ផ្ទៀងផ្ទាត់ ហើយត្រូវបោះពុម្ពផ្សាយដោយកាសែត Proceedings National Academy of Sciences។ កម្មរស្មី ឡេស៊ែរបង្ហាញឲ្យឃើញទីក្រុង មហិន្ទ្របព៌ត ឬ Mahendraparvatស្ថិតនៅក្រោមស្លឹកឈើយ៉ាងក្រាស់នៅលើភ្នំគូលែន ខេត្ដសៀមរាប។ លោកបុរណវិទូដាមីញ៉ិន (Damian Evans) នៃសាកលវិទ្យល័យស៊ីដនី (Sydney) ប្រទេសអូស្ដ្រាលីនិយាយថា នេះជាការបង្ហាញឲ្យឃើញផែនទី ទីក្រុងនេះយ៉ាងច្បាស់ក្រឡែត។ លោកនិយាយថា មានប្រាសាទរាប់សិបដែលពីមុនគេមិនបានដឹង។
លោក Jean-Baptiste Chevanche ជនជាតិបារាំង ជានាយកមូលធនបុរាណវត្ថុនិងការអភិវឌ្ឍន៍នៅទីក្រុងឡុង ជាអ្នកដឹកនាំការរុករកនេះ។លោកនិយាយថា តាមអក្សរបុរណមកថា ព្រះមហាក្សត្រជ័យវរ្ម័នទីពីរដែលជាអ្នកចម្បាំងយ៉ាងធំមួយអង្គទ្រង់មានរាជធានីដែលស្ថិតនៅលើភ្នំមួយ។ អ្នកកាសែតម្នាក់ហើយនឹងអ្នកថតរូបម្នាក់នៃកាសែត The Sydney Morning Herald ដឹក នាំការការរុករកនេះ និយាយថា ទីក្រុងនេះមិនត្រូវបានគេលួចវត្ថុបុរាណទេ។ផែនការទិដ្ឋភាពទីក្រុងដែលត្រូវកត់ទុកជាឯកសារ ជាផ្លូវការជាប់ទាក់ទងនឹងប្រាសាទអង្គរវត្ដមានចំណាស់មួយពាន់ពីររយឆ្នាំ។ ក្រុមបុរាណវិទូបានសង្ស័យថា មានទីក្រុងឈ្មោះមហិន្ទ្របព៌តស្ថិតនៅកំបាំងក្រោមស្លឹកឈើយ៉ាងក្រាស់ប៉ុន្ដែមិនទាន់មានផែនទីយ៉ាងពិស្ដារទេ។ លោកដាមីញ៉ិននិយាយថា «នេះជាការអស្ចារ្យណាស់ដែលយើងឃើញស្នាមសកម្មភាពមនុស្សដែលត្រូវបានចារទុកនៅក្នុងព្រៃជាច្រើនសតវត្សរ៍ក្រោយពីទីក្រុងឈប់ដំណើរការទៅ»។ បច្ចេកវិជ្ជាប្រើកម្មរស្មីឡេស៊ែរឈ្មោះលីដារ ត្រូវយន្ដហោះបាញ់ទៅលើដី ដែលអាចចូលក្នុងអ្វីដែលស្ថិតនៅក្រោមស្លឹកឈើយ៉ាងក្រាស់បាន។ លោកដេមីញ៉ិន អេវ៉ិនស៍ជាអ្នកបង្កើតបច្ចេកវិជ្ជាលីដានេះ៕
No comments:
Post a Comment