អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Wednesday, November 6, 2013

ឆាក្តៅ​មាន់​បែប​ថៃ


ឆាក្តៅ​មាន់​បែប​ថៃ​ខុស​គ្នា​ពី​ឆា​ក្តៅ​បែប​ខ្មែរ​ត្រង់​ថា​ឆា​ក្តៅ​ ខ្មែរ​ដាក់​គ្រឿង​គល់​ស្លឹក​គ្រៃ​បុក​​ ​ហើយ​មិន​ប្រើ​សណ្តែក​គួរ​។​
របៀប​ខ្មែរ​ប្រើ​ពេល​យូរ​ក្នុង​ការ​ចំអិន​ម្យ៉ាង​ទៀត​យើង​ប្រើ​មាន់​ស្រែ ​ហើយ​ដាក់​ទាំង​ឆ្អឹង​។ ម្ហូប​នេះ​មាន​ជាតិ​ហិរ ​និង​ឆ្ងុយ​ម្រះ​ព្រៅ​ដូច​គ្នា​ប៉ុ​ន្តែរ​សជាតិ​​ទាំង​មូល​គឺ​ខុស​គ្នា​។​
​មួយ​ចាន​ខាង​ក្រោម​នេះ​គឺ​ឆា​ក្តៅ​បែប​ថៃ​។ ​បើ​លោ​កអ្នក​ចង់​បាន​បែបខ្មែរ​សូម​តាម​ដាន​បន្ត​។ ឆា​ក្តៅ​បែប​ខ្មែរ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​។​
សំរាប់​មនុស្ស​៖ ២ ​ឬ ​៣​នាក់​
គ្រឿង​ផ្សំ​៖

  • សាច់​ទ្រូង​មាន់​ថៃ ​២០០​ក្រាម​​, ​លាង​ឲ្យ​ស្អាត​ចិញ្ច្រាំ​
  • សណ្តែក​គួរ​៤​គួរ​, លាង​ឲ្យ​ស្អាត​ហាន់​ល្អិ​តៗ​
  • ម្រះ​ព្រៅ​មួយ​ដៃ​
  • ម្ទេស​៣ឬ​៨ផ្លែ​(តាម​ចំណូល​ចិត្ត)​, ហាន់​តូចៗ​
  • ម្ទេស​ដៃ​នាង ​(សំរាប់​លំអរ)​, ហាន់​តូច​ៗ​
  • ខ្ទឹម​ស​៣​កំពឹស,​ ដំ​បំ​បែក​
  • ស្ករ​ត្នោត​1/2ស្លាប​ព្រា​កា​ហ្វេ​
  • ប្រេង​ខ្យង​១​ស្លាប​ព្រា​បាយ​
  • អំបិល​1/4​ស្លាប​ព្រា​កាហ្វេ​
  • ម្សៅ​ស៊ុប​ខ្នុរ​1/4ស្លាប​ព្រា​កា​ហ្វេ​
  • ប្រេង​ឆា​១.៥​ស្លាប​ព្រាបាយ​
  • ទឹក​៣​ស្លាប​ព្រា​បាយ​
វិធី​ធ្វើ​៖
  1. ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ,​ដាក់​ខ្ទឹម​ស​និង​ម្ទេស​ហើយ​លីង​ឲ្យ​ឈ្ងុយ​។​
  2. ដាក់​សាច់​មាន់​ចិញ្ច្រាំ​ចូល​។ ឆា​ត្រឡប់​មើល​បើ​សិន​សាច់​ស្ងួត ​ដាក់​ទឹក​១​ស្លាប​ព្រា។​
  3. ដាក់​ស្ករ​ត្នោត,​អំបិល,​​ម្សៅ​ស៊ុប​ខ្នុរ​និង​ប្រេង​ខ្យង​ហើយ​ឆា​ត្រឡប់​។
  4. ដាក់​សណ្តែក​គួរ,​ម្ទេស​ដៃ​នាង​និង​ទឹក​២​ស្លាប​ព្រា​ទៀត​។ ឆា​៣​ទៅ​៤វិ​នាទី​។
  5. ដាក់​ម្រះ​ព្រៅ​។ ឆា​ត្រឡប់​ឲ្យ​លឿន​​ហើយ​បិទ​ភ្លើង​។
  6. ញ៉ាំ ​ជា​មួយ​បាយ​ស​។

Untitled-1

ដក​​ស្រង់​​​ចេញ​​​ពី​ ​​a​sianfoodguide

No comments:

Post a Comment