និយាយដល់បញ្ហាទាញយក (download) វីដេអូពីគេហទំព័រដ៏ល្បី Youtube.com យើងនឹងនឹកឃើញដល់ IDM មុនគេ ចុះបើ IDM អត់ដើរតើអាចទាញយកវីដេអូតាមវិធីណា? ផ្លូវដើរប្រាកដជាមាន ។ យើងនូវតែអាចរកកម្មវិធីផ្សេងមកជំនួស IDM ឫក៏អាចប្រើប្រាស់ Add-ons មួយចំនួនសម្រាប់ browser ជា ដើម ។ ចុះប្រសិនបើយើងកំពុងតែស្ថិតក្នុងម៉ាស៊ីនមួយដែលជាប់សិទ្ធិ Administrator មិនអាចដំឡើងកម្មវិធី ឫ add-ons ផ្សេងៗបាន តើយើងអាច download វីដេអូ Youtube បានឫទេ? ចម្លើយឆ្លើយថា បាន! សូមចាប់ផ្តើមជាមួយ សំបុកអាយធី ទាំងអស់គ្នា ។
ជាដំបូង លោកអ្នកត្រូវចូលទៅកាន់ www.youtube.com និងស្វែងរកវីដេអូដែលលោកអ្នកចង់ធ្វើការ download និងបន្ទាប់មកធ្វើការចម្លង (copy) អាស័យដ្ឋានពី Address Bar ទុក ។
បន្ទាប់មកសូមចូលទៅកាន់គេហទំព័រ Keepvid.com ឫក៏ Savemedia.com រួចធ្វើការបិទភ្ជាប់ (paste) នូវអាស័យដ្ឋាននោះ រួចចុច Download ។ពេលនោះប្រសិនបើក្នុងម៉ាស៊ីននេះមានJava Runtime Environment នោះ លោកអ្នកគ្រាន់តែចុច Run this time នោះលោកអ្នកអាចធ្វើការ download បានហើយ ។
ប្រសិនបើម៉ាស៊ីនដែលលោកអ្នកកំពុងតែប្រើប្រាស់មិនបានដំឡើង Java Runtime Environment ទេនោះ សូមចូលទៅកាន់ savefrom.net ជំនួសវិញ ។
ម្តងនេះលោកអ្នកមិនចាំបាច់ត្រូវការ សូម្បីតែ Java Runtime Environment ដើម្បីជំនួយក្នុងការ download ទៀតទេ ។
ខ្លីៗ ងាយៗ ពី សំបុកអាយធី

ដកស្រង់ចេញពី៖ គន្លឹះសំបុកអាយធី
No comments:
Post a Comment