អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Friday, January 2, 2015

ទាញ​​វីដេអូ​​​ពី​ Youtube ចូល​ទូរសព្ទ​ឬ​កុំព្យូទ័រ​បាន​ភ្លាម​​មិន​បាច់​ដំឡើង​កម្មវិធី​​រញ៉េរញ៉ៃ

ពេល​ចង់​ទាញ​យក​​វីដេអូ​ក្នុង​​ YouTube ចូល​កុំព្យូទ័រ​ឬ​ទូរសព្ទ​ម្ដង​ៗ ​ប្រិយមិត្ត​ត្រូវ​​​បង្ខំ​ចិត្ត​ដំឡើង​ Add On​ ឬ​កម្មវិធី​សម្រាប់​​ដោនឡូត​វីដេអូ​មួយ​ចំនួន​ដាក់​លើ​កុំព្យូទ័រ​ឬ​ទូរសព្ទ ​ជា​មុន​សិន​ទើប​​បាន។ ចំពោះ​អ្នក​​ជំនាញ​​ប្រើ​​ទូរសព្ទ​ ឬ​កុំព្យូទ័រ​​​ប្រាកដ​ជា​មាន​​ភាព​ងាយ​ស្រួល​ក្នុង​ការ​តំឡើង​កម្មវិធី​ សម្រាប់​ដោនឡូត​វីដេអូ​ទាំង​អស់​នោះ​​ តែ​ចំពោះ​អ្នក​ដែល​​​មិន​សូវ​ជំនាញ​ប្រហែល​ជា​លំបាក​បន្តិច​ហើយ។​​ តែ​កុំ​បារម្ភ​ ​​បញ្ហា​ទាំង​នេះ​​​អាច​ដោះ​ស្រាយ​បាន ហើយ​​ប្រិយមិត្ត​​ក៏​មិន​បាច់​ចំណាយ​ពេល​ច្រើន​​ទៅ​ដំឡើង​កម្មវិធី​ទាំង​នោះ ​នាំ​តែ​អស់​ Space (ម៉េមូរី) ទូរសព្ទ ឬ​កុំព្យូទ័រ​​​​​​​​ឥត​ប្រយោជន៍​នោះ​ទេ។  ​អ្នក​ទាំង​អស់​គ្នា​គ្រាន់​តែ​ធ្វើ​តាម​វិធី​ងាយ​​ៗ​​ដូច​ខាង​ក្រោម​​នឹង​​ ​អាច​ទាញ​យក​វីដេអូ​ដែល​ត្រូវ​ការ​​ដាក់​​ក្នុង​ទូរសព្ទ​ឬ​កុំព្យូទ័រ​បាន​ ពុំខាន​ឡើយ​៖


-ដំបូង​ប្រិយមិត្ត​​ដែល​ប្រើ​​កុំព្យូទ័រ​ ឬ​ Smartphone គ្រប់​ម៉ូដែល​​ទាំង​អស់​អាច​ចូល​ទៅ​កាន់ Web Browser ណាមួយ (Firefox, Chrome, Internet Explorer…)​ ដែល​​អ្នក​គិត​ថា​ងាយ​ស្រួល​និង​ដើរ​លឿន​ រួច​វាយ​​ www.youtube.com ហើយ​ Search​ ឬ​ជ្រើស​យក​វីដេអូ​ណាមួយ​​ដែល​អ្នក​ចង់​ដោនឡូត។

2

-បន្ទាប់​មក​អ្នក​នឹង​ឃើញ Link របស់​វីដេអូ​ដែល​អ្នក​ជ្រើស​រើស​​នោះ​នៅ​ក្នុង​ប្រអប់ (ដូច​រូប) ហើយ​វាយ​អក្សរ “ss” បន្ថែម​​ពី​មុខ​ពាក្យ youtube ​ចូល​ក្នុង​  Link មួយ​នោះ។ ឧទាហរណ៍៖ https://www.ssyoutube.com/watch?v=FhlqIZ33zVw

3

4

-ពេល​ដែល​អ្នក​វាយ​អក្សរ “ss” ចូល​ Link រួច​ហើយ​​ ចុច​ Enter នោះ​​អ្នក​នឹង​ឃើញ​​​ព័ត៌មាន​លម្អិត​ទាក់​ទង​នឹង​​ប្រភេទ​ឬ​កម្រិត​ភាព​ ច្បាស់​នៃ​វីដេអូ​ (ដូចជា FLV 240p, MP 4  360p…)។ ដូច្នេះ​អ្នក​គ្រាន់​តែ​ចុច​លើ​​ប្រភេទ​ឬ​កម្រិត​ភាព​ច្បាស់​នៃ​វីដេអូ​ណា​ មួយ​ដែល​អ្នក​ចង់​បាន​ បន្ទាប់​មក​ចុច​ពាក្យ​ថា​ Save/Save  file (បើ​​មាន​) រួច​ចុច​ OK ហើយ​រង់​ចាំ​រហូត​ដល់​ការ​ដោនឡូត​បញ្ចប់​។

5

6

*សម្រាប់​កុំព្យូទ័រ បើ​​ចង់​រក​វីដេអូ​ដែល​​បាន​ដោនឡូត​នោះ​គ្រាន់​តែ​ចុច​លើ​សញ្ញា​ព្រួញ​​ (ដូច​រូប)​ ឬ​វាយ Ctrl+J នោះ​អ្នក​នឹង​ឃើញ​វីដេអូ​ដែល​បាន​ដោនឡូត​នោះ។

7

*សម្រាប់ Windows Phone ​សូម​ចូល​ទៅ​កាន់ Video។

10822272_816330088428857_957823906_n

*សម្រាប់​ Android សូម​ចូល​ទៅ​កាន់ Gallery។ ​

10834144_574561556007603_572917149_n

*បញ្ជាក់៖ គន្លឹះ​​សម្រាប់​ដោនឡូត​នេះ​អាច​​ប្រើ​កា​រ​បាន​​ទាំង​​លើ​កុំព្យូទ័រ​និង​ទូរសព្ទ​គ្រប់​ម៉ូដែល​ទាំង​អស់​។
ប្រិយមិត្ត​បាន​សាក​ល្បង​ឬ​នៅ? ប្រសិន​មាន​បញ្ហា​ណា​មួយ​​ឬ​មាន​គន្លឹះ​​​​ផ្សេង​ពី​នេះ​ មិត្ត​ទាំង​អស់​គ្នា​អាច​​បញ្ចេញ​មតិ​​នៅ​ខាង​ក្រោម​។

ដោយ៖ ប៉ែត ផាន់និត

No comments:

Post a Comment