អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Saturday, December 7, 2013

ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ទាំងអស់​​ នឹង​ត្រូវបញ្ចប់​ការ​ផ្តល់​លុយ​ បន្ថែម​ត្រឹម​ថ្ងៃទី​៦ ខែ​ធ្នូ

ភ្នំពេញ៖ ក្រុមហ៊ុនទូរស័ព្ទ ចល័តទាំងអស់នឹងត្រូវ បញ្ចប់ការផ្តល់លុយបន្ថែម យ៉ាងយូរបំផុត ត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣ នេះ ដើម្បីអនុវត្តតាម ស.ជ.ណ របស់ទីស្តី ការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ បានបញ្ជាឲ្យក្រុមហ៊ុន ទូរស័ព្ទចល័តទាំងគិតតម្លៃ ហៅចេញ-ចូល
តាមប្រកាសអន្តរក្រសួង (ក្រសួងប្រៃសណីយ៍ និងសេដ្ឋកិច្ច) លេខ ២៣២ កាលពីថ្ងៃទី៧ ធ្នូ ឆ្នាំ២០០៩ ដែលអត្រាហៅចេញ ក្នុងប្រព័ន្ធទាបបំផុត ៤,៥សេន ក្នុង១នាទី និង ហៅក្រៅប្រព័ន្ធ ទាបបំផុត ៥,៩៥ សេន ក្នុង១នាទី។
សមាជិកទី១នៃបញ្ញតិករ ទូរគមនាគមន៍ និងជាអ្នកនាំពាក្យ លោក ឡាយ ម៉ារ៉ូ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនៅព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣នេះ ថា ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានដាក់កំហឹតឲ្យ បណ្តាលក្រុមហ៊ុនទូរស័ព្ទ ទាំងអស់ដែលកំពុង ប្រើប្រាស់កម្មវិធីបន្ថែម ទឹកប្រាក់ហៅចូល និងហៅចេញ ផ្ទុយពីប្រកាសអន្តរក្រសួង កាលពីឆ្នាំ២០០៩ ឲ្យត្រឡប់មកគោរព តាមប្រកាសនេះវិញ ព្រោះថា បច្ចុប្បន្នមាន ក្រុមហ៊ុនចំនួន បានប្រើប្រាស់ កម្មវិធីប្រ៉ូម៉ូសិន ការហៅចេញចូល ទូរស័ព្ទតម្លៃទាបយ៉ាងខ្លាំង ដែលធ្វើខាតប្រយោជន៍ ដល់រាជរដ្ឋាភិបាល។
ខាតប្រយោជន៍នៅត្រង់ថា ក្រុមហ៊ុនទាំងនោះ បានបញ្ចុះតម្លៃនៃការហៅចេញ-ចូល ទាប ដើម្បីឲ្យពួកគេដណ្តើម បានទីផ្សារធំ ជាហេតុទទួលបាន ចំណូលទាប ហើយដល់ពេលប្រកាស ចំណូលឃើញថាខាត នោះហើយនាំឲ្យ រាជរដ្ឋាភិបាលបាត់ចំណូលពន្ធ។ លើសពីនេះការបណ្តុះ តម្លៃទាបរបស់ ក្រុមហ៊ុនទូរស័ព្ទនេះ ធ្វើការប្រកួត ប្រជែងយ៉ាងខ្លាំង ពីបណ្តាក្រុមហ៊ុន ទូរស័ព្ទចល័ត ដូចគ្នា ដែលជាហេតុធ្វើ ក្រុមហ៊ុនមួយចំនួន មិនអាចទ្រំាទ្រ បានក៏ដួលរលំ។ លោកបន្តថា «យ៉ាងយូរត្រឹមថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ នេះក្រុមហ៊ុនទូរស័ព្ទ ចល័តទាំងអស់ត្រូវ បញ្ចប់ការផ្តល់លុយបន្ថែម ដែលផ្ទុយពីច្បាប់បានកំណត់»។
យ៉ាងណាក៏ដោយគេ នៅចាំបានថា កាលពីចុងខែ មេសាឆ្នាំ២០១៣ ពោលគឺមុនការបោះឆ្នោត មកដល់បញ្ញតិ្តករ ទូរគមនាគមន៍ និង បណ្តាល ក្រុមហ៊ុន ទូរស័ព្ទចល័តទាំងអស់ បានឯកភាពគ្នាអនុវត្ត ការយកតម្លៃសេវាស្របតាម ប្រកាសអន្តរក្រសួង ដែលចុងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០០៩ តែមិនបានប៉ុន្មានថ្ងៃផង ដោយមានការតវ៉ាយ៉ាង ផុសផុលពេក ជាពិសេសនៅតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ពេលនោះកាល ដែលលោក សូរ ឃុន ជារដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ក៏ បានចេញសេចក្តី ប្រកាសអនុញ្ញាតិឲ្យ មានការផ្តល់លុយបន្ថែម និងប្រ៉ូម៉ូសិន ពិសេសឡើងវិញ។ តែសម្រាប់ពេលនេះ អ្នកនាំពាក្យរបស់បញ្ញតិករ ទូរគមនាគមន៍ លោក ឡាយ ម៉ារ៉ូ បានអះអាង ថា គ្មានឡើយដូចពេល មុនទេ បានសេចក្តីថា មិនមានការកែប្រែ ផ្ទុយពីប្រកាស អន្តរក្រសួងកាលពីឆ្នាំ ២០០៩ នោះឡើយ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនទូរស័ព្ទ ចំនួន ៩ក្រុមហ៊ុន កំពុងដំណើការ ក្នុងនោះរួមមាន ក្រុមហ៊ុនទូរស័ព្ទ អចល័តចំនួន ២ និង ក្រុមហ៊ុនទូរស័ព្ទ ចល័តចំនួន ៧ រួមមានក្រុមហ៊ុនម៉ូប៊ីថែល , មិត្តហ្វូន, ប៊ីឡាញ , ស្មាតម៉ូបាល, ឃ្យូប៊ី , អ៊ិចហ្សែល និង ខូតែល។ យ៉ាងហោចណាស់ ស៊ីមកាតប្រមាណ ២០លានស៊ីមកាត ត្រូវបានប្រជាជននៅកម្ពុជា ប្រើប្រាស់នាពេល បច្ចុប្បន្ននេះ៕

ប្រភពពី៖looking today.com

No comments:

Post a Comment