាំខ្ទះឱ្យក្តៅ ហើយឆាមឹកដែលលាយគ្រឿងចូលគ្នារួច ដោយកំដៅភ្លើងក្តៅបំផុត ឆាប្រែចុះ ប្រែឡើង ១-២នាទី រឺរហូតទាល់តែមឹកប្រែពណ៌សបន្តិច រួចរក្សាខ្ទះឱ្យក្តៅខ្លាំងដដែល តែកុំចំអិន មឹកយូរពេក រឺរហូតដល់ក្រៀម ។ ចាក់ទឹកក្រូចឆ្មាចូល អំបិល ម្រេច ដែលនៅសល់រោយពីលើ ជាការស្រេច ។

1594

ដកស្រងចេញពីអត្ថបទដើម៖ IT Cambo

No comments:

Post a Comment