អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Wednesday, November 13, 2013

ស្រា E & J ដ៏ល្បីឈ្មោះនៅ សហរដ្ឋអាមេរិកបានមកដល់ ទីផ្សារកម្ពុជា

ភ្នំពេញ: ស្រា​ដ៏​ល្បីឈ្មោះ​នៅ​សហរដ្ឋអាមេរិក និង​ពិភពលោក តាំងពី​ឆ្នាំ​១៩៣៣ ម៉ាក​អ៊ី​អែន​ជេ ហ្គា​ឡូ (E & J Gallo) ដែលមាន​លក់​នៅលើ​ទីផ្សារ ជាង​១០០​ប្រទេស បានមក​ដល់ និង​មាន​លក់​នៅ​កម្ពុជា​ហើយ​។ ផលិតផល​ស្រា នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​នេះ ផលិត​ដោយ​ក្រុមហ៊ុន Ernest  & Julio Gallo Winery ដែលជា​ក្រុមហ៊ុន​ផលិត​
ស្រា​ធំជាងគេ ក្នុង​ពិភពលោក​។​

​ក្រុមហ៊ុន Ernest & Julio Gallo Winery និង​ក្រុមហ៊ុន​ហ៊ុ​ង​ហៀ​ប (​កាំបូ​ឌា​) ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​នាំចូល និង​ចែកចាយ​ផលិតផល​ស្រា E & J    Gallo ក្នុង​ទីផ្សារ​កម្ពុជា បានធ្វើ​ពិធី​សម្ពោធ​ជា​ផ្លូវការ កាលពី​ល្ងាច​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ​អាំងទែរ​កុងទីណង់តាល់ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក វីលៀម អ៊ី​ថូត ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ព្រមទាំង​ពាណិជ្ជករ អាជីវករ និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​។

លោក ភី​លី វ៉ុ​ង (Pily Wong) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហ៊ុ​ង​ហ៊ា​ប បានឱ្យដឹងថាៈ " ភាពជា​ដៃគូ វាង​ក្រុមហ៊ុន Ernest & Julio Gallo និង​ក្រុមហ៊ុន​ហ៊ុ​ង​ហ៊ា​ប បានផ្តល់​ឱកាស​ឱ្យ​យើង បាន​នាំចូល​ប្រភេទ​ស្រា​ថ្មី មកកាន់​ទីផ្សារ​ស្រា​កម្ពុជា និង​ផ្តល់ឱ្យ​អតិថិជន មានឱកាស​ភ្លក់​រសជាតិ​ស្រា ដែលមាន​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ "​។​

​ លោក​ចូ​ណា​ថា​ន ឆេង (Jonathan Chang) នាយក​ប្រចាំ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក នៃ​ក្រុមហ៊ុន Ernest & Julio Gallo Winery បាន​មានប្រសាសន៍ថាៈ " អស់​រយៈពេល ៨០​ឆ្នាំ​ហើយ ដែល Gallo Winery បាន​កសាង​មុខ​ជំនួញ ផ្តោតលើ​គុណភាព និង​តម្លៃ​ជា​ចម្បង​។ យើង​មាន​មោទនភាព​ណាស់ ដែល​អាច​បន្ថែម​ប្រទេស​កម្ពុជា ទៅក្នុង​បញ្ជី​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​រប​ស់​យើង ដែល​រីករាយ​ជាមួយ​ស្រា​កាលីហ្វ័រ​ញ៉ា​របស់​យើង "​។​

លោក​ចូ​ណា​ថា​ន បានឱ្យដឹងថា ក្រុមហ៊ុន​ផលិត​ស្រា Ernest & Julio Gallo Winery បាន​ត្រូវ​បង្កើតឡើង នៅ​ឆ្នាំ​១៩៣៣ នៅ​ម៉ូ​ដេ​ស្តូ រដ្ឋ​កាលីហ្វ័រ​ញ៉ា ដោយ​លោក Ernest Gallo និង​លោក Julio Gallo ដែលជា​បងប្អូន​នឹង​គ្នា​។ សព្វថ្ងៃនេះ ក្រុមហ៊ុន Ernest  & Julio Gallo Winery ជា​ក្រុមហ៊ុន​ផលិត​ស្រា​ធំជាងគេ​បំផុត ក្នុង​ពិភពលោក និង​មាន​សាខា ជាង​១០០​ប្រទេស​។ E & J ជាប់​ជា​ក្រុមហ៊ុន​មួយ ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​ស្រា ដែល​ទទួល​ពានរង្វាន់​ច្រើនជាងគេ ក្នុងនោះ កាលពី​ឆ្នាំ​២០១២ ឈ្នះ​ពានរង្វាន់​ស្រា​ល្អ​ប្រចាំឆ្នាំ​(2012 winnery of the Year)​។ នៅ​ឆ្នាំ​២០០៦, ២០០៨ និង​២០១០ ជាប់​ជា​ស្រា​មាន​ឥទ្ធិពល​បំផុត នៅក្នុង​ពិភពលោក និង​ជា​ក្រុមហ៊ុន​ផលិត​ស្រា​អាមេរិក​តែមួយគត់ នៅក្នុង​ពិភពលោក​ដែល​ឈ្នះ​ពានរង្វាន់ International winery of the year ៤​លើក នៅ​ឆ្នាំ​១៩៩៨, ២០០១, ២០០២ និង​២០១១​។​

​លោកនាយក​ប្រចាំ​តំបន់ ​អាស៊ី ប៉ាស៊ីហ្វិក បានឱ្យដឹង​ទៀតថា ស្រា E & J Gallo ដែល​ផលិត​ចេញពី​ទំពាំងបាយជូរ មាន​ច្រើន​ប្រភេទ និង​ច្រើន​រសជាតិ ដូចជា Carlo Rossi, Barefoot, Gallo Family Vineyard ,Apothic ដែល​សុទ្ធតែជា​ស្រា​លក់ដាច់​ជាងគេ​នៅ​អាមេរិក​។ នៅ​កម្ពុជា អា​ចរក​ទិញ​បាន​នៅតាម​ផ្សារ​ទំនើប​, មី​នី​ម៉ា​ត​, ភោជនីយដ្ឋាន​, រង្គសាល និង​ហាង​លក់ទំនិញ​ជាច្រើន​ទៀត​។​

​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ ​កម្ពុជា បាន​មានប្រសាសន៍ថា កាលពី​ខែកក្កដា ឆ្នាំ​២០១៣ កន្លងទៅនេះ លោក​បាន​ដឹកនាំ​គណៈប្រតិភូ​សភាពាណិជ្ជកម្ម និង​ពាណិជ្ជករ​កម្ពុជា ទៅធ្វើ​ទស្សនកិច្ច រដ្ឋ​កាលីហ្វ័រ​ញ៉ា ក្នុង​គោលបំណង​ពង្រឹង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម រវាង​អាម​រិ​ក និង​កម្ពុជា​។​

​លោក​ឯកអគ្គរដ្ឋទូត បាន​បញ្ជាក់ថា ការវិនិយោគ និង​ការ​នាំចូល​ស្រា E & J Gallo មក​កម្ពុជា​នេះ គឺជា​គម្រោង​វិនិយោគ​មួយ ក្នុងចំណោម​គម្រោង​វិនិយោគ​មួយចំនួន ដែល​កើតចេញពី​ដំណើរ​ទស្សនកិច្ច​នោះ ហើយ​លោក​សង្ឃឹមថា នៅពេល​អនាគត ផលិតផល​អាមេរិក នឹងត្រូវ​បាន​នាំ​ចូលមក​ស្រុក​ខ្មែរ កាន់តែច្រើន​។ លោក​បាន​ចាប់អារម្មណ៍​ថា ពីមុន លោក​រក​ទិញ ស្រា E & J បានតែ​នៅ​អាមេរិក តែ​ឥឡូវ លោក​សប្បាយរីករាយ​ណាស់ ដែល​ស្រា​ល្បី​ប្រភេទ​នេះ មាន​វត្ត​មាននៅ​កម្ពុជា​៕


 ដកស្រង់ពីរ៖ Everyday

No comments:

Post a Comment