អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Wednesday, March 4, 2015

របៀប​បើក​គណនី Apple ដោយ​​គ្មាន​ Credit Card (វីឌីអូ​)

យោង​តាម​​ការ​សំណុំ​ពរ​ពី​សំណាក់​ប្រិយ​មិត្ត​ជា​ច្រើន​ដែល​​​មាន​បញ្ហា​ ក្នុង​ការ​ទាញ​យក​កម្មវិធី​​ ក៏​ដូច​ជា​ហ្គេម​នៅ​លើ App Store​ សម្រាប់ iPhone ឬ iPad ដោយ​ហេតុ​ថា គ្មាន​​គណនី Apple ដើម្បី​ប្រើ​ប្រាស់ ។ ដូច្នេះ​​ពេល​នេះ យើង​ខ្ញុំ​​សូម​នាំ​យក​នូវ​វិធី​សាស្ត្រ​មួយ​ ដែល​អាច​​ជួយ​​​​លោក​​​​អ្នក​ឲ្យ​​​​ទទួល​បាន​ភាព​កាន់​តែ​ងាយ​ស្រួល​ក្នុង​ ការ​ប្រើ​ប្រាស់​​ឧបករណ៍ iDevice របស់​ខ្លួន​​តាម​រយៈ​គណនី Apple ​ផ្ទាល់​របស់​​អ្នក​ ។


ជា​ការ​ពិត​​ការ​បង្កើត​នូវ​គណនី Apple ឬ​ហៅ​ថា Apple ID ​ជា​លទ្ធផល​​អ្នក​នឹង​​មិន​ត្រឹម​តែ​​ទទួល​បាន​​​​តែ​ការ​​​​ទាញ​យក​ កម្មវិធី​ផ្សេងៗ​ប៉ុណ្ណោះ​ទេ តែ​​វា​ក៏​ជា​​ជំនួយ​ដល់​លោក​អ្នក​ក្នុង​ការ​ប្រើ​​ប្រាស់​សេវា​កម្ម​ផ្សេងៗ ​ដែល​​មាន​នៅ​លើ​ឧបករណ៍​ផង​ដែរ ដូច​ជា មុខ​ងារ Find My iPhone ជា​ដើម ។ ​យ៉ាង​ណា​មិញ​​​ប្រសិន​បើ​​អ្នក​មិន​មាន​​ Credit Card ​អ្នក​ក៏​អាច​​បើក​នូវ​ Apple ID បាន​​​ដែរ ​តាម​រយៈ​ការ​ជ្រើស​យក​ជម្រើស​ None សម្រាប់​ការ​ចំណាយ​​ផ្សេងៗ ក្នុង​ពេល​អ្នក​កំពុង​បង្កើត​គណនី ​​បន្ទាប់​ពី​បង្កើត Apple ID រួច​អ្នក​​​នឹង​អាច​​ទាយ​យក​កម្មវិធី​ទាំង​ឡាយ​​នៅ​លើ App Store ដែល​ត្រូវ​បាន​ដាក់​​ឲ្យ​ទាញ​យក​ដោយ​គិត​ថ្លៃ ។
របៀប​បើក​គណនី Apple ដោយ​​គ្មាន​ Credit Card ៖
1. ចូល​ទៅ​កាន់​ App Store ជ្រើស​យ​កម្មវិធី​ណា​មួយ​ដែល​ដាក់​ថា​ Free

2. ចុច​លើ​ពាក្យ Free >> Create New Apple ID

3. ប្ដូរ​តំបន់​​របស់​យើង​​ទៅ​កាន់ USA >>​ចុច​លើ​ Next

4. ជ្រើស​យក Agree with terms of service ​រួច​បំពេញ​ព័ត៌មាន​ទៅ​តាម​​​អ្វី​ដែល​​​ត្រូវ​ការ​


5.​ បន្ទាប់​មក​​ចុច​យក Next(ដូច​រូប​ខាង​លើ​) និង​ជ្រើស​យក​ None(ដូច​រូប​ខាង​ក្រោម​)


6. បំពេញ​ឈ្មោះ អាសយដ្ឋាន​​របស់​អ្នក​ និង​​លេខ​តំបន់​ (‘Zip code’ ដើម្បី​​ស្វែង​រក​លេខ​តំបន់​​ដែល​អ្នក​កំពុង​រស់​នៅ​​សូម​ចុច​លើ​តំណ​ភ្ជាប់​នេះ​)

7. ឥលូវ​អ្នក​បាន​បំពេញ​​ព័ត៌មាន​បាន​គ្រប់​គ្រាន់​ក្នុង​ការ​បង្កើត Apple ID ហើយ​ សូម​ចូល​ទៅ​កាន់​ email របស់​អ្នក​ដើម្បី​​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ប្រើ​ប្រាស់​ តាម​រយៈ​សារ​ដែល Apple បាន​ផ្ញើ​ឲ្យ​ ។
ខាង​ក្រោម​គឺ​ ជា​វីឌីអូ​មួយ​ដែល​អាច​ជួយ​លោក​អ្នក​កាន់​តែ​​មាន​ភាព​ងាយ​ស្រួល​​ក្នុង​ការ​បង្កើត Apple ID ដោយ​គ្មាន Credit Card ៖​


ពេល​នេះ​អ្នក​អាច​ទាញ​យក​កម្មវិធី​ផ្សេងៗ ក៏​ដូច​ជា​ហ្គេម​ដែល​​មាន​ដាក់​​ Free ​សម្រាប់​ iPhone ឬ iPad អ្នក​បាន​ហើយ ។ បញ្ជាក់​ក្នុង​ការ​បង្កើត Apple ID ​ខាង​លើ​ប្រសិន​បើ​គណនី​ចាស់​កំពុង logged in សូម​ធ្វើ​ការ sign out ដើម្បី​បង្កើត Apple ID ថ្មី ៕
ចំលងពីរ! ពេលព្រឹក

No comments:

Post a Comment