អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Friday, January 2, 2015

ចង់​ download វីដេអូ​ពី​ facebook អត់​មាន​អី​ពិបាក​សោះ​ហ្នឹង​!​

ប្រិយមិត្ត​ដែល​ប្រើ​ facebook ខ្លះ​តែង​រអ៊ូ​ថា​ចង់​ទាញ​យក​វីដេអូ​ គឺ​ពិបាក ព្រោះ​មិន​ដឹង​ទាញ​យក​តាម​ណា​បើ​មិន​ដាក់​កម្មវិធី​ download helper ឬ​កម្មវិធី​​ផ្សេង​ទៀត​ដែល​ជំនួយ​ក្នុង​ការ​ទាញ​យក​​។ តែ​ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​ជូន​វិធី​ថ្មី និង​ងាយ​ស្រួល​បំផុត​ដោយ​មិន​ចាំ​បាច់​ដំឡើង​កម្មវិធី​រញ៉េរញ៉ៃ​ គ្រាន់​តែ​ប្រើ​តួ​អក្សរ​មួយ​តួ​ប៉ុណ្ណោះ​។ ជឿ​ថា​ងាយ​ចឹង​អត់​? តោះ​មក​តាម​ដាន​វិធី​ខាង​ក្រោម​៖
១. ចូល​ទៅ​ក្នុង​ facebook ហើយ​ចុច​លើ​វីដេអូ​ណា​មួយ​ដែល​អ្នក​ចង់​ទាញ​យក​៖

first step

២. មើល​អាសយដ្ឋាន​នៃ​វីដេអូ​នោះ​នៅ​ខាង​លើ “www………” ហើយ​ប្ដូរ​អក្សរ “www” ទៅ​ជា​អក្សរ “m” វិញ​៖
2nd step

៣. អ្នក​នឹង​បាន​ឃើញ​រូបភាព​បែប​នេះ​៖
3rd step

៤. ចុច​លើ​វីដេអូ​នោះ​ដើម្បី​ play ហើយ ​right click រើស​យក​ឃ្លា “save video as” ដើម្បី​ save វីដេអូ​នោះ​ទុក៖
4th step

៥. វាយ​ឈ្មោះ​វីដេអូ​នោះ ហើយ​ជ្រើស​រើស​កន្លែង​រក្សា​ទុក​វីដេអូ​នោះ​ជា​ការ​ស្រេច​៖
5th step

យ៉ាង​ម៉េច​ដែរ មិត្ត​អ្នក​អាន​បាន​សាក​ល្បង​ហើយ​នៅ​? បើ​មាន​បញ្ហា​ក្នុង​ការ​ទាញ​យក អាច​បញ្ចេញ​មតិ​ក្នុង​ប្រអប់​ comment ខាង​ក្រោម​។

ដកស្រង់ពីរ! សប្បាយ

No comments:

Post a Comment