អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Sunday, November 10, 2013

រដា្ឋភិបាលកម្ពុជាប្រកាសឲ្យប្រើប្រាស ប្រភេទក្រដាសប្រាក់2000រៀលចេញថ្មី ក្នុងឱកាសបុណ្យឯករាជ្យជាតិ ខួបទី60

ភ្នំពេញ ៖ ក្រដាសប្រាក់​ប្រភេទ ២០០០​រៀល​ថ្មី ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ក្នុងឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី ៦០ ឆ្នាំ (៩-​វិច្ឆិកា​-១៩៥៣ – ៩-​វិច្ឆិកា​-២០១៣)​។ នេះ​បើ​យោងតាម​អនុក្រឹត្យ​ស្តីពី​ការចេញផ្សាយ​ធនប័ត្រ អនុស្សាវរីយ៍​ប្រភេទ ២០០០​រៀល ដែល​រាជរដ្ឋាភិបាល​បានប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដោយ​សម្ដេច​
អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​យោងតាម​អនុក្រឹត្យ​ស្តីពី​ការចេញផ្សាយ​ធនប័ត្រ អនុស្សាវរីយ៍​ប្រភេទ ២០០០​រៀល ដែល​រាជរដ្ឋាភិបាល​បានប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​ដូចតទៅ ៖ អនុញ្ញាតឱ្យ​ចេញផ្សាយ ធ្វើចរាចរ និង​ប្រើប្រាស់​ក្នុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​នូវ​ធនប័ត្រ​ អនុស្សាវរីយ៍​ប្រភេទ ២០០០​រៀល ទន្ទឹមនឹង​បណ្ដា​ប្រភេទ​ក្រដាសប្រាក់ ដែល​ត្រូវបាន​ចេញផ្សាយ​រួចហើយ។​ ​ធនាគារជាតិ​នៃ​កម្ពុជា មាន​ភារកិច្ច​ចេញ​សេចក្តីប្រកាស ដើម្បី​ផ្សព្វផ្សាយ​ពី​លក្ខណៈ​សម្គាល់​នៃ​ធនប័ត្រ​អនុស្សាវរីយ៍​ប្រភេទ ២០០០​រៀល​នេះ ។ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី អគ្គទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់​ក្រសួង ស្ថាប័ន និង​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​ទទួលបន្ទុក​អនុវត្តន៍​អនុក្រឹត្យ​នេះ តាម​ភារកិច្ច​រៀងៗ​ខ្លួន ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ ។ ប្រភពពី គេហទំព័រក្រុងស្រុក( khmer7 )

No comments:

Post a Comment