កន្លងមកគេធ្លាប់ឮ ស្ទើរតែស្រគៀរត្រជៀកថា ស្រីប្រកាន់ប្រុសប្រកែក ដោយសាររឿង
តណ្ហារោលរាល ណាត់គ្នាឡើងគ្រែ បែរជាស្រី ប្រកាន់ ប្រុសប្រកែកទៅវិញ។
ជារឿយៗមិនថាតែនៅក្នុងតំបន់អាស៊ីយើងទេដោយភ្លើងតណ្ហារោលរាលរវាង កម្លោះ
និងក្រមុំ បានជំរុញឱ្យកម្លោះ ភាគច្រើនក្លាយខ្លួន ជាអ្នកទោសស្នេហា
ព្រោះរឿងណាត់គ្នាឡើងគ្រែតាមផ្ទះសំណាក់ ឬអូតែល។ល។ បើពួកគេទាំងពីរបានសុខ គេស្រណុកស្រួលតែពីរដោយស្ងាត់ៗ ដល់ពេលបែកការណ៍ ភាគច្រើនខាងស្រីប្តឹងតែទារសំណង រាប់ពាន់រាប់ម៉ឺនដុល្លា ។ ហើយក្រោយពី កើតរឿងអាណាព្យាបាល ខាងប្រុស តែងតែខិតខំព្យាយាម សម្រុះសម្រួល សុំរៀបការដែរ ។ តែភាគច្រើនឪពុកម្តាយខាងស្រី បានបដិសេធន៍ ដោយលើក ហេតុផលថា ខ្លាចជាលេស ដើម្បីរួចខ្លួន និងបោះបង់កូនស្រី គាត់ចោល នៅពេលណាមួយ បន្ទាប់ពីខាងប្រុស ជិនណាយ ក៏ក្លាយខ្លួន ជាអ្នកទោសស្នេហា ដោយសារតណ្ហារោលរាល ណាត់គ្នាឡើងគ្រែ៕


No comments:
Post a Comment