អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Friday, March 6, 2015

តើការ​រួមភេទពេល​មាន​ផ្ទៃពោះ​អាច​បណ្តាល​ឲ្យរលូត​កូន​ដែរទេ?

ឲ្យតែ​ការមាន​ផ្ទៃពោះ​របស់អ្នក​កំពុងតែ​មាន​សុខភាព​ប្រក្រតី ​ធម្មតា អ្នក​អាច​រួមភេទ​តាម​ចិត្ត​ដែល​អ្នកចង់។ ប៉ុន្តែ​អ្នកប្រហែល​ជា​មិន​ចង់ប្រព្រឹត្តិនោះទេ៖
– ដំណាក់កាល​មា​នផ្ទៃពោះបីខែដំបូង៖ ​មាន​បំរែបំរួល​​អរម៉ូន, អស់​កម្លាំង និង​អាការៈ​ចង់ក្អួត ព្រោះ​អាច​ធ្វើឲ​ចំណង់​ផ្លូវភេទ​ត្រូវ​ធ្លាក់ចុះ។
– ក្នុង​កំឡុងពេល៦ខែ៖ លំហូរឈាម​ទៅកាន់​សរីរាង្គភេទ​មាន​ការ​កើនឡើង ហើយ​ដើមទ្រូង​ចាប់​ផ្តើម​មាន​សម្រើប​ផ្លូវភេទ។
– ក្នុង​កំឡុង​ពេល៩ខែ៖ ចាប់​ផ្តើម​ឡើងទម្ងន់, ឈឺខ្នង និង​មានអាការៈ​ផ្សេងទៀត​អាច​ធ្វើឲ​មាន​សំណើម​លើប្រដាប់ភេទ។
ប៉ុន្តែមាន​ហេតុផល​ជា​ច្រើន​ដែល​ធ្វើ​ឲ្យការរួមភេទ​ក្នុង​កំឡុង​ ពេលមានផ្ទៃពោះអាចមានក្តីសុខ​កាន់​តែច្រើន​ឡើង បើទោះបី​ជា​អ្នក​ធ្វើវា​បាន​តិចតួច​ក៏ដោយ។ ទឹក​រំអិល​ក្នុង​ទ្វារមាស​ចាប់ផ្តើម​កើន​ឡើង។
តើការរួមភេទ​ក្នុង​កំឡុង​ពេលមានផ្ទៃពោះ​អាច​បណ្តាល​ឲ្យរលូត​កូន​ដែរទេ?
– ជាធម្មតា​ការ​រលូត​កូន​ទាក់ទង​នឹង​ភាព​មិនប្រក្រតី​របស់​ក្រូម៉ូស្យូម ឬបញ្ហា​ផ្សេងទៀត​ទាក់ទង​នឹង​ការលូតលាស់​របស់​ទារក។
– ប៉ុន្តែយល់​ល្អគួរ​តែជៀសវាង​ការរួមភេទនៅ៣ខែ​ដំបូង (១២សប្តាហ៏), បើទោះបី​ជា​ឱកាស​នៃការ​រលូត​កូន​មាន​តិចតួច​ក៏ដោយ តែអាច​មាន​ករណី​ ២ទៅ ៣អាច​កើត​មាន​ឡើង។
– យល់ល្អ​គួរតែ​ជៀសវាង​ការរួមភេទ​នៅ ៣ខែ​ចុងក្រោយ ព្រោះ​អាចធ្វើ​ឲ្យរហែក​ភ្នាស បណ្តាល​ឲ្យទារកកើត​កូន​មិន​គ្រប់ខែ។
តើការរួមភេទ​ក្នុងកំឡុងពេល​មានផ្ទៃពោះ​អាចប៉ះពាល់​ដល់ទារក​ដែរទេ?
ការលូតលាស់​របស់ទារក​ត្រូវបាន​ការពារ​ដោយទឹករាវ​នៅក្នុងស្បូន​របស់​អ្នក និងបំពង់​ស្លេស្ម​ដែល​អាចជួយ​រាំងខ្ទប់​កស្បូន​របស់​អ្នក​នៅពេល​មាន​ ផ្ទៃពោះ។ សកម្មភាព​រួមភេទ​នឹង​មិន​ប៉ះពាល់​ដល់ទារក​ក្នុង​ផ្ទៃរបស់​អ្នក​ឡើយ។
តើក្បាច់​ពិសេសៗអ្វីខ្លះ​ដែលត្រូវប្រើនៅពេលមានផ្ទៃពោះ?
– ឲ្យតែ​ធ្វើទៅអ្នកអាច​មានក្តីសុខ ក្បាច់​ពិសេស​ណាក៏បាន
– នៅពេល​អ្នក​កំពុង​មាន​ផ្ទៃពោះ ធ្វើការ​ពិសោធន៏​ដើម្បី​ស្វែងរក​ក្បាច់​ពិសេស​បំផុត
– ក្រៅ​ពីការ​ដេក​លើខ្នង អ្នក​ប្រហែល​ជាចង់​ដេកជាប់​នឹង​ដៃគូរបស់​អ្នក​ម្ខាង ឬប្រើក្បាច់​នៅ​ពីលើ​ដៃគូ​របស់​អ្នក ឬក៏​នៅ​ទល់​មុខ​ដៃគូ​របស់​អ្នក។
ក្បាច់សិច​ដែល​មានសុវត្ថិភាព​នៅពេល​មាន​ផ្ទៃពោះ
ស្ត្រី​នៅ​ពីលើ៖ ធ្វើបែបនេះ​អាច​ឲ្យអ្នក​គ្រប់គ្រង​ជម្រៅ​នៃការ​រុកចូល​ទ្វារមាស និង​ចលនាពិសេសៗ​បាន
បុរស​នៅ​ពីក្រោយ៖ អាច​ឲ្យ​លិង្គ​រុកចូល​ចន្លោះ​ភ្លៅ​របស់​អ្នក និង​រុកចូល​ពីក្រោយ​អ្នក។
ក្បាច់ច្រត់ដៃ និង ជង្គង់៖ នេះ​ជាក្បាច់ពិសេស​បំផុត​សម្រាប់ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​ដើម្បីកុំ​ឲ្យដាក់​សម្ពាធ​លើពោះ​ខ្លាំង​ពេក៕


ប្រភព៖ មង្គលការ

No comments:

Post a Comment