
កាលទាំងបួនខាងក្រោមដើម្បីគ្រប់គ្រង ចំណាយប្រកបដោយប្រសិទ្ធភាព៖ ១. ធ្វើបញ្ជីតាមដានចំណាយប្រចាំថ្ងៃ ២. ធ្វើបញ្ជីចំណូលនិងចំណាយប្រចាំខែ ៣. ស្វែងរកមធ្យោបាយកាត់បន្ថយចំណាយ ៤. ស្វែងរកមធ្យោបាយបង្កើនចំណូល តាមដានចំណាយប្រចាំថ្ងៃ ជារៀងរាល់ថ្ងៃចូរកត់ត្រាគ្រប់ចំណាយទាំងអស់ រាប់ចាប់តាំងពីកាហ្វេ គុយទាវ ឡើងទៅ។ ចូរអនុវត្តបែបនេះរាល់ថ្ងៃ នោះអ្នកនឹងរកឃើញថា អ្នកបានចាយវាយខ្ជោះខ្ជាយលើអ្វីខ្លះ អ្វីដែលជាចំណាយចាំបាច់ អ្វីដែលជាចំណាយមិនចាំបាច់។ ចូរកាត់បន្ថយឬកុំចាយលើរបស់ដែលមិនចាំបាច់។ តារាងចំណូលនិងចំណាយ ចូរកត់ត្រាចូលទាំងអស់នូវរាល់ចំណូលរបស់អ្នកមកពីប្រភពផ្សេងៗ ឧទាហរណ៍ ចំណូលពីការងារ អាជីវកម្ម ការប្រាក់ ។ល។ ចូរបែងចែកចំណាយជាពីរប្រភេទ គឺចំណាយថេររួមមានដូចជាឈ្នួលផ្ទះ ថ្លៃសាលា ថ្លៃធានារ៉ាប់រង... និងចំណាយប្រែប្រួល រួមមានដូចជា ថ្លៃទឹក ថ្លៃអគ្គិសនី ថ្លៃអាហារ... ។ គន្លឹះកាត់បន្ថយចំណាយ ត្រូវចាយវាយទៅតាមផែនការចំណាយ ដាក់ប្រាក់តាមខ្លួនតិចៗបានហើយដើម្បីជៀសវាងកុំឲ្យដកចាយច្រើន ទិញទំនិញដែលចំាបាច់តែប៉ុណ្ណោះ មុនទៅទិញទំនិញត្រូវមានបញ្ជីមុខទំនិញដែលត្រូវទិញ ដើម្បីជៀសវាងកុំឲ្យទិញតាមតែចិត្តចង់ ខ្ចប់អាហារថ្ងៃត្រង់ពីផ្ទះទៅ ជាជាងបរិភោគនៅភោជនីដ្ឋាន បង់ថ្លៃទឹក អគ្គិសនី និងថ្លៃដទៃទៀត ឲ្យទាន់ពេលដើម្បីជៀសវាងការផាកពិន័យ ឆែកមើលចំណាយប្រចាំខែ រួចសួរខ្លួនឯងថាអ្នកពិតជាត្រូវការរបស់ទាំងនោះមែនឬ កាត់ប្រាក់ចេញពីគណនីប្រាក់ខែដោយស្វ័យប្រវត្តិរៀងរាល់ខែចូល ក្នុងខ្ទង់សន្សំ ស្វែងរកប្រភពចំណូលផ្សេងទៀត ចូរសួរខ្លួនឯងថាក្រៅពីប្រភពចំណូលសព្វថ្ងៃតើអាចរកចំណូលមកពី ប្រភពណាផ្សេងបន្ថែមទៀតទេ។ ចូររក្សាទុកឯកសារបញ្ជីស្នាមឲ្យមានរបៀបរៀបរយ និងមានសុវត្ថិភាព។ ចូរពិនិត្យនិងវាយតម្លៃលើចំណាយចំណូលរបស់ខ្លួនជាទៀងទាត់៕
No comments:
Post a Comment