អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Wednesday, November 6, 2013

ទឹក​គ្រឿង

គ្រឿងផ្សំ៖

  • ត្រី​រ៉ស់​ រឺ​ត្រី​ឆ្តោរ ​(ត្រី​​អ្វី​ក៏​បាន​ដែរ​អោយ​តែ​​មាន​​សាច់​​ច្រើន​​មិន​​សូវ​​មាន​​ឆ្អឹង​)
  • អំពិល​​ទុំ​
  • ប្រហុក​
  • ជី​​បន្លា​
  • សណ្តែក​​ដី​​លីង ​(មិន​​បាច់​​ដាក់​​ក៏​បាន​​បើ​​មិន​​ចូល​​ចិត្ត​)
  • ស្ករស  អំបិល
  • អន្លក់​៖ ផ្កា​ស្នោ ​ផ្កា​​កំ​ប្លោក​ ត្រប់​វែង​​ត្រសក់ ​ប៉េង​ប៉ោះ​ ន​នោង ​ត្រកួន  ស្ពៃ​​ខៀ​វ (និង​បន្លែ​​ផ្សេង​ៗទៀត​​ដែល​​ចូល​ចិត្ត​)
របៀប​ធ្វើ​៖
  • លាង​ត្រី​អោយ​ស្អាត​​ ដាក់​​ចំហុយ ​ជា​មួយ​​ប្រហុក​។​
  • ស្រង់​​ត្រី​​ចេញ​​ពី​​ទឹក​​ប្រហុក​។ បេះ​យក​សាច់ ​បុក​អោយ​​ឡើង​​សរសៃ​។
  • ជ្រំ​ទឹក​​ប្រហុក​​ចំ​ហុយ ​ជា​មួយ​​អំ​ពិល​​ទុំ​ រួច​​ចាក់​ចូល​​ត្រី​​បុក​លៃ​​យ៉ាង​ណា​​កុំ​​អោយ​​រាវ​​ពេក​។
  • ដាក់​​អំបិល​​និង​​ស្ករ ​ភ្លក់​តាម​រសជាតិ​​ដែល​​ចូល​​ចិត្ត ​។ រួច​​ហាន់​ជី​​បន្លា​​ឆ្មារ​ៗ​​ដាក់​ ​ទុក​ជា​បាន​ការ​។
  • បុក​​សណ្តែក​​ដី​​លីង​ដាក់ ​បើ​ចួល​ចិត្ត​។
  • បន្លែ​អន្លក់​​ដែល​​ត្រូវ​​ស្រុះ ​មាន ​ននោង​  និង​ ​ស្ពៃ​​ខៀវ​។
1309536509_teuk-kreung



No comments:

Post a Comment