អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Saturday, December 7, 2013

របៀបបង្កើត Newsletter នៅក្នុងកម្មវិធី Adobe Photoshop

ពីមួយសប្តាហ៍ទៅមួយ​សប្ដាហ៍ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអ្នកឯកទេសតែងតែលើកយកនូវគន្លឹះផ្សេងៗមក​ចែក​រំលែក​ដល់​ អ្នកដែលកំពុងសិក្សាជំនាញ​ឯកទេស​ Graphic Design។ ខាងក្រោមនេះ ជារបៀបបង្កើត Newsletter ដ៏ស្រស់ស្អាត ដូច្នេះដើម្បីកុំឱ្យខាតពេលយូរសូមចូលរួមអនុវត្តទាំងអស់គ្នា។
ជំហានទីមួយ

បង្កើត New Document ដោយ​ចុច File -> New ( w = 21cm, h = 29.7cm, Resolution = 300px, Color Mode = CMYK )។
ជ្រើសយក Rectangle Tool មកគូស ហើយជ្រើសពណ៌ # 004a8f និងប្ដូរឈ្មោះថា “Place holder”។


ជំហានទីពីរ
បន្ទាប់មកយក Ellipse Tool Shape មកគូស​ និងជ្រើសយកពណ៌ #FFFFF ហើយ​ដាក់ឈ្មោះថា “Circled Element”។ រួចដាក់ pointer នៅចន្លោះ Circled… និង Place holder ហើយ Click ។
មើលរូប

ជំហាន​ទីបី
អនុវត្តដូចជំហានទីពីរ អ្នកគ្រាន់តែធ្វើការផ្លាស់ប្ដូរពណ៌ # 00a651 និងបន្ថយ Opacity = 60% ។


សូមអនុវត្តដូចជំហានទីពីរម្ដងទៀត ដោយអ្នកគ្រាន់តែធ្វើការផ្លាស់ប្ដូរពណ៌ # 3aa36d និងបន្ថយ Opacity = 60% ។


សូមអនុវត្តដូចជំហានទីពីរដដែលម្ដងទៀត ដោយអ្នកគ្រាន់តែធ្វើការផ្លាស់ប្ដូរពណ៌ # 474747 និងបន្ថយ Opacity = 60% ។


អនុវត្តដូចជំហានទីពីរម្ដងទៀតចុងក្រោយដោយអ្នកគ្រាន់តែធ្វើការផ្លាស់ប្ដូរពណ៌ #FFFFF។


ជំហានទីបួន
ជ្រើសរើសឧបករណ៍ Rectangle Tool មកគូស ហើយជ្រើសយកពណ៌ # 007f3e បន្ទាប់មក Add Layer Mask រួចមកជ្រើសរើស Gradient Tool ដែលមានពណ៌ស និងពណ៌ខ្មៅ មកគូសពីលើ។


ជ្រើសរើសឧបករណ៍ Rectangle Tool មកគូស ហើយជ្រើសយកពណ៌ # 02735a បន្ទាប់មក Add Layer Mask រួចមកជ្រើសរើស Gradient Tool ដែលមានពណ៌ស និងពណ៌ខ្មៅ មកគូសពីលើ។


ជំហានទីប្រាំ
ជ្រើសរើសយកឧបករណ៍ Horizontal Type Tool មកសរសេរអក្សរ ដែលមានពណ៌ # 01262e ។


ជំហានទីប្រាំមួយ
នៅត្រង់ Logo និងអក្សរឈ្មោះរបស់មជ្ឈមណ្ឌលដើមគឺគេដាក់ Stroke ហើយជ្រើសរើសយកពណ៌ #fffff រូចមកគេដាក់ Drop Shadow ដែលមាននៅក្នុង Layer Style។ ចំណែកនៅក្រោម Logo គេយកឧបករណ៍ Elliptical Marquee ដែលមាន Feather =50px មកគូសហើយចាក់ពណ៌ #fffff ចូល និងកំណត់ Opacity = 65%។
លទ្ធផល

No comments:

Post a Comment