អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Saturday, December 7, 2013

បច្ចេកទេសបង្កើត Name Card សម្រាប់បោះពុម្ព

ថ្ងៃនេះ ETC សូមលើកយក នូវវិធីសាស្រ្ដមួយចំនួន ដើម្បីបង្កើត Name Card ដ៏ស្រស់ស្អាតមកចែកជូនដល់អ្នកដែលកំពុងសិក្សាផ្នែក Graphic Design បានយល់ដឹងបន្ថែម។
ដូច្នេះសូមអនុវត្តទាំងអស់គ្នាដូចខាងក្រោម៖
ជំហាន​ទីមួយ
សូមបើកកម្មវិធី Adobe Photoshop ហើយបង្កើតផ្ទាំងការងារថ្មីមួយដោយ ចុច File -> New -> បន្ទាប់មក​ជ្រើសរើសទំហំ W= 9cm, h= 5.5cm, Resolution= 300px, Color Mode= CMYK ។

-          កំណត់ Bleed
ចុច View -> New Guide វានឹងបង្ហាញផ្ទាំងមួយដើម្បីយឱ្យកំណត់ Line។


  1. កំណត់ Vertical = 0cm
  2. កំណត់​ Vertical= 9cm
  3. កំណត់ Horizontal = 0 cm
  4. កំណត់ Horizontal =5.5cm



បន្ទាប់ពីបាន​កំណត់ Line អ្នកចាំបាច់បង្កើត Canvas Size ដោយចុច Ctrl + Alt + C វានឹងបង្ហាញផ្ទាំងមួយហើយកំណត់តម្លៃ​តាមរូបខាងក្រោម៖

 លទ្ធផល


ជំហាន​ទីពីរ
ចុច File -> Place ស្វែងរក Background ណាដែលអ្នក​ពេញចិត្ត។


បង្កើត Layer ថ្មីមួយ ចុច Ctrl + Shift +N ហើយជ្រើស
យក Rectangle Marquee Tool មក​Select និងចាក់ពណ៌ #93cd1a



ប្ដូរ Layer Mode ត្រង់ Layer 1 ទៅជា Multiply បន្ទាប់មក​ទៀត ប្រើ Rectangle Marquee tool មកកាត់ដូចរូបខាងក្រោម៖


ជំហានទីបី
ប្រើឧបករណ៍ដូចខាងក្រោមដើម្បីទទួលបាន Name Card ដូចរូប៖


  • Horizontal Type Tool = សម្រាប់សរសេរអក្សរ
  • Rectangle Marquee Tool = សម្រាប់បង្កើតបន្ទាត់នៅពីក្រោមអក្សរ
  • Ctrl + Shift +N = សម្រាប់បង្កើត Layer ថ្មី
ចំណាំ
ហេតុអ្វីបានជាយើងត្រូវប្រើ Bleed?
Bleed គេប្រើសម្រាប់ទុកចន្លោះកាត់ចេញ មូលហេតុដែលនាំអោយគេដាក់ Bleed ពីព្រោះពេលដែលគេធ្វើការបោះពុម្ព ផ្ទៃ Background អាចមានការលំអៀងបន្តិចបន្តួច នាំអោយផ្ទៃរបស់ Background មិនស្អាត ដោយអាចលាយជាមួយផ្ទៃពណ៌ក្រដាសនោះ ដូច្នេះប្រសិនបើយើងបានទុក Bleed ពេលដែលរោងពុម្ពគេកាត់ចេញនឹងមិនមានប៉ះពាល់ដល់ទម្រង់ Name Card របស់យើងឡើយ។

No comments:

Post a Comment