អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Wednesday, November 13, 2013

ជនរងគ្រោះដាក់ពាក្យ​ប្តឹង​ មេ​ប៉ូលិស និង​មេ​ប៉េអឹមក្នុង ​ព្រឹត្តិការណ៍​បង្ក្រាប​កម្មករ ​កាត់ដេរ SL នៅ​ស្ទឹង​មានជ័យ

ភ្នំពេញ: ក្រុម​ជនរងគ្រោះបានប្រកាស​ដាក់ពាក្យ​ប្តឹងទៅ​តុលាការប្រឆាំង​លោក​ ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេ​បញ្ជាការ​ប៉េអឹមរាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ មេ​ប៉ូលិស រាជធានី​ភ្នំពេញ​។ ក្រុម​ជនរង គ្រោះ ប្តឹង​មេ​ប៉ូលិស និង​មេ​ប៉េអឹម ទៅ​តុលាការ​ពី​បទ​
មនុស្សឃាត គិតទុក​ជាមុន​។ ពាក្យបណ្តឹង​នោះ នឹង​ត្រូវ​ដាក់​ទៅ​កាន់​តុលាការ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៤​វិច្ឆិកា​។​
​ជនរងគ្រោះ នៅក្នុង​ការប៉ះទង្គិច​គ្នា រវាង​សមត្ថកិច្ច និង​ក្រុមបាតុករ រោងចក្រ អេស​អិល ( SL ) នៅ​មុខ​វត្ត​ស្ទឹងមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៣ ឈ្មោះ នាង សុខុន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ បាន​និយាយ​ឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា វេលា​ម៉ោង ៩​ព្រឹក ខ្លួន​នឹង​យក​ពាក្យបណ្តឹង ទៅ​ដាក់​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​លោក​ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ពី​បទ​មនុស្សឃាត​គិតទុក​ជាមុន ទាក់ទង​នឹង​ការបង្ក្រាប​ទៅ​លើ​កម្មករ​កាត់ដេរ តែ​ប៉ូលិស និង​ប៉េអឹម បាន​វាយ និង​បាញ់ មិន​រើសមុខ រហូត​បណ្តាលឲ្យ​ស្ត្រី​អ្នក​លក់បាយ​ម្នាក់​ស្លាប់ និង​ប្រជាពលរដ្ឋ​រងរបួស​ជាច្រើន​នាក់​។​

​យុវជន នាង សុខុន បានបញ្ជាក់​ថា “​នៅក្នុង​ហេតុការណ៍​នោះ គាត់​ទាំង​ពីរ​នាក់ ( លោក ជួន សុវណ្ណ និង​លោក រ័ត្ន ស្រ៊ាង ) ជា​អ្នកបញ្ជា​។ បើ​គ្មាន​បញ្ជា កូនចៅ​គាត់ មិន​អាច​ធ្វើបាន​ទេ​”​។

​យុវជន សុខុន ដែល​អះអាង​ថា ត្រូវ​ប៉ូលិស ព្រួត​គ្នា​វាយ របួស​លើ​ដងខ្លួន បានបញ្ជាក់​ថា នៅពេល​កើតហេតុ ខ្លួន​បាន​ឈរ​មើល​ហេតុការណ៍​ប៉ះទង្គិច​គ្នា រវាង​ក្រុម​កម្មករ និង​អាជ្ញាធរ មាន​សមត្ថកិច្ច​នៅ​ស្ពាន​ស្ទឹងមានជ័យ​។ នៅពេល​ដែល​អាជ្ញាធរ ចូល​ទៅ​បង្ក្រាប​កម្មករ ពេលនោះ ប៉ូលិស និង​ប៉េអឹម ក៏​បាន​មក​ព្រួត​គ្នា​វាយ​មកលើ​ខ្លួន ដោយ​មិន​បាន​សួរនាំ​ជាមុន​ទេ​។ គឺ​វាយ​យក​តែ​ម្តង​។​

​លោក​ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ ដែល​រង​ការចោទប្រកាន់ សំណាក់​ជន​រងគ្រោះ បាន​មានប្រសាសន៍ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ថា “​ចំពោះ​ការប្តឹង​នេះ ខ្ញុំ​អត់​មាន​យល់ឃើញ​យ៉ាងម៉េច​ទេ​។ ជា​សិទ្ធិ​របស់​គាត់ គាត់​ចង់​ប្តឹង​អី ប្តឹងទៅ​។ យើង​ទៅ​ហាមឃាត់​គេ​ម៉េច ទៅ​កើត​។ អា​នឹង ជា​សិទ្ធិ​សេរីភាព​របស់​អ្នកប្តឹង​។ ចោទ​អី ចោទ​ទៅ​។ មិនមែន​ឲ្យតែ​ប្តឹង​... ប្តឹង​ម៉េច​ស្រេច​តែ​ចិត្ត​ទេ អា​នឹង​វា​សម្រេច​ទៅលើ​ការស្រាវជ្រាវ​ទៅ​”​។​

​ចំណែក​លោក​ ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង តែ​ត្រូវបាន​ចុច​បិទ​ទៅវិញ​។​

​ប៉ុន្តែ​លោក​ឧត្តមសេនីយ៍ត្រី ជួន ណារិន ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ដែល​ចូលរួម​ក្នុង​ការដឹកនាំ​បញ្ជា​កម្លាំង ក្នុង​ព្រឹត្តិការណ៍ កាលពី​ថ្ងៃ​ទី​១២​វិច្ឆិកា នៅ​ស្ទឹង​មានជ័យ បាន​លើកឡើង​ថា ការប្តឹង​ផ្តល់​នោះ ជា​សិទ្ធិ​សេរីភាព​របស់​អ្នកប្តឹង​។ ប៉ុន្តែ​ខាង​សមត្ថកិច្ច​យើង មិន​បាន​ប៉ុង​ប៉ង​ធ្វើ​ឃាត​ទុកជាមុន ដូច​ការចោទប្រកាន់​ទេ​។ ការចោទប្រកាន់​នោះ មិន​មាន​ធាតុ​ផ្សំ ក្នុងការ​ចោទ​លើ​បទ​ល្មើស​គិតទុក​ជាមុន​ទេ​។

​លោក​ឧត្តមសេនីយ៍ត្រី ជួន ណារិន ហាក់ដូចជា ទម្លាក់កំហុស​លើ​ក្រុម​កម្មករ​កាត់ដេរ SL ថា​ជា​អ្នក​បង្កហេតុ នាំទៅ​ដល់​ការប៉ះទង្គិច ដុត​បំផ្លាញ​ឡាន និង​ម៉ូតូ​ប៉ូលិស ព្រមទាំង​ចាប់​ប៉ូលិស ៥ នាក់ ធ្វើជា​ចំណាប់ខ្មាំង ជាដើម​។​

​សូម​រម្លឹកថា ការប៉ះទង្គិចរ​វា​ងក​ម្មករ​រោងចក្រ SL និង​ប៉ូលិស​ប៉េអឹម កាលពី​ព្រឹក​ថ្ងៃទី​១២​វិច្ឆិកា នៅ​មុខ​វត្ត​ស្ទឹងមានជ័យ បាន​បណ្តាលឲ្យ​ស្ត្រី​អ្នកលក់​បាយម្នាក់ ស្លាប់ ដោយ​គ្រាប់កាំភ្លើង និង​រងរបួស​ជាច្រើន​នាក់​ផ្សេង​ទៀត ដោយសារ​គ្រាប់កាំភ្លើង និង​ត្រូវ​ប៉ូលិស​វាយ​ទាត់​ធាក់​គ្មាន​ប្រណី​ដៃ​ឡើយ​។​
​ព្រះសង្ឃ ៧ អង្គ និង​យុវជន ៣១ នាក់ ត្រូវបាន​ចាប់ខ្លួន នាំយក​ទៅ​ឃុំឃាំង នៅ​ស្នងការ​ប៉ូលិស​។ រហូត​ដល់​ល្ងាច​ថ្ងៃទី​១២​វិច្ឆិកា ព្រះសង្ឃ​ទាំង ៧ អង្គ នៅ​វត្ត​ស្ទឹងមានជ័យ ត្រូវបាន​ដោះលែង​។ រី​ឯ​យុវជន ២៩ នាក់​ទៀត ត្រូវបាន​ធ្វើ​បែបបទ ដោះលែង នៅ​រសៀល​ថ្ងៃ​ទី​១៣​វិច្ឆិកា​។ ចំណែក​យុវជន​ពីរ​នាក់ ម្នាក់​ជា​ក្មេង​វត្ត ស្ទឹងមានជ័យ អាយុ ២៥ ឆ្នាំ និង​ម្នាក់​ទៀត អាយុ ១៩ ឆ្នាំ ជា​កម្មករ​នៅ​ផ្ទះ​លក់​ខ្សាច់ ជិត​វត្ត​ស្ទឹងមានជ័យ ត្រូវបាន​ប៉ូលិស កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ កាលពី​ល្ងាច​ថ្ងៃទី​១៣​វិច្ឆិកា​។ ​យុវជន​ទាំង​ពីរ ជាប់ចោទ​ពី​បទ​បង្ក​រឿងហេតុ គប់​ប៉ូលិស និង​ដុត​ឡាន​ម៉ូតូ​របស់​ប៉ូលិស ក្នុង​ហេតុការណ៍​ប៉ះទង្គិច​នោះ​។

​ក៏​ប៉ុន្តែ​បើ​មើល​រូបថត និង​វិដេអូ ដែល​គេ​បង្ហោះ ក្នុង Youtube និង Facebook គឺ​អ្នកបង្ក​ហេតុការណ៍ ដុត​ឡាន​ម៉ូតូ សុទ្ធតែ​ជា​មនុស្ស​ចាស់ ហើយ​ពាក់មួក​សុវត្ថិភាព ដែល​មើល​មិន​ស្គាល់​មុខ​ឡើយ​៕​

ដកស្រង់ពីរ៖ Everyday

No comments:

Post a Comment