ដោយមានពណ៌រលើបរលោង រស់ជាតិឆ្ងាញ់និងហឹរបន្ដិច ម្ហូបជើងមាន់ឆានេះនឹងជួយឱ្យអាហារក្នុងរដូវភ្លៀង ធ្លាក់កាន់តែមាន រសជាតិ ឆ្ងាញ់ថែមទៀត។
ត្រៀមគ្រឿងផ្សំ:
ជើងមាន់, ស្លឹកខ្ទឹម, ទឹកសាអ៊ីវ, ខ្ទឹម, ខ្ញី, ម្ទេស, cinnamon , ល្ងលីង, ស្ករ,អំបិល។
វិធីធ្វើ:
- ជើងមាន់យកទៅលាងស្អាត ចាក់ទឹកខ្មេះនិងអំបិលបន្ដិចរួចច្របាច់ឱ្យចូលជាតិ។
- ម្ទេស(ច្រើនគ្រាប់) ខ្ទឹម និងខ្ញី ត្រូវចិញ្ច្រាំមឱ្យម៉ត់។ Cinnamon ដំឱ្យសំប៉ែត។ ស្លឹកខ្ទឹមហាន់តូចៗ។
- ដាក់ជើងមាន់ចូលក្នុងឆ្នាំ ស្រោសប្រហែល៧នាទី រួចដួសចេញ ស្រោចទឹកត្រជាក់ ទុកឱ្យស្ងួតទឹក។
- ឆាខ្ទឹមជាមួយម្ទេស ល្ង និង cinnamon ឱ្យឡើងឈ្ងុយដោយប្រើប្រេងឆាបន្ដិច ក្រោយមកដាក់ជើងមាន់ចូលឆាជាមួយគ្នា។
- ប្រើស្រា ស រួមជាមួយទឹកស៊ីអ៊ីវបន្ដិចចាក់ចូលពីលើ រួចបង់សាបប្រៃឱ្យត្រូវមាត់។ បន្ទាប់មកបន្ថយភ្លើងនិងឆាប្រមាណជា២០នាទី ពេលឃើញរីងទឹកត្រូវចាក់ទឹកចូលកុំឱ្យរីង។
- ចុងក្រោយ បង់ល្ងនិងស្លឹកខ្ទឹមពីលើ។
ម្ហូបនេះ មានរសជាតិឆ្ងាញ់បំផុតគឺហូបនៅពេលវានៅក្ដៅ៕

(Source: khmerherald)
No comments:
Post a Comment