អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Wednesday, November 6, 2013

វិធី​ធ្វើ​បង្អែម​ នំ​កូន​ត្រី ​រឺ ​នំ​ពង​ត្រី​ រឺ​ ​នំ​លុញ ​រឺ ​បាញ់​ចាយ​នឿក

នំ​កូន​ត្រី ​រឺ ​នំ​ពង​ត្រី ​នេះ ​មាន​ប្រវត្តិ​ជារ​បស់​ខ្មែរ​តាំង ​ពី​យូរ​មក​ហើយ ​ហើយ​វា​មាន​រសជាតិ​ផ្អែម​ឈ្ងុយ​ឆ្ងាញ់​ណាស់​។ ហើយ​ភាសា​វៀតណាម​ គេ​ហៅ​ថា ​នំ​បាញ់​ចាយ​នឿក​ (banh chai nuoc)។
គ្រឿង​ផ្សំ:
- ម្សៅ​ដំណើប​១​កញ្ចប់​ ១Kg​
- សណ្តែក​បាយ​ ០.៥Kg​
- ល្ង ​១​កញ្ចប់​
- ស្ករ​ស​រ ០.៥​Kg​
- ស្ករ​ត្នោត​ ០.៥Kg​
- ដើម​ខ្ទឹម,​ ម្រេច, ​ខ្ទេះដូង,​ ខ្ញី​១​ដុំ​
របៀប​ធ្វើ:​

កាច់​ក​ម្សៅ​ដំ​ណើប​ឲ្យ​ស្អិត​ចូល​គ្នា ​ សណ្តែក​បាយ​ស្ងោរ​ឲ្យ​ឆ្អឹន ​រួច​យក​មក​ឆា​ជា​មួយ​និង​ខ្ទឹម​ ម្រេច​ស្ករ​បន្តិច​ អំបិល​បន្តិច ​ស្ករ​សរ ​​និង ​ ស្ករ​ត្នោត​រម្ងាស់​ជា​មួយ​ទឹកខ្ទិះ​ដូ​ង​ ខ្ញី​ហាន់​ជា​បន្ទះ​ស្តើង​ៗ ​ដាំ​ទឹក​ឲ្យ​ពុស​ យក​ម្សៅ​មក​ខ្ចប់​ជា​មួយ​សណ្តែក​បាយ​ដែល​ឆា​រួច ​ខ្ចប់​យ៉ាង ​ណា​ឲ្យ​ជិត​មិន​អោយ​ចេញ​ស្នូល រួច​ដាក់​ចូល​ក្នុង​ទឹក​ក្តៅ​កំពុង​ពុះរង់ចាំ​រហូត​ដល់​ឆ្អឹន​ ពេល​ឆ្អឹន​ស្រង់​យក​មក​ក្នុង​ទឹក​ស្ករ​ដែល​រម្ងាស់ ​ហើយ​លាយ​ជា​មួយ​ខ្ញី​ជា​កា​រស្រេច​។​

07-08-2012-4-1-banh-ja-neuk

(Source: khmerherald )

No comments:

Post a Comment