អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Sunday, November 10, 2013

លាតត្រដាងកាពិតពីការួមភេទ ឈានដល់ចំណុចកំពូល

យោងតាមសៀវភៅសុខភាពផ្លួវភេទ បានលាតត្រដាងនៅកាពិត ស្តីអំពីការួមភេទឈានដល់ចំណុចកំពូល ទូទៅការឈានដល់ចំណុចកំពូលនេះ សម្រេចបានពីការភ្ញោចនៃប្រដាប់ភេទ។ ការឈានដល់ចំណុចកំពូល គឺត្រូវបាន គ្រប់គ្រងដោយប្រព័ន្ធសរសៃប្រសាទ ពោលគឺមានន័យថា សញ្ញានិងសកម្មភាពរាងកាយ ដែលកើតឡើង ក្នុងអំឡុងពេលរួមភេទ
មិនស្ថិតក្រោមការគ្រប់គ្រងរបស់ចិត្ដនោះទេ។ ការឈានដល់ចំណុចកំពូល ដែលសម្រេចបាន ដោយបុរសស្រ្ដី គឺបង្ហាញឱ្យឃើញអារម្មណ៍ នៃសេចក្ដីសុខស្រួល និងសញ្ញាដទៃទៀតដូចជាការកន្រ្ដាក់សាច់ដុំ ជាដើម។ ខាងក្រោមនេះ គឺជាសញ្ញានៃការឈានដល់ចំណុចកំពូល ដែលអ្នកគួរដឹង ៖ ១. ចូរដឹងអំពីការប្រែប្រួលរាងកាយ និងអារម្មណ៍កើតឡើងមុនពេលឈានដល់ចំណុចកំពូល ៖ មុនពេលឈានដល់ ចំណុចកំពូល បុរសតែងមានអារម្មណ៍ឈឺឆៀបៗ នៅបរិវេណទ្វារមូត្រ ដែលមានលក្ខណៈស្រដៀង ទៅនឹងការឈឺនោម។ ចំពោះស្រ្ដីវិញ ខណៈពេលជិតឈានដល់ចំណុចកំពូល បបូរមាត់យោនីផ្នែកខាងក្រៅរបស់ស្រ្ដីចាប់ផ្ដើមជាំតិចៗ បន្ទាប់ មកស្រទាប់ទី៣ នៃទ្វារមាសរបស់នាងនឹងរួមតូច ខណៈពេលទ្វារមាសទាំងស្រង់របស់នាងរីកធំ។ ២. ចូរដឹងអំពីការកន្រ្ដាក់សាច់ដុំរាងកាយ ៖ មិនថាអ្នកជាបុរស ឬស្រ្ដីនោះទេ ការឈានដល់ចំណុចកំពូលទាក់ទងទៅ នឹងការកន្រ្ដាក់សាច់ដុំផ្សេងៗ។ ចំពោះបុរស ពេលឈានដល់ចំណុចកំពូលតែងមានការកន្រ្ដាក់នៅក្នុងបរិវេណដូចជា សាច់ដុំទ្វារធំ សាច់ដុំប្រូស្ដាត និងសាច់ដុំលិង្គ។ នៅពេលអ្នកមិនអាចមានអារម្មណ៍ពិតប្រាកដ ចំពោះការកន្រ្ដាក់សាច់ ដុំនេះ អ្នកអាចកំណត់នៃការឈានដល់ចំណុចកំពូលរបស់អ្នកតាមរយៈការបាញ់ចេញទឹកកាម។ ការបាញ់ចេញទឹកកាម គឺជាការបាញ់ចេញនូវវត្ថុរាវ ពីក្បាលលិង្គ ហើយវាជាសញ្ញាងាយកត់សម្គាល់នៃការឈានដល់ចំណុចកំពូល។ ពេលស្រ្ដី ឈានដល់ចំណុចកំពូល នាងនឹងមានការកន្រ្ដាក់សាច់ដុំមួយចំនួនដូចជា សាច់ដុំគូថ សាច់ដុំស្បូន សាច់ដុំទ្វារមាស និងសាច់ដុំត្រគាក។ ២. ចូរស្វែងរករលកនៃអារម្មណ៍ស្រណុកសុខស្រួល ៖ ការឈានដល់ចំណុចកំពូល គឺមានសមាសធាតុជាមួយការកើន ឡើងរហ័សនៃអារម្មណ៍ស្រណុកសុខស្រួល ទោះជាលក្ខណៈធម្មជាតិពិតប្រាកដ នៃអារម្មណ៍នេះមានសភាពខុសគ្នា ពី មនុស្សម្នាក់ទៅមនុស្សក៏ដោយ។ រលកនៃភាពស្រណុកសុខស្រួលនេះកើតមាន ចំពោះបុរស និងស្រ្ដី ក្រោយការឈាន ដល់ចំណុចកំពូល។ ៤. ចូរត្រួតពិនិត្យមើលសម្ពាធឈាម និងចង្វាក់បេះដូង ៖ ក្នុងអំឡុងពេលឈានដល់ចំណុចកំពូល ចង្វាក់បេះដូង និង សម្ពាធឈាម មានការកើនឡើងទ្វេដង។ ហេតុដូច្នេះ ប្រសិនបើអ្នករលកនៃភាពស្រណុកសុខស្រួលខ្លាំង ដោយបូករួម ទាំងការកន្រ្ដាក់សាច់ដុំ និងចង្វាក់បេះដូងដើរញាប់នោះ មានន័យថា អ្នកបានសម្រេចការឈានដល់ចំណុចកំពូល ពិត ប្រាកដហើយ៕
(ដកស្រង់ចេញពីសៀវភៅ សុខភាពផ្លួវភេទ)




No comments:

Post a Comment