តាមព័ត៌មាននៅមន្ទីរពេទ្យ Tata Memorial លើទូទាំងពិភពលោក
នោះមហារីកសុដន់ ជាជំងឺមហារីកទូទៅបំផុត១ និងជាមូលហេតុជួរមុខ
បង្កការបាត់បង់ជីវិត ដោយសារមហារីកនៅស្ត្រី ។ ប៉ុន្តែ
មូលហេតុបង្កជាស្ថានភាពមហារីកសុដន់ មានច្រើនសណ្ឋាន ។
តាម Lester Barr វេជ្ជបណ្ឌិតវះកាត់មហារីក
សុដន់
និងជាប្រធានអង្គការសប្បុរសធម៌ បង្ការប្រឆាំងមហារីកសុដន់ Genersis,
នោះ “មហារីកសុដន់ គឺដោយសារឥទ្ធិពលទៅវិញទៅមក របស់ហ្សែន
ក្នុងសរីរាង្គអ្នក ជាមួយបរិស្ថានអ្នករស់នៅ និងកក្តារបៀបរបបរស់នៅ” ។
ដូច្នេះ ដើម្បីបន្ថយហានិភ័យមហារីកសុដន់
ស្ត្រីគួរអនុវត្តវិធី៦យ៉ាងដូចខាងក្រោម៖
១- ធ្វើកិច្ចការផ្ទះ
ពួកជំនាញការសុខភាពចាត់ទុកថាធ្វើកិច្ចការផ្ទះជាសកម្មភាពមួយជួយបន្ថយ
ការប្រឈមមហារីកសុដន់នៅស្ត្រីម្នាក់ ។
កិច្ចការនេះនឹងធ្វើឲ្យថយចុះបរិមាណកោសិកាខ្លាញ់-កោសិការួមចំណែក
បញ្ចេញអ័រម៉ូន ដូចជា estrogen និង testosterone
នឹងបង្កលក្ខណៈរីកចម្រើនដុំគីស ។ Eluned Hughes
អ្នកដឹកនាំមណ្ឌលសុខាភិបាលសារធារណៈ ប្រឆាំងមហារីកសុដន់របស់អង់គ្លេស
ឲ្យដឹងថា ស្ត្រីគួរប្រមូលផ្តកុំធ្វើកិច្ចការផ្ទះ រយៈពេល ៣០ នាទី
ក្នុង១ថ្ងៃ ។ រឿងនេះ អាចធ្វើឲ្យថយចុះហានិភ័យមហារីកសុដន់តិចបំផុត
២០% ។
២- ទទួលទានស្រាតិច
“ទទួលទានស្រាជាប្រចាំ
ធ្វើឲ្យកើនហានិភ័យរីកចម្រើនមហារីសុដន់”, Hughes និយាយ ។
ចូរអនុវត្តវិធានការសាមញ្ញនេះ
ដោយវិធីទទួលទានស្រាទំពាំងបាយជូរ១កែវក្នុង១ថ្ងៃ ជំនួសឲ្យ២កែវ
(ប្រសិនអ្នកមានទម្លាប់ទទួលទានស្រាទំពាំងបាយជូរ) ។
៣- ចូលគេងឆាប់
ស្ត្រីអត់ងងុយយប់ជ្រៅជាប្រចាំ ឬ ធ្វើការវេនយប់ ៣ ដង ក្នុង១សប្តាហ៍
ក្នុង៦ឆ្នាំឡើងទៅ ច្រើនមានហានិភ័យកើតមហារីកសុដន់ខ្ពស់ជាង ២ ដង
ប្រៀបនឹងស្ត្រីដទៃ, ពួកអ្នកស្រាវជ្រាវដាណឺម៉ាកអះអាង ។ ប៉ុន្តែ
ក៏មានអ្នកស្រាវជ្រាវជាច្រើនចាត់ទុកថា ហេតុតែស្ត្រីអត់ងងុយយប់ជ្រៅ,
ធ្វើការយប់ មានការប្រឈមកើតមហារីកសុដន់ខ្ពស់
គឺដោយសារពួកគេទទួលទានមិនត្រឹមត្រូវ,
ពុំសូវធ្វើចលនាក្នុងពេលវេលានេះ ដូច្នេះ
ហានិភ័យមហារីកសុដន់របស់ពួកគេកើនឡើង ។
៤- យកចិត្តទុកដាក់ពេលប្រើថ្នាំបន្ថយកូឡេស្តេរ៉ូលក្នុងសរីរាង្គ
ស្ត្រីប្រើថ្នាំ Statin (ថ្នាំបញ្ចុះបរិមាណកូឡេស្តេរ៉ូល)
ក្នុងច្រើនឆ្នាំ នឹងកើនទ្វេដងហានិភ័យរីកចម្រើនមហារីកក្រពេញដោះ,
តាមមជ្ឈមណ្ឌលស្រាវជ្រាវមហារីក Fred Hutchinson សន្និដ្ឋាន ។
ថ្វីត្បិតការស្រាវជ្រាវជា ច្រើនចាត់ទុកថា ការប្រើប្រាស់ Statin
ក្នុងរយៈពេលខ្លី
ហាក់ដូចជាមានប្រសិទ្ធិភាពប្រឆាំងទប់ទល់មហារីកសុដន់, នោះពួកអ្នក
ស្រាវជ្រាវផ្សេងទៀត បែរជាចាត់ទុកថា ប្រសិនប្រើប្រាស់យូរអង្វែង Statin
អាចធ្វើឲ្យខូចដំណើរការគីមីកំណត់ នាំដល់ការលូតលាស់របស់ដុំគីស ។
ដូច្នេះ ពេលប្រើថ្នាំនេះ អ្នកគួរសួរយោបល់វេជ្ជបណ្ឌិត ។
៥- ប្រាស្រ័យច្រើនជាមួយពន្លឺព្រះអាទិត្យ
ប្រាស្រ័យជាមួយពន្លឺព្រះអាទិត្យ ជាវិធីធម្មជាតិមួយល្អបំផុត
ជួយអ្នកបង្កើនវីតាមីន D ឲ្យសរីរាង្គ, បន្ថយហានិភ័យមហារីកសុដន់,
យោងតាមការអះអាងរបស់ពួកអ្នកស្រាវជ្រាវកាណាដា ។ ប៉ុន្តែ
អ្នកជំនាញការសុខភាពក៏បានទូន្មាន ត្រូវប្រយ័ត្នប្រយែង ពេល “សំដិលថ្ងៃ
ដើម្បីបញ្ចៀសគ្រោះថ្នាក់មហារីកស្បែក ប្រសិនប្រាស្រ័យជាមួយពន្លឺព្រះ
អាទិត្យច្រើនពេក នៅពេលក្តៅខ្លាំង” ។
៦- ដើរ
ដើរត្រូវបាន
ចាត់ទុកថា អាចជួយបន្ថយបរិមាណជាតិខ្លាញ់
ក្នុងសរីរាង្គដែលងាយបង្កើត អ័រម៉ូន
រំញោចការរីកចម្រើនរបស់មហារីកដូចជា Oestrogen និង Insulir ។
តាមការសន្និដ្ឋានរបស់ពួកអ្នកវិទ្យាសាស្ត្រ ពីសហគមមហារីកអាមេរិក
បន្ទាប់ពីដំណើរការស្រាវជ្រាវទៅលើស្ត្រី១ក្រុម ក្រោយពេលអស់រដូវ
ក្នុងរយៈពេល ១៧ ឆ្នាំ នោះអ្នកដើរតិចបំផុត ៧ ម៉ោង ក្នុង១សប្តាហ៍
មានការប្រឈមកើតមហារីកសុដន់ទាបជាង ១៤%
ប្រៀបនឹងអ្នកដើរក្នុងពេលវេលាតិចជាង ។
ការស្រាវជ្រាវក៏រកឃើញថា
ស្ត្រីហាត់ប្រាណ លេងកីឡាជាប្រចាំ នឹងបន្ថយគ្រោះថ្នាក់ចុះ ២៥%
ប្រៀបនឹងអ្នកធ្វើសកម្មភាពស្រាលជាង ៕
ដកស្រង់ពីរ៖ Everyday
No comments:
Post a Comment