ការបញ្ចេញទឹកកាមមុនពេល
កំណត់ បណ្តោលឲ្យបាត់នៃសម្រើបផ្លូវភេទ
និងអាម្មណ៍ដែលកំពុងតែពុះកញ្ជ្រោលរបស់មនុស្សស្រី
ប្រសិនបើបុរសមិនអាចគ្រប់គ្រងស្ថានការបានយូរអង្វែងទេនោះ។
ម្យ៉ាងវិញទៀតដល់ដំណាក់កាលនេះអារម្មណ៍មនុស្សស្រីកំពុងតែស្រែក
ឃ្លានកាន់តែខ្លាំង
ដែលត្រូវទាមទារឲ្យបុរសបញ្ចេញនូវសកម្មភាពឲ្យអស់ពីខ្លួន
ដើម្បីជំរុញឲ្យគេឈានទៅដល់ចំណុចកំពូលដូចគ្នា។
ប៉ុន្តែបើអ្នកមិនអាចបំពេញភារកិច្ចនេះបានទេ
ដោយទុកឲ្យគេនៅតែតោលពាក់កណ្តោលទី នាងប្រាដកជាមិនសុខចិត្តឡើយ
ហើយអាចនឹងមានការអាក់អនស្រពោនចិត្តថែមទៀត។
ដើម្បីដោះស្រាយនូវបញ្ហាទាំងនេះអ្នកត្រូវពង្រឹងសុខភាពផ្លូវ
ភេទឡើងវិញ ដូចជាការបង្ហាញខាងក្រោមនេះ៖

ដោះស្រាយបញ្ហាផ្លូវចិត្ត
នេះគឺរឿងមួយដ៏សំខាន់បំផុតដែលអ្នកត្រូវតែធ្វើ
សម្រាប់ការបាញ់ទឹកកាមចេញមកក្រៅមុនពេលដល់កម្រិតកំពូល
ព្រោះវាអាចរងនូវការប៉ះពាល់ផ្លូវចិត្ត។
ដូច្នេះអ្នកមិនត្រូវព្រួយបានរម្ភពីបញ្ហានេះខ្លាំងពេកទេ
ត្រូវដឹងថាមានបុរសជាច្រើនដែលបានដែលទទួលរង់នូវជម្ងឺផ្លូវ
ចិត្តដោយសារតែខ្លួនឯង
ផ្ទុយមកវិញអ្នកត្រូវរកឲ្យឃើញនូវចំណុចខ្សោយរបស់ខ្លួន
ដើម្បីរកវិធីដោះស្រាយឡើងវិញ។
ប្រសិនបើមានអ្វីមួយធ្វើឲ្យប៉ះទង្គិះដល់ផ្លូវចិត្តរបស់អ្នក
និងដៃគូ អ្នកត្រូវធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវដូចជា
សម្រាកលំហែកាយ, ដើរកំសាន្ត, ហែលទឹកលេង, ដកដង្ហើមឲ្យបានជ្រៅៗ
ឬអង្គុយសមាធិក៏បាន។
ហ្វឹកហាត់ផ្នែកសាច់ដុំអាអូនតូច
បុរសជាច្រើននិយាយថា
ពួកគេអាចពន្យាពេលបាញ់ទឹកកាមដោយច្របាច់
ឬជំរុញឲ្យសាច់ដុំអាអូនតូចរបស់គេឡើងរឹង។
ប៉ុន្តែការលំហាត់ប្រាណដោយប្រើសាច់ដុំដែលនៅក្រោមអាអូនតូចដោយ
ទះតិច ២០ ដង ហើយមួយថ្ងៃ ២ ដង
ធ្វើឲ្យសមត្ថភាពផ្លូវភេទរបស់អ្នកមានថាមពលឡើងវិញ។
ជៀសវាងការធ្វើឲ្យមានរំញោចអាអូនតូចខ្លាំងពេក
ជៀសវាងការរំពោចអាអូនតូចខ្លាំងពេកព្រោះវាអាចធ្វើអាចឲ្យឆាប់ចេញទឹកកាម
មកក្រៅ នៅពេលដែលអ្នករួមភេទ។
ម្យ៉ាងទៀតអ្នកគួរតែប្រើប្រាស់ស្រោមអនាម័យដើម្បីការពារភាពរលាក
នៅពេលរបស់ពិសេសអ្នកទាំងពីរប៉ះទង្គិចគ្នា។
ហាត់ប្រាណតាមបែប Kegel
ប្រុសៗដែលមានសុខភាពផ្លូវភេទធម្មតាអាចប្រយុទ្ធដំបូងបាន ១០ នាទី
ប៉ុន្តែប្រសិនបើអ្នកមិនបានធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវ
ឬមិនរវីវល់ទេ អាអូនតូចរបស់អ្នកនឹងរួញតូច
ហើយសមត្ថភាពក៏កាន់តែថយចុះដែរ។ ជាមួយនឹងការហាត់ប្រាណបែប Kegel
អ្នកត្រូវដេកឲ្យត្រង់ខ្លួន
ហើយប្រើកំលាំងដើម្បីរុញចង្កេះឡើងទៅលើ
ដោយទុកក្បាលឲ្យនៅខាងក្រោមដដែល បន្ទាប់ពីអនុវត្តបាន ១ ទៅ ២ ខែ
នឹងធ្វើឲ្យអាអូនតូចរបស់អ្នកមានប្រសិទ្ធភាពឡើងវិញ៕
ដោយ៖ មង្គលការ
No comments:
Post a Comment