អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Friday, January 2, 2015

តែ​៣​វិធី​ងាយ​ៗ​ ធ្វើ​ឲ្យ​កុំព្យូទ័រ​កំពូល​យឺត​របស់​អ្នក​ដើរ​លឿន​ឡើង​វិញ

កុំព្យូទ័រ​ដំណើរ​ការ​ដោយ​ Windows 7 របស់​អ្នក​​ប្រើ​យូរ​​ទៅ​ចេះ​តែ​ដំណើរ​ការ​យឺត​ៗ​ទៅ​មែន​ទេ? អ្នក​តែង​តែ​រិះ​រក​​វិធី​ផ្សេង​ៗ​ដើម្បី​​ធ្វើ​អោយ​កុំព្យូទ័រ​របស់​អ្នក​ ដើរ​លឿន​ជាង​មុន។ ដូច្នេះ​ខាង​ក្រោម​នេះ​គឺ​ជា​៣​វិធី​ងាយ​ៗ​​​ ដើម្បី​ជួយ​បង្កើន​ល្បឿន​កុំព្យូទ័រ​អោយ​ដើរ​លឿន​ជាង​មុន​បាន។ បើ​ចង់​ដឹង​ថា​តើ​៣​វិធី​នោះ​យ៉ាង​ណា​ តោះ! ទៅ​មើល​ទាំង​អស់​គ្នា!


១. Disk Cleanup
ការ​ប្រើ​ Disk Cleanup​ គឺ​ជា​វិធី​លឿន​ និង​ងាយ​មួយ​ដើម្បី​បង្កើន​ល្បឿន​កុំព្យូទ័រ​ Window។ ​ដើម្បី​ដំណើរ​ការ​ចូល​ទៅ​កាន់​ Disk Cleanup​ សូម​អនុវត្ត​តាម​វិធី​ខាង​ក្រោម៖

ចូល​ Run​ ដោយ​ចុច​ ( Window + R ) Key ហើយ​វាយ​ពាក្យ​ ” cleanmgr ”  ចុច​ Enter ។

1
  ជ្រើស​រើស​ Drive ដែល​អ្នក​ចង់​ធ្វើ​ Disk Cleanup​ ហើយ​ចុច​ OK ។
2
 
3
  គូស​ ធីក ​ទៅ​លើ​​ប្រភេទ​ File​ ដែល​យើង​ចង់​លុប​ រួច​ចុច OK។ កុំ​​មាន​ការ​បារម្ភ​ឲ្យ​សោះ​ ព្រោះ​ការ​លុប​នេះ​ពុំ​មាន​ប៉ះពាល់​ដល់​ដំណើរការ​​កុំព្យូទ័រ​របស់​អ្នក​ ឡើយ។

4
  ចុច​ Delete Files ។
5
  ២. Disk Defragmenter
Disk Defragmenter​ គឺ​ជា​កម្មវិធី​​មួយ​ដែល​ផ្ដល់​សិទ្ធិ​អោយ​អ្នក​ប្រើ​ប្រាស់​ធ្វើ​ការ​រៀប​ ចំ​ Fileអោយ​មាន​ត្រូវ​កន្លែង​ និង​មាន​សណ្ដាប់​ធ្នាប់​ ដើម្បី​អោយ​ម៉ាស៊ីន​កុំព្យូទ័រ​ដំណើរ​បាន​ស្រួល​ និង​លឿន​ជាង​មុន។ ដើម្បី​ទៅ​កាន់​ Disk Defragmenter​ ចូល​ Run​ ដោយ​ចុច​ ( Window + R )   Key ហើយ​វាយ​ពាក្យ​ ” dfrgui  ”  ចុច​ Enter  ។

6
  -ប៊ូតុង​ Analyze disk​ គឺ​សម្រាប់​ពិនិត្យ​មើល​ថា​តើ​ disk​ របស់​យើង​ត្រូវ​ការ​ Defragment​ រឺ​អត់
– ប៊ូតុងDefragment disk ​គឺ​ដើម្បី​ដំណើរ​ការ​ Defragment

7
  ៣. កំណត់​​កម្មវិធី​នៅ​ពេល​ Start Up
Startup program គឺ​ជា​កម្មវិធី​ដែល​ដំណើរ​ការ​ភ្លាម​នៅ​ពេល​បើក​កុំព្យូទ័រ​ ដែល​ធ្វើ​អោយ​កុំព្យូទ័រ​​ដំណើរ​ការ​យឺត​អំឡុង​ពេល​ចាប់​ផ្ដើម​ដំណើរ​ការ​​ ចូល​ Window។ ដើម្បី​បិទ​កម្មវិធី​ទាំង​នោះ​យើង​ត្រូវ​ចូល​ Run​ ដោយ​ចុច​ ( Window + R ) Key​ ហើយ​វាយ​ពាក្យ​ “msconfig”​ ចុច​ Enter។

8
  ចុច​លើ​ Tab Startup​ ដោះ​ធីក​ចេញ​ពី​កម្មវិធី​ណា​ដែល​មិន​ចង់​អោយ​វា​ Start up​ រួច​ចុច​ Apply ​និង​ចុច​ OK។

9
  បន្ទាប់​មក​វា​នឹង​ទាម​ទារ​អោយ​​ Restart​ ម៉ាស៊ីន។

10
  ម៉េច​ដែរ​ក្រោយ​ពី​ធ្វើ​តាម​វិធី​ទាំង​៣​នេះ តើ​កុំព្យូទ័រ​​របស់​មិត្ត​ទាំង​អស់​គ្នា​ដើរ​លឿន​ជាង​មុន​ដែរ​ទេ?

-ដកស្រង់ពីរ៖ សប្បាយ

No comments:

Post a Comment