អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Monday, December 23, 2013

Smart ចាប់ផ្ដើម​កម្ម​វី​ធី​ប្រូ​មូ​សិន ៥០០ភាគរយ​ឡើងវិញ​នៅថ្ងៃនេះ


ក្រុមហ៊ុន ​បម្រើសេវា​ទូរស័ព្ទ Smart Axiataនឹង​ចាប់ផ្ដើម​ដំណើរការ​កម្មវិធី​ប្រូ​មូ​សិន​ដូចជា ការបន្ថែម​ទឹកប្រាក់ ៥០០ ភាគរយ ការបន្ថែម​ចំនួន​នាទី និង​សេវាផ្សេងៗទៀត ពីថ្ងៃ​ទី២៤ ខែធ្នូ នេះ​តទៅ​ហើយ។

លោក យុ​សុះ សារី មន្ត្រី​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​របស់​ក្រុមហ៊ុន smart បាន​ថ្លែងប្រាប់​

គេហទំព័រថ្មីៗថា ដោយ​តាម​យោង​លិខិត​ប្រកាស​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី២០ ខែធ្នូ ស្ដីពី​និរាករណ៍​ប្រកាស​អន្តរក្រសួង ២៣២ នោះ គឺ​ក្រុមហ៊ុន​នឹង​អាចមាន​សិទ្ធិ​ផ្លាស់ប្ដូរ​គម្រោង​វិញ​បាន​ហើយ។

លោក​បន្តថា៖«ក្រុមហ៊ុន​យើង នឹង​ចាប់ផ្ដើម​ដំណើរការ​នូវ​កម្ម​វី​ធី​ប្រូ​មូ​សិន ៥០០ % ចាប់ពី​ថ្ងៃនេះ​ទៅហើយ។ ដូច្នេះ​អតិថិជន​របស់ smart ទាំងអស់ សូម​រង់​ចាំមើល​ការផ្ញើ​សារ​បញ្ជាក់​ពី​ក្រុមហ៊ុន នោះ​អតិថិជន​នឹង​អាច​ប្រើប្រាស់​កម្មវិធី​នេះ​ឡើងវិញ​បាន​ហើយ» ។

មន្ត្រី​រូបនេះ​ក៏បាន​ធ្វើការ​បញ្ជាក់​ផងដែរ​ថា សម្រាប់​កម្ម​វី​ធី​ប្រូ​មូ​សិនផ្សេងៗទៀត ក្រុមហ៊ុន​នឹង​ជូនដំណឹង​នៅពេល​ក្រោយ តាមរយៈ​សារ​បញ្ជាក់​ពី​ក្រុមហ៊ុន។

សម្រាប់​បញ្ហា​ដែល​អ្នកប្រើប្រាស់​ភាគច្រើន​យល់ច្រឡំ​ថា ក្រុមហ៊ុន​ម៉ូ​ប៊ី​ថែ​ល ទិញ​ក្រុមហ៊ុន​ស្មា​ត តាមរយៈ លេខ​កូដ​សួរ​ទឹកប្រាក់​នោះ លោក សារី ក៏បាន​បញ្ជាក់​ផងដែរ​ថា តាមពិតទៅ​លេខ​កូដ​នេះ​គឺមាន​តាំងពី​យូរណាស់​មកហើយ គ្រាន់តែ​អ្នកប្រើប្រាស់​គាត់​មិនបាន​ចាប់អារម្មណ៍​តែប៉ុណ្ណោះ។ កាលពីពេលថ្មីៗ អ្នកប្រើប្រាស់​ប្រព័ន្ធ​ស្មា​ត​មានការ​ភ្ញាក់ផ្អើល ដោយសារតែ​ពួកគេ​ចុច​លេខ​កូដ សួរ​ទឹកប្រាក់ #124# ដែលជា​លេខ​កូដ​សួរ​ទឹកប្រាក់​របស់​ក្រុមហ៊ុន​ម៉ូ​ប៊ី​ថែ​ល តែ​ក៏​អាច​សួរ​ពី​ចំនួន​ទឹកប្រាក់​របស់​ប្រព័ន្ធ​ស្មា​ត បានដែរ​នោះ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី២០ ខែធ្នូ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញ​នូវ​សេចក្ដីប្រកាស​មួយ ដោយបាន​សំរេច​យល់ព្រម​តាម​សំណើ​របស់ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​ចាត់ទុកជា​និរាករណ៍​នូវ​ប្រកាស​អន្តរក្រសួង ២៣២ កាលពី​ចុង​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០០៩ ស្ដីពី​ការកំណត់​តម្លៃ​អប្បបរមា សេវា​ទូរស័ព្ទ​នោះ៕



ប្រភព

No comments:

Post a Comment