Candy Crush Saga គឺជាហ្គេមដែលកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង ដែលអ្នកអាចលេងបាននៅក្នុង Smart Phone ដែលប្រើប្រពន្ធ័ប្រតិបត្តិការ Android និង iOS និងលេង តាមរយៈ Facebook App បានទៀតផង ដែលនៅក្នុងនោះមានច្រើនកំរិត(Level)ហើយការលេងមាន Mission ជាច្រើនដែលតម្រូវឱ្យអ្នកលេងធ្វើការបំពេញទៅតាមអ្វីដែល គេដាក់ឱ្យដើម្បីបានឆ្លងកំរិតពីមួយទៅមួយ ។
ជីវិត(Life) របស់ហ្គេម Candy Crash មានច្រើនបំផុតត្រឹម 5 ដែលនៅពេលអស់ជីវិត អ្នកលេងត្រូវរងចាំរហូតដល់កន្លះម៉ោងទើបទទួលបានជិវិតមួយ ឬត្រូវផ្ញើរជាសំណើរ (Request) ទៅកាន់មិត្ត
នៅក្នុង Facebook ។ បន្ថែមពីនេះទៅទៀត Candy Crush Saga មានឧបករណ៍ជាច្រើនដែលអាចឱ្យយើងងាយស្រួលក្នុងការលេង ដូចជា ស្កគ្រាប់មានឈើ (Lollipop) ធ្មេញសម្រាប់ខាំស្ករគ្រាប់ ជាដើម ។ ប៉ុន្តែដើម្បីទទួលបានឧបករណ៍ទាំងនេះបាន លុះត្រាតែយើងធ្វើការទិញតាមរយៈអនឡាញ ដោយប្រើ Visa Card ជាដើម ។
ដើម្បីអាចលេងឲ្យឆាប់ឈ្នះ ឬលោកអ្នកកំពុងធុញទ្រាន់ និងពិបាកឆ្លងវគ្គខ្លះៗ លោកអ្នកអាចអនុវត្តន៍ជាមួយសំបុកអាយធី នូវគន្លឹះងាយៗដែលអាចជួយលោកអ្នកបាន ។
វិធីខាងក្រោមនេះ គ្រាន់តែជាជំនួយម្តងម្កាល សម្រាប់អ្នកលេងខ្លះដែលពិបាកឆ្លងវគ្គ ឲ្យងាយឆ្លងផុត ។ ប្រសិនបើអ្នកប្រើគន្លឹះនេះគ្រប់ពេលលេង វាប្រហែលជាមិនធ្វើឲ្យលោកអ្នកសប្បាយលេងនោះទេ ព្រោះថាវាងាយពេក ។នៅពេលនេះសំបុកអាយធីសូមបង្ហាញលោកអ្នកពី Add-On របស់ Firefox ដែលអាចឱ្យលោកអ្នកងាយស្រួលក្នុងការលេងដោយមានជីវិត និងឧបករណ៍ (Tool) ទាំងអស់ដោយមិនចាំបាច់ទិញឬ Request ពីមិត្តរបស់អ្នកឡើយ ។
- សូមទាញយក Add-On របស់ Firefox
- សូមបើក Firefox Browser បន្ទាប់មកសូមជ្រើសរើសដូចខាងក្រោម៖
- សូមជ្រើសរើសទីតាំងរបស់ File Add-on ដែលអ្នកទើបនឹង Download មុននេះ ។
ចំណាំ៖ កាប្រើប្រាស់ Firefox Add-on នេះអាចដំណើរការបាននៅលើតែ Browser Firefox ក្នុងកុំព្យូទ័រតែប៉ុន្នោះ ។ ក្រៅពី ហ្គេម Candy Crash Add-on របស់ Firefox ខាងលើក៏អាចដំណើរការបានជាមួយហ្គេមមួយចំនួនទៀតដូចជា៖
- Angry Birds on Facebook
- Bejeweled Blitz on Facebook and Google+
- Bubble Island on Facebook
- Bubble Witch Saga on Facebook
- Candy Crush Saga on Facebook
- CityVille on Facebook
- Diamond Dash on Facebook
- Marvel: Avengers Alliance on Facebook
- Monster World on Facebook
- Slotomania on Facebook
- Solitaire Blitz on Facebook
- Zuma Blitz on Facebook
ដកស្រង់ចេញពី៖ សំបុកអាយធី
No comments:
Post a Comment