អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Sunday, November 10, 2013

ជិះម៉ូតូឆក់បានកាបូបភ្ញៀវ គេចមិនផុតពីដៃប៉ូលិស

សៀមរាប ៖ ជនសង្ស័យជាចោរ ឆក់កាបូបភ្ញៀវទេសចរណ៍បរទេស នៅក្នុងក្រុងសៀមរាបចំនួន២នាក់ ។បានត្រូវកម្លាំងសមត្ថកិច្ច ប៉ូលិសអាជា្ញធរក្រុងសៀមរាប សហការគា្នដេញសា្ទក់ ឃាត់ចាប់បានភា្លមៗ នៅចំនុចផ្លូវក្រវ៉ាត់ក្រុង មុខទាអាំង យីហោ (ឆេងកាក់) ក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំក្រុង.ខេត្តសៀមរាប កាលពីវេលាម៉ោង2រសៀល ថ្ងៃទី25
ខែតុលា ឆ្នាំ2013 ។ ប៉ូលិសអោយដឹងថា ជនជាប់ចោទជារចោរឆក់ទាំងពីរនាក់ ដែលតាមឃាត់ខ្លួនបាននេះ 1ឈ្មោះខុន រិទ្ធីអាយុ២៤ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ មានស្រុកកំណើតនៅក្រុងភ្នំពេញ ទីលំនៅបច្ចុប្បន្ន ជួលផ្ទះសា្នក់នៅ ក្រោយ បាងកកអាយវេ ក្នុងភូមិតាភុល សង្កាត់សា្វយដង្គំ ក្រុង-ខេត្តសៀមរាប និង2ឈ្មោះជៀម សុផលអាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាបដូចគា្ន ។ ប៉ូលិសអោយដឹងដែថា ជនជាប់ចោទទាំងពីរ ត្រូវកម្លាំងសមត្ថកិច្ចប៉ូលិស ដេញតាមប្រម៉ាញ់សា្ទក់ឃាត់ចាប់បាន ភា្លមៗនាវេលាម៉ោង2រសៀល ថ្ងៃទី25 ខែតុលា ឆ្នាំ2013 ។ ហើយការឃាត់ខ្លួននេះ គឹបនា្ទប់ពីជនជាប់ចោទទាំងពីរនាក់ ប្រើប្រាសម៉ូតូម៉ាកវីវ៉ា ស៊េរីឆ្នាំ២០០៦ ពាកស្លាកលេខ សៀមរាប1H1093 ព័ណ៍ខ្មៅមួយគ្រឿង ឌុបគា្ន បើកបរដោយឈ្មោះខុន រិទ្ធី ធ្វើសកម្មភាពឆក់យក កាបូបរបស់ស្ត្រីជនរងគ្រោះ ជាភ្ញៀវទេសចរណ៍ បរទេស សញ្ជាតិបៀលហ្សិចមា្នក់ ឈ្មោះAERTS.E.STHER អាយុ២៦ឆ្នាំ ជិះឡានក្រុងចេញមកពីបាងកកប្រទេសថៃ ចូលមកក្នុងក្រុងសៀមរាប កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ ស្នាក់នៅសណ្ឌាគារ អង្គររីយាណា ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ អំពើឆក់នេះគឹប្រព្រឹត្តឡើង ស្របខណពេលស្រី្តរងគ្រោះ កំពុងជិះកង់ដើរលំហែកាយ នៅតាមដងស្ទឹង មុខមន្ទីរគណបក្សប្រជាជនក្នុងក្រុង រួចនាំគា្នជិះម៉៉ូតូគេចខ្លួន ទៅដល់ចំណុចភូមិសាស្ត្រខាងលើ ក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។ ហើយបញ្ជូនទៅកាន់ ប៉ុស្ត៍រដ្ឋបាលនគរបាល សង្កាត់សា្វយដង្គំ ដើម្បីចំណាត់ការទៅតាមច្បាប ។ ទន្ទឹមនិងការឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន កាបូបស្ពាយម៉ាកdeuter ព័ណទឹកសមុទ្រលាយក្រម៉ៅ1 ដែល នៅក្នុងកាបូបនោះមាន សៀវភៅប្រវត្តិសាស្រ្ត1ក្បាល,វ៉ែនតាព័ណខ្មៅ1 លុយដុល្លា៥៦ដុល្លា លុយថៃចំនួន៥០បាត៥កាក់,កាតអ៊ីនសូរិន(ធានារ៉ាប់រង) ចំនួន៣សន្លឹក,កាតធានាគារចំនួន៣សន្លឹក,អត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនចំនួន១សន្លឹក ម៉ាស៊ីនអឹមភីស្រ៊ី១,ទូរស័ព្ទដៃម៉ាកណូគារ១,ឧបករណ៏កត់ត្រាអេឡិចត្រូនិច ម៉ាកសូនីព័ណខ្មៅ1គ្រឿងផងដែរ ប្រគល់ទៅអោយជនរងគ្រោះវិញ ។



No comments:

Post a Comment