អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Wednesday, November 13, 2013

ដេក​ចន្លោះ៦ទៅ៨ម៉ោង​ក្នុង ​មួយ​យប់កាត់បន្ថយ​ហានិភ័យ ​នៃ​បញ្ហា​បេះដូង និងជំងឺស្ត្រូក​

យោងតាម​ការសិក្សា​ថ្មី​មួយ​បាន​ឲ្យ​ដឹងថា ដេក​ចន្លោះ ៦ ទៅ ៨ ម៉ោង​ក្នុង​មួយ​យប់​អាចជា​គន្លឹះ​មួយ​ក្នុងការ​កាន់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា ​បេះដូង និង ជំងឺស្ត្រូក​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា មនុស្ស​ដែល​ដេក​តិចជាង ៦ ម៉ោង​ក្នុង​មួយថ្ងៃ​មានឱកាស​ទទួលរង​ជំងឺ​គាំងបេះដូង ឬ ជំងឺស្ត្រូក​ដល់​ទៅ​ពីរដង​ច្រើនជាង​អ្នក​ដែល​
ដេក​ចន្លោះ ៦ ទៅ ៨ ម៉ោង​។

ពួកគេ ​ក៏មាន​ហា​និ​យ​ភ័យ​ខ្ពស់​ដល់​ទៅ ២ ភាគ ៣ ផងដែរ​ក្នុង​ការកើត​ជំងឺ​ស្លាក់​ឈាម ជា​កន្លែង​ដែល​សមត្ថភាព​បេះដូង​ក្នុងការ​បូម​ឈាម​នៅ​ជុំវិញ​រាងកាយ​ ចាប់ផ្តើម​ចុះខ្សោយ​ជាមួយនឹង​ឥទ្ធិពល​នៃ​ការបំផ្លាញ​ប្រកបដោយ​សក្តានុពល​ ទៅលើ​សរីរាង្គ​ដទៃទៀត​។

​ដេក​ច្រើនជាង ៨ ម៉ោង​ក្នុង​មួយ​យប់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ហានិភ័យ​ទ្វេដង​ក្នុង​ការកើត​ អាកា​រៈ​ចុក​ដើមទ្រូង និង ហានិភ័យ​ក្នុង​ការកើត​ជំងឺ​សរសៃឈាម​បេះដូង (CHD) ដល់​ទៅ ១៩ ភាគរយ​។​

​ក្រុម​អ្នកនិពន្ធ​អាមេរិក​បាន​និយាយថា ការសិក្សា ដែល​ចេញផ្សាយ​តាម​ទស្សនា​វ​ដ្តី​អន​ឡាញ Clinical Cardiology គឺជា​ការសិក្សា​លើកដំបូង​ដែល​មើល​លើ​រយៈពេល​នៃ​ការ​ដេក​ទាក់ទង​ទៅនឹង​បញ្ហា​ បេះដូង​និង​សរសៃឈាម​ចំនួន ៥ ខុសៗ​គ្នា​។

​ប្រធាន​អ្នកនិពន្ធ លោក វេជ្ជបណ្ឌិត Saurabh Aggarwal នៃ​សាលា​ជំនាញ​វេជ្ជសាស្ត្រ​ឈី​កា​ហ្គោ (Chicago Medical School) បាន​និយាយថា "​មនុស្ស ដែល​រយៈពេល​ដេក​រប​ស់​ខ្លួន​មាន​យូរ​ខ្លាំងពេក​នោះ គឺ​ប្រឈម​ហានិភ័យ​កាន់តែ​ខ្ពស់​ក្នុង​ការកើត​បញ្ហា​បេះដូង និង​សរសៃឈាម ហើយ​ហានិភ័យ​នេះ​ថយចុះ នៅពេល​រយៈ​ពេលដេក​ឈានដល់​ចំណុចកណ្តាល​មួយ​។ ៦ ទៅ ៨ ម៉ោង​គឺជា​អំឡុង​ពេលដេក​ដ៏​ល្អ​បំផុត ផ្អែក​តាម​ការសិក្សា​នេះ​"​។​

​ យោងតាម​មូលនិធិ​បេះដូង​អង់គ្លេស ប្រជាជន​ជាង ១៥៩.០០០ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​បេះដូង និង​សរសៃឈាម​ក្នុងប្រទេស​អង់គ្លេស​ក្នុង​ឆ្នាំ ២០១១៕

ដកស្រង់ពីរ៖ Everyday

No comments:

Post a Comment