អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Wednesday, November 13, 2013

មូលហេតុ៥ មិនគួរអង្គុយយូរ លើស ៣ ម៉ោងក្នុង១ថ្ងៃ

ការស្រាវជ្រាវ​១​បង្ហាញថា ជនជាតិ​អាមេរិក​ជា​មធ្យម​ចំណាយ​ពេលវេលា​ភ្ញាក់​ពី​ដំណេក​របស់គេ ជាង​ពាក់កណ្តាល ដើម្បី​អង្គុយ ។
ការសិក្សា​ស្រាវជ្រាវ​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ BMJ ឲ្យ​ដឹងថា ជា​មធ្យម​មនុស្សពេញវ័យ​ចំណាយពេល​ជិត ៨ ម៉ោង ក្នុង​១​ថ្ងៃ ដើម្បី​អង្គុយ នោះ​ពួក​អ្នកវិទ្យាសាស្ត្រ​ចាត់ទុកថា តួលេខ​នេះ​ពិតជា​គួរ​ឲ្យ​ខ្លាច ។

​ក្នុងសង្គម​ទំនើប មនុស្ស​បាន​ចំណាយ​ពេលវេលា​សឹងតែ​ទាំងអស់ ដើម្បី​អង្គុយ​ពេលធ្វើការ​, មើល​ទូរទស្សន៍​, អង្គុយ​ក្នុង​រថយន្ត​, អង្គុយ​មុខ​កុំព្យូទ័រ ។ ពួក​អ្នកវិទ្យាសាស្ត្រ​អះអាងថា ការ​អង្គុយ​ច្រើន​នឹង​បំ​ព្រួញ​អាយុ​របស់​មនុស្ស ។​
១- អង្គុយ​ធ្វើ​ឲ្យ​អ្នក​ធាត់​ជាង​
​ រឿងនេះ ប្រហែលជា​មិនគួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ចំពោះ​អ្នកៈ អង្គុយ​កាន់តែច្រើន នោះ​លទ្ធភាព​កើន​ទម្ងន់​កាន់តែ​ខ្ពស់ ។ ការស្រាវជ្រាវ​១​បង្ហាញថា អ្នក​អង្គុយ​ច្រើន​មាន​ហានិភ័យ​ខ្ពស់ ត្រូវ​ធាត់​, ស្ថានភាព​នេះ មិន​ចំណុះ​ទៅលើ​ការហាត់​ប្រាណ ។ ក្នុងនោះ ក្រុមមនុស្ស​អង្គុយ​ជាប្រចាំ ដើម្បី​មើល​ទូរទស្សន៍ មានការ​ប្រឈម​ធាត់​ខ្ពស់បំផុត ។​
២- អង្គុយ​ច្រើន ងាយ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២
​អង្គុយ​យូរ​ពុំ​ត្រឹមតែ​ឥទ្ធិពល​រូបរាង​របស់​អ្នក​ប៉ុណ្ណោះ​ទេ តែ​ក៏មាន​ហានិភ័យ​ខ្ពស់ កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។​
៣- អង្គុយ​ច្រើន ធ្វើ​ឲ្យ​កើន​ការ​ប្រឈម​យារ​សរសៃឈាម​
​ យើងទាំងអស់គ្នា សុទ្ធ​តែមាន​សរសៃឈាម​នៅ​ជើង ។ យារ​សរសៃឈាម ជា​ស្ថានភាព​កំណត់​សរសៃឈាម​យារ​ធំ​, វែង​ចេញ និង​អាច​មើលឃើញ​ក្រវិច​ក្រវៀន​លើ​ស្បែក ។ ធម្មតា​នោះ វា​គ្រាន់តែ​ធ្វើ​ឲ្យ​បាត់​សម្ផស្ស​លើ​ជើង​របស់​អ្នក​, តែ​វា​ក៏បង្ក​ឲ្យ​ឈឺ និង​ពិបាក​ទ្រាំ​ណាស់ ។​
៤- អង្គុយ​ច្រើន មិនល្អ​សម្រាប់​បេះដូង​
​ ទម្លាប់​អង្គុយ​តិច និង​ចលនា​ច្រើន អ្នក​នឹងមាន​បេះដូង​១​មាំមួន ។ តាម​ការស្រាវជ្រាវ​១ អ្នក​អង្គុយ​ច្រើន ពុំ​សូវ​ធ្វើ​ចលនា នឹង​កើន ៩០% ហានិភ័យ​កើត​ជំងឺ​អំពី​បេះដូង ។​
៥- អង្គុយ​ច្រើន ធ្វើ​ឲ្យ​ថយចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​
​ ការស្រាវជ្រាវ​ជាច្រើន បង្ហាញថា របៀបរបប​រស់នៅ​សកម្ម ធ្វើ​ឲ្យ​ថយចុះ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ (HDL) ។ ក្នុងពេល​មនុស្ស​មាន HDL ច្រើន នោះ​នឹង​បន្ថយ​បាន​ហានិភ័យ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល ។​ ​ពួក​អ្នក ស្រាវជ្រាវ​ទូន្មាន​ថា គ្រប់គ្នា​គួរ​អង្គុយ​តិចជាង ៣ ម៉ោង ក្នុង​១​ថ្ងៃ ដើម្បី​មាន​សុខភាព​ល្អ និង​បង្កើន​បន្ថែម​អាយុ ៕

ដកស្រង់ពីរ៖ Everyday

No comments:

Post a Comment