អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Monday, December 9, 2013

ក្រសួង​ប្រៃសណីយ៍ ប្រកាស​ឲ្យ​ប្រព័ន្ធ​ទូរស័​ព្ទ យក​តម្លៃ​ខ​ល​ធម្មតា ដោយ​មិនឲ្យ​មាន​សេវា​តម្លៃបន្ថែម​ទឹកប្រា​ក់ ឬ​ដូរ​លុយ​​

​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រកាស​ឲ្យ​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ​ទាំង​អស់ ដែល​កំពុង​ចរាចរណ៍​នៅ​កម្ពុជា បញ្ឈប់​ការផ្តល់​សេវា​តម្លៃបន្ថែម​ទឹកប្រាក់ ឬ​ដូរ​លុយ ដោយ​គិត​តម្លៃ​ច្បាស់លាស់​ជា​នាទី​វិញ​សម្រាប់​ការហៅ​ចេញ​។​
​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ MOBITEL កំពុងតែ​រីករាយ​ជាមួយ​សេវា​XG ដែល​អាច​ខ​ល​ទៅ​ប្រព័ន្ធ​ដូចគ្នា បាន​ច្រើន​នាទី​។ ចំណែក​អតិថិជន SMART វិញ កំពុងតែ​រីករាយ​ជាមួយ​សេវា​ដូរ​លុយ ដូចជា​ការដូរ​១​ដុល្លារ យក​១៥​ដុល្លារ សម្រាប់​ការហៅ​ចេញ​។​

​លោក ម៉ៅ ចរិយា ប្រធាន​និយតករ​ទូរគមនាគមន៍​កម្ពុជា ប្រាប់​VOD​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្រសួង​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ​ទាំង​អស់ កាលពី​ថ្ងៃ​ទី​២៨​ខែវិច្ឆិកា ដោយ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ យក​តម្លៃ​ហៅ​ទូរស័ព្ទ​ចេញ​ក្នុង​មួយ​នាទី​ធម្មតា​វិញ ដើម្បី​ជា​ការគោរព​តាម​បញ្ញត្តិ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ការការពារ​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន​។ លោក​បន្តថា ក្រសួង​ចង់​ឲ្យ​យក​ថ្លៃដើម ដើម្បីឲ្យ​ការប្រកួតប្រជែង​ឲ្យមាន​តម្លាភាព មិន​ចង់​ឲ្យ​ក្រុម​ហ៊ុន​ផ្សេង​ទៀត​ដួលរលំ និង​ចង់ឲ្យ​មាន​អ្នកវិនិយោ​គ​លើ​សេវា​នេះ​កាន់តែច្រើន​។ លោក​បញ្ជាក់ថា កាលណា​ក្រុមហ៊ុន​ទាំងនោះ ដួលរលំ នាំ​ឲ្យ​រាជរដ្ឋាភិបាល ខាតបង់​ថវិកា​។
​លោក ម៉ៅ ចរិយា បញ្ជាក់ថា សេចក្តីជូនដំណឹង​របស់​ក្រសួង​ក្នុង​ការឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​យក​តម្លៃ​ដើម ​នេះ នឹងមិន​ប៉ះពាល់​ដល់​ទីផ្សារសេរី​ទេ ព្រោះ​ក្រសួង អនុញ្ញាត​ឲ្យមាន​ការយក​លើស​បន្តិចបន្តួច តែ​កុំ​ឲ្យ​ឆ្ងាយ​ពេក និង​មាន​ប្រ៊ូ​ម៉ូ​សិន​បន្តិចបន្តួច​។
​ទោះជា​យ៉ាងណា នៅ​ថ្ងៃ​អង្គារ​នេះ បុគ្គលិក​ផ្នែក​បម្រើសេវា​នៅ​ក្រុមហ៊ុនទូរស័ព្ទ​ម៉ូប៊ីលថេ​ល​(MOBITEL) និង​ស្មា​ត​(SMART) បាន​បដិសេធ​នឹង​ព័ត៌មាន​ថា ប្រព័ន្ធ​ទូរស័ព្ទ​ខ្លួន នឹង​ផ្តាច់​សេវា​បន្ថែម​ទឹកប្រាក់ ឬ​ដូរ​លុយ ដោយ​នឹង​គិត​តម្លៃ​ច្បាស់លាស់​ជា​នាទី​វិញ​សម្រាប់​ការហៅ​ចេញ​។​
បុគ្គលិក​ក្រុមហ៊ុន​ស្មា​ត បាន​ឆ្លើយ​ឆ្លង​តាម​ការ​សួរ​សំណួរ​ថា បើ​មាន​ព័ត៌មាន​នេះ ក្រុមហ៊ុន​នឹង​ជូនដំណឹង​ទៅ​អ្នកប្រើប្រាស់​តាមរយៈ​សារ​(SMS)​។​សម្រាប់​ បុគ្គលិក​ក្រុមហ៊ុន MOBITEL វិញ លើកឡើងថា មិន​មាន​ព័ត៌មាន​នេះ​ទេ ហើយ​នេះ​ជា​ព័ត៌មាន​មិន​ពិត​។​
​អ្នកប្រើប្រាស់​ទូរ​សព្ទ័​ស្មា​តម្នាក់ អាយុ​២៣​ឆ្នាំ លោក ជ័យ សុភ័​ត្រ មានប្រសាសន៍ថា ការបិទ​សេវាកម្ម​ប្រូ​ម៉ូស៊ិន​(promotion) អាច​ប៉ះពាល់​សេដ្ឋកិច្ច​មួយចំនួន​ដូចជា អតិថិជន​ខ្លះ​ចូល​ចិត្ត​និយាយ​ច្រើន តែ​ការ​ចំណូល​ប្រចាំថ្ងៃ​របស់​គាត់​មិនសូវ​ជា​ធូរធារ​។ លោក​បញ្ជាក់ថា​៖«​បើ មាន​កម្មវិធី ប្ដូរ​លុយ ភ្ជាប់​នាទី ឬ​កម្មវិធី​ផ្សេងៗ​ទៀត អាច​កាត់បន្ថយ​លុយ​សម្រាប់​អ្នក​ធ្វើ​ជំនួញ និង​ការទំនាក់ទំនង​រវាង​សាច់ញាតិ មិត្ត​ភ័ក្តិ បងប្អូន គ្រួសារ កាន់តែ​ស្និទ្ធិស្នាល និង​ចំណាយ​ថវិកា​តិច​ក្នុង​ការបញ្ចូល​ទូរ​ស័ព្ទ​»​។លោក​បន្ដថា ប្រសិនបើ​មាន​ការ​ដាក់​បម្រាម​បែបនេះ វា​ខុសពី​និយមន័យ​ទីផ្សា​សេរី គឺ​មាន​ការប្រកួតប្រជែង​ទំនិញ​​ដោយ​សេរី​។​
​កន្លង​ទៅ​ក្រុមហ៊ុន MOBITEL និង​ក្រុមហ៊ុន SMART តែងតែ​ប្រកួតប្រជែង​គ្នា​ក្នុង​ការដាក់​សេវាខ​ល​ហ្វ្រី  ឬ​ខ​ល​បាន​ច្រើន​នាទី ដើម្បី​ទាក់ទាញ​អ្នក​ប្រើប្រាស់​ជា​ពិសេស​យុវជន​។​
​កាលពី​ខែ​មីនា ឆ្នាំ​២០១៣ និយតករ​ទូរគមនាគមន៍​កម្ពុជា​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ព្រមាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត ប៊ី​ឡាញ និង ស្មា​ត ពី​ការរំលោភ​ប្រកាស​អន្តរក្រសួង​ក្នុង​ការផ្សព្វផ្សាយ​ផ្ដល់​អត្រា​ការហៅ ទូរស័ព្ទ​ក្នុង​បណ្ដាញ​មិន​យុត្តិធម៌ ដូចជា​២​ដុល្លារ​របស់​ស្មា​ត​មាន​តម្លៃ​ហៅ​ចេញ​៣០​ដុល្លារ និង​២​ដុល្លារ របស់​ប៊ី​ឡាញ​មានតម្លៃ​៥០​ដុល្លារ​។​ក្រសួង​ប្រៃសណីយ៍ បាន​កំណត់​ថា ថ្លៃ​សេវា​អប្បបរមា​នៃ​ការហៅ ទូរស័ព្ទ​ក្នុង​ប្រព័ន្ធ មាន​អត្រា​៤,៥​សេន​ក្នុង​មួយ​នាទី​៕
​សូម​សរសេរ​មកកាន់ លោក សុទ្ធ គឹម​សឿន តាមរយៈ keomsoeunsoth@gmail.com

Tags: តម្លៃទូរស័ព្ទ - ប្រព័ន្ធទូរស័ព្ទ

No comments:

Post a Comment