អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Thursday, March 6, 2014

ចង់ការពារជម្ងឺមហារីកសុដន់ គួរ​តែ​ផឹក​កាហ្វេ​រៀង​រាល់​ថ្ងៃ

តាម​ការ​សិក្សា​ថ្មី​មួយ​បាន ​និយាយ​ថា​ការ​ផឹក​កា​ហ្វេ ៥ ពែង​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​ស្ត្រីដែល​មាន​អាយុ​ជាង ៥០ ឆ្នាំ​ក្នុង​ការ​កាត់​បន្ថយ​ហានិ​ភ័យ​នៃ​ជម្ងឺ​មហា​រីក​សុដន់។ អ្នក​វិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន Karolinska នៃ​ប្រទេស​ស៊ុយ​អ៊ែត បាន​ធ្វើការ​សិក្សា​លើ​ស្ត្រីចំនួន ៥,៩២៩ អ្នក (ដែល​មាន​ជម្ងឺ​មហារីក ៥០ ភាគរយ) មាន​អាយុ​ចាប់ពី ៥០ ទៅ ៧៤ ឆ្នាំ ទៅ​​​លើ​របប​​អាហារ​, សន្ទស្សន៍​នៃ​ការ​ម៉ាស្សា​រាង​កាយ, ម្រិត​នៃ​ការ​អប់រំ, ប្រវ​ត្តិ​គ្រួសារ, ស្ថាន​ភាព​នៃ​ការ​ជក់​បារី និង ការ​ផឹក​កា​ហ្វេ​ជា​រៀង​រាល់​ថ្ងៃ។
 

លទ្ធផល​បាន​បង្ហាញ​ថា​អ្នក​ដែល​ផឹក​កាហ្វេ ៥ ពែង​ក្នុង​មួយ​ថ្ងៃ​កាត់​បន្ថយ​ហានិ​ភ័យ​ពី ៣៣ ទៅ ៥៧ ភាគរយនៃ​ការ​វិវត្ត​ជម្ងឺ​មហារីក​សុដន់​ជាង​អ្នក​ផ្សេង​ទៀត។ លោក​បណ្ឌិត​ដែល​បាន​ដឹក​នាំ​ការ​សិក្សា​នេះ​បាន​និយាយ​ថា ការ​ផឹក​កា​ហ្វេប្រចាំថ្ងៃអាច​ជួយ​ប្រយុទ្ធ អ៊ីស្ត្រូសែន (ER-negative ) ចាត់​ទុក​ថា​ជា​មូល​ហេតុ​នៃជម្ងឺមហារីក​សុដន់។
 

អ្នកវិទ្យាសាស្ត្រ​បាន​បន្ថែម​ថា របប​អាហារ​សម​ហេតុ​ផល និង​ការ​ហាត់​ប្រាណ​ទៀង​ទាត់​ជួយ​កាត់​បន្ថយ​ការ​បង្ក​ឱ្យ​កើត​ជម្ងឺមហារីក​ សុដន់៕
 

ដោយ៖ សុផែង

No comments:

Post a Comment