អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Wednesday, November 13, 2013

កម្មករ​កាត់ដេររោងចក្រ SL ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​ប៉ូលិស នៅ​ស្ពាន​ស្ទឹងមានជ័យ

ភ្នំពេញ: ​ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ SL រាប់រយនាក់ ដែល​បាន​ដើរ​ហែ​ក្បួន ទៅ​សុំ​អន្តរាគមន៍​ពី​សម្តេច​ហ៊ុន​សែន នៅផ្ទះ​របស់​លោក នៅ​វិមាន​ឯករាជ្យ នា​ព្រឹក​ថ្ងៃទី​១២​វិច្ឆិកា​នេះ បាន​ប៉ះទង្គិច​ជាមួយនឹង​ក្រុម​សមត្ថកិច្ច​ប៉ូលិស នៅ​ចំណុច​ស្ពាន​ស្ទឹងមានជ័យ​។
ការប៉ះទង្គិច​នោះ មានការ​គប់​ដុំ​ថ្ម​ដាក់​គ្នា ហើយ​ក្រុម​កម្មករ បាន​វាយ​ឡាន​ប៉ូលិស​ផងដែរ​។​ ឡាន​ប៉ូលិស ១ គ្រឿង និងម៉ូតូ ២គ្រឿង ត្រូវបានគេដុតឆេះ នៅមុខវត្តស្ទឹងមានជ័យ។
​ប្រធាន​សហជីព​ខា​ឌូ បាន​និយាយថាៈ " ក្រុមកម្មករ​រោងចក្រ SL ប្រមាណ​ជា ៤.០០០​នាក់ មាន​គំរោង​ហែ​ក្បួន​បាតុកម្ម ឆ្ពោះទៅកាន់​ផ្ទះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ដាក់​ពាក្យបណ្តឹង​ទៅកាន់​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​ជួយ​អន្តរាគមន៍​ដល់​ពួកគេ​ "។
ប្រធានសហជីពខាឌូ បានបញ្ជាក់ថាៈ "ប៉ុន្តែ​នៅពេលដែល​ពួកគេ បានធ្វើ​ដំណើរ​មកដល់​ស្ពាន​ស្ទឹងមានជ័យ​ត្រើយ​ខាងលិច ក៏ត្រូវ​រាំងខ្ទប់ ដោយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ហើយ​កម្លាំង​សមត្ថកិច្ច នៅពេលនេះ មាន​ចំនួន​ប្រហែលជា ៣០០ នាក់ ប្រដាប់​ដោយ​ខែល ដំបងឆក់​គ្រប់​ដៃ និង​មាន​រថយន្ត​អគ្គិភ័យ​ចំនួន ៤ គ្រឿង ដាក់​នៅ​ខាងលិច​ស្ពាន ទល់នឹង​ខ្សែត្រៀម​ជួរមុខ​របស់​កម្មករ​តែម្តង​ "។​
​ខណៈពេល​មានការ​ រាំង​ស្ទាក់​ពី​កងកម្លាំង​មាន​សមត្ថកិច្ច​នោះ ទើបបាន​បណ្តាល​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា រវាង​បាតុករ និង​សមត្ថកិច្ច​។ ក្រុមបាតុករ បាននាំគ្នា​រត់​ប្រសេចប្រសាច ដើម្បី​គេចចេញ​ពី​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​។ ក្រោយមក ក្រុមបាតុករ ក៏បាន​ប្រមូល​ផ្តុំគ្នា ហើយ​បាន​យក​ដុំថ្ម ដេញ​គប់​ទៅលើ​កងកម្លាំង​សមត្ថកិច្ច​វិញ ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច រត់​ទៅ​ប្រមូល​ផ្តុំគ្នា នៅលើ​ស្ពាន​ស្ទឹងមានជ័យ​។ រថយន្ត​ពន្លត់​អគ្គិភ័យ ក៏បាន​ដកថយ​ទៅ នៅលើ​ស្ពាន​ស្ទឹងមានជ័យ​។​
​ក្រុមបាតុករ បាន​ឡោមព័ទ្ធ​កម្លាំង​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​បាន​ដេញ​បាតុករ​វិញ ធ្វើ​ឲ្យ​កម្មករ​ដកថយ ដោយ​មួយចំនួន​ដកថយ​ទៅ ប៉ែក​ខាងលិច​កន្លែង​ដើម និង​មួយចំនួនទៀត រត់​ចូល​វត្ត​ស្ទឹងមានជ័យ​។​
​ស្ថិតក្នុង​ស្ថានភាព​ ប្រទាញប្រទង់​គ្នា​នោះ ក្រុមបាតុករ បាន​ដណ្តើមយក​រថយន្ត​ប៉ូលិស​ (​រថយន្ត​មួយ​តោន​កន្លះ ដែល មាន​កៅអី​ទល់​ខ្នង​គ្នា​) ហើយ​បាន​យក​រថយន្ត​នោះ ទៅ​ដុត​កំទេចចោល នៅត្រង់​ទីកន្លែង​ដែល​ក្រុមបាតុករ​លើក​មុន បាន​ដុត​ឡាន​ប៉េអឹម​ចោល ក្នុងកំឡុងពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៥ នា​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ កន្លងមក​។​
​ជាមួយនឹង អគ្គិភ័យ​ដ៏​សន្ធោរ​សន្ធៅ បណ្តាលមកពី​ការឆេះ​រថយន្ត​នោះ ក្រុមបាតុករ ក៏បាន​វាយប្រហារ​ដោយ​ដុំថ្ម ដណ្តើមបាន​ម៉ូតូ​របស់​សមត្ថកិច្ច ពីរ​គ្រឿង​បន្ថែមទៀត យកមក​ដុត​កំទេចចោល​ជាមួយ​រថយន្ត​នេះ​ផងដែរ​។​
​ នៅក្នុង​ការប៉ះទង្គិច​គ្នា រវាង​កងកម្លាំង​សមត្ថកិច្ច និង​ក្រុមបាតុករ​នោះ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​បាតុករ​ម្នាក់​។ ប្រមាណ​ជា ១០​នាទី ក្រោយមក ក្រុមបាតុករ បាន​ដេញ​ប្រឆាំង​តបត​នឹង​ការបង្ក្រាប​របស់​សមត្ថ​កិច្ច ហើយ​បានធ្វើ​ឲ្យ​កម្លាំង​ប៉ូលិស ៥​នាក់ រត់គេច ហើយ​ទៅ​ចូល​ពួន នៅក្នុង​កុដិ​លោក ក្នុង​វត្ត​ស្ទឹងមានជ័យ​។ ក្រុមបាតុករ បាន​កំពុងតែ​ឡោមព័ទ្ធ​កុដិ​លោក​មួយ​នោះ ដោយមាន​បាតុករ​ខ្លះ ព្យាយាម​ទម្លាយ​ទ្វារ និង​មួយចំនួន ព្យាយាម​ទម្លាយ​បង្អួច ក្នុង​គោលបំណង​ចូលចាប់​ប៉ូលិស​ទាំង ៥​នាក់​នោះ យកមក​ធ្វើជា​ចំណាប់ខ្មាំង ដើម្បី​ជា​ថ្នូរ ក្នុងការ​ទាមទារ ឲ្យ​មានការ​ដោះលែង បាតុករ​ម្នាក់​នោះ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន នៅពេល​មុននេះ​។​
​ភ្លាមៗ​នោះដែរ កងកម្លាំង​សមត្ថកិច្ច បាន​បាញ់​គ្រាប់​ផ្សែង និង​បាន​បណ្តេញ​ក្រុមបាតុករ ពី​ក្នុង​វត្ត​ស្ទឹងមានជ័យ និង​នៅខាងមុខ​វត្ត ឲ្យ​ពួកគេ​ដកថយ​ទៅដល់​ផ្សារ​ស្ទឹងមានជ័យ ហើយ​សមត្ថកិច្ច បាន​គ្រប់គ្រង​ទាំងស្រុង​នូវ​តំបន់ ដែល​បង្ក​ឲ្យ​មាន​អំពើហិង្សា​កើតឡើង​នោះ​។ ក្នុងពេល​នោះដែរ កម្លាំង​ប៉ូលិស​ចំនួន ៥​នាក់ ដែល​បានគេច​ខ្លួន​ពី​ក្រុមបាតុករ ទៅ​ពួន​ក្នុង​កុដិ​លោក​នោះ ក៏បាន​ត្រូវ​រំដោះ​ឲ្យ​ចេញមក​វិញ​ដោយ​សុវត្ថិភាព​ផងដែរ​។​
​ មិនទាន់​មាន​របាយការណ៍​ពី​ការរង​របួស ក្នុង​អំពើ​ហិង្សា ខណៈ​ដែល​សមត្ថកិច្ច​ប៉ូលិស បាន​ព្យាយាម រាំង​ផ្លូវ មិន​ឲ្យ​ក្រុម​កម្មករ ហែ​ក្បួន​ចូល​ភ្នំពេញ ដើម្បី​ឆ្ពោះ​ទៅ​ផ្ទះ​សម្តេច ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១២​វិច្ឆិកា​នេះ​ នៅឡើយ​ទេ​។​
​ជា​ការកត់សម្គាល់ ជម្លោះ​នៅ​រោងចក្រ​កាត់ដេរ SL នៅ​ភូមិ​ឫស្សី ក្នុង​សង្កាត់​ស្ទឹងមានជ័យ បាន​កើត​ឡើង​ជាង ៣ ខែ​មក​ហើយ​។ ក្រុមកម្មករ ទាមទារ​ឲ្យមាន​ការដក​ប្រធាន​រដ្ឋបា​ល​រោងចក្រ រួមទាំង​លក្ខខណ្ឌ​ជាច្រើន​ទៀត​៕​




 ដកស្រង់ពីរ៖ Everyday

No comments:

Post a Comment