អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Saturday, December 7, 2013

អភិវឌ្ឍន៏កម្មវិធីកុំព្យូទ័រជាក្រុម

FB-VS01

មិនថាពេលណា ឬ ទីន្លែងណា មិត្តភ័ក្រ ឬ ក្រុមការងារ ធ្លាប់គិតថាចង់ធ្វើការរួមគ្នា ក្នុងការបង្កើតកម្មវិធីកុំព្យូទ័រមួយឬទេ?
ឧបមាថា យើងត្រូវធ្វើរសារណា ឬ ក៏កិច្ចការផ្ទះ ជាក្រុម តើយើងធ្វើដូចម្តេច ទើបអាចចែការងារគ្នាក្នុងក្រុមរបស់លោកអ្នក? គ្មាននរណាម្នាក់អាចធ្វើគ្រប់យ៉ាងនោះទេ។ ដូច្នេះ ក្នុងនាមជាក្រុមការងារ គឺត្រូវតែចែកការងារគ្នាធ្វើ។
ក្នុងលំហាត់នេះ យើងសូមណែនាំពីរបៀបដែលដែលអាចធ្វើការអភិវឌ្ឍន៏កម្មវិធីរួមគ្នាបាន។
Microsoft បានលើកទឹកចិត្តដល់អ្នកដែលទើបតែរៀន បង្កើតកម្មវិធីកុំព្យូទ័រ អោយធ្វើការជាក្រុម គឺ Online Microsoft Team Foundation។ Microsoft បានបង្កើតសេវានេះនៅលើ អ៊ឺនធឺណិតដោយឥតគិតថ្លៃសំរាប់សមាជិកក្រុមតិចជាង៥នាក់។ យើងគិតថា ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ មែនទេ?
តំរួវការនៃការប្រើប្រាស់សេវានេះ គឺ:
-          ត្រូវមានគណនេយ្យ Microsoft Live
-          មានMS Visual Studio 2010 ឬក៏ កំណែថ្មីជាងនេះ ដំឡើងរួចរាល់នៅលើម៉ាស៊ីនរបស់លោកអ្នក
-          ហើយចុងក្រោយ គឺម៉ាស៊ីននោះ អាចប្រើប្រាស់អ៊ីនធឺណិតបាន។
គូរបញ្ជាក់ផងដែរថា សេវា Team Foundation នេះ មិនមែនគ្រាន់តែការគ្រប់គ្រងកំណែររបស់ឯកសារតែប៉ុណ្ណោះទេ គឺវាជាកន្លែងដែលអាចអោយយើងផ្ទុកនៅឯកសាររបស់យើង ដែលអាចអោយក្រុមការងារយើង ទាញយក(Download) ហើយ ផ្ញើរមកផ្ទុក(Upload)វិញ ពេលដែលគេធ្វើការងារចប់។ ក្រៅពីនេះ ក៏មានផលប្រយោជន៏ផ្សេងទៀត ពេលដែលលោកអ្នកថ្នឹកនឹងវា។
ខាងក្រោមនេះ ជាសមត្ថកម្មរបស់យើង:
-          ក្រុមការងារ ២នាក់ គឺ (ETCX1@OUTLOOK.COM as Developer1, ETCX2@OUTLOOK.COM as Developer 2)
-          ឈ្មោះគំរោង «Online Conversation» គឺប្រើសំរាប់បំលែង ពីរង្វាស់ទំងន់ និង​ រង្វាស់ប្រវែង។
-          ប្រើ Visual Studio 2010
-          ភាសាបច្ចេកទេស: C#
បើរួចរាល់ហើយ ចាប់ផ្តើម:

1-      បង្កើត Windows Live Account

គឺគ្រាន់តែចូលទៅកាន់ Website www.live.com ហើយធ្វើតាមការណែនាំជាការស្រេច។
FB-VS02

2-      បង្កើត Team Foundation Account

ពេលបង្កើត Windows Live Account រួចរាល់ហើយ សូមចូលទៅកាន់គេហទំព័រ http://tfs.visualstudio.com ដើម្បីបង្កើត គណនេយ្យ Team Foundation ។ ហើយចាប់ផ្តើមបង្កើតគណនេយ្យតែម្តង។
 FB-VS03
បន្ទាប់ពីចុចប៊ូតុង “Continue” រួចមក
FB-VS04
សូមបំពេញអាស័យដ្ឋានសំរាប់ទំាក់ទំនងក្រុមការងារ(ខាងលើជាឧទាហរណ៏)។
បន្ទាប់មក គឺ បង្កើតគំរោង ​ (ដូចរួបខាងក្រោម)
FB-VS05 
ដាក់ការងារអោយសមាកជិកក្រុម
 FB-VS06
FB-VS07

3-      បង្កើតគំរោងនៅលើ Visual Studio ហើយ ភ្ជាប់ទៅសេវា Team Foundation

សំរាប់អ្នកបង្កើតកម្មវិធីនៅលើ Visual Studio គឺមិនពិបាកទេ។ យើងសូមមិនបញ្ជាក់ពីជំហ៊ាននេះទេ គឺតំរង់ទៅការភ្ជាប់ទៅសេវា Team Foundation តែម្តង។ គឺធ្វើដូចខាងក្រោម។
បង្កើតគំរោង
 FB-VS08
រូចហើយ ចុចលើ មឺនុយ Team ហើយ ចុច “Add” ប៊ូតុង។
FB-VS09
ហើយវាចេញផ្ទាំងមួយអោយយើង បញ្ចូលគណនេយ្យ (ដូចរួបខាងក្រោម)
FB-VS10
ពេលរួចរាល់ហើយ  សូមចុចលើ “Team Explorer” លោកអ្នកគូរតែមានរូបភាពដូចខាងក្រោម:
FB-VS11
4-      ចុះបញ្ជី គំរោង ទៅ Team Foundation
FB-VS12
5-      បញ្ជួនឯកសារគំរោងទៅ Team Foundation
FB-VS13
6-      ទទូលយកឯកសារគំរោងដើម្បីធ្វើបន្តរ

សមាជិក្រុម គ្រាន់តែបើកកម្មវិធី Visual Studio ហើយ ចុចលើ មឺនុយ “Team” ហើយចុចលើ ប៊ូតុង “Add”។ ពេលបញ្ចូលគណនេយ្យហើយ គូរតែទទូលបានដូចរួចខាងក្រោម:
FB-VS14
បន្ទាប់មក គឺអាចទាញយកឯកសារគំរោងមកប្រើ ដូចរួបខាងក្រោម:
FB-VS15
ឥឡូវនេះ លោកអ្នកអាចធ្វើការជាក្រុមហើយ។ សូមជួយអបអរ!

No comments:

Post a Comment