អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Saturday, March 14, 2015

ចាក់​សោ និង​លាក់ Folder ដោយ​មិន​ចាំ​បាច់​ដំឡើង​កម្មវិធី

បច្ចុប្បន្ន​ថ្វី​បើ​​​បច្ចេកវិទ្យា​មាន​ភាព​ជឿន​លឿន​ និង​មាន​ឧបករណ៍​ទំនើប​ជា​ច្រើន​ស្ទើរ​តែ​អាច​ជំនួស​​ឲ្យ​​កុំព្យូទ័រ​យ៉ាង​ ណា​ក្ដី​ តែ​សម្រាប់​ផលិតផល​កុំព្យូទ័រ​នៅ​តែ​បន្ត​ការ​ពេញ​និយម​ប្រើ​​នៅ​គ្រប់​​វិស័យ​មិន​ថា ការ​សិក្សា​ស្រាវ​ជ្រាវ ឬ​ការ​ងារ​​ផ្សេងៗ​នោះ​ទេ ។


​ជា​ការ​ពិត​សម្រាប់​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​បច្ចុប្បន្ន ​​ទាំង​ការ​ងារ និង​ការ​សិក្សា​អ្នក​ប្រហែល​ជា​មាន​នូវ​ឯកសារ​ខ្លះ​​​ដែល​ជា​ការ​សំងាត់ ​ហើយ​ក៏​ជា​ឃ្លាំង​ប្រាក់​របស់​អ្នក​ផង​ដែរ ។ យ៉ាង​ណា​មិញ​ចំពោះ​ការ​ប្រើ​ប្រាស់​ Drive របស់​កុំព្យូទ័រ​សម្រាប់​ផ្ទុក​ឯកសារ​សំខាន់ និង​ការ​ប្រើ​ប្រាស់​ឧបករណ៍​ចល័ត​ផ្សេងៗ ដូច​ជា Memory Card និង USB Flash ឬ Portable Hard Disk Drive  វា​ក៏​ជា​ការ​សំខាន់​ផង​ដែរ​សម្រាប់​អ្នក​ក្នុង​ការ​ពារ​ឯកសារ​ដែល​សំខាន់ៗ ​ដែល​មាន​​​នៅ​ក្នុង​ឧបករណ៍​ទាំង​នោះ ។

Anvide Lock Folder គឺ​ជា​កម្មវិធី​ដ៏​ពិសេស​មួយ​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចាក់​សោ​ការ​ ពារ និង​លាក់​ Folder ដែល​សំខាន់ៗ​ មិន​ឲ្យ​​​អ្នក​ដ៏​ទៅ​មើល​ឃើញ ហើយ​ជា​ពិសេស​​​ជា​មួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ  Windows XP, Windows Vista, Windows 7 និង​ Windows 8 យើង​នឹង​មិន​ចាំ​បាច់​​​ធ្វើ​ការ​ដំឡើង​កម្មវិធី​នេះ​ទេ គឺ​គ្រាន់​តែ​ចុច​លើ ALF.exe របស់​កម្មវិធី​វា​នឹង​ដំណើរការ​ដោយ​ស្វ័យ​ប្រវត្តិ​ ។ ដោយ​ឡែក​​ចំពោះ​​​រូប​ភាព​តំណាង​ឲ្យ​មុខ​ងារ​ផ្សេងៗ​នៅ​ក្នុង​កម្មវិធី​ក៏​ មាន​ភាព​ងាយ​ស្រួល​យល់​ផង​ដែរ តាម​រយៈ​នេះ​យើង​​ខ្ញុំ​ជឿ​ថា ​គ្រាន់​តែ​ចុច​ទៅ​លើ​កម្មវិធី​នោះ​អ្នក​នឹង​ចេះ​ប្រើ​ដោយ​ខ្លួន​ឯង ។
រូប​ភាព​ខាង​ក្រោម​គឺ សម្រាប់​ការ​កំណត់​សិទ្ធ និង​​លក្ខណៈ​ផ្សេងៗ​របស់​កម្មវិធី :

បញ្ជាក់​នៅ​ពេល​​បញ្ចូល​ Folder ទៅ​ក្នុង​កម្មវិធី​ ​និង​បន្ទាប់​ពី​បាន​​ធ្វើ​ការ​ចាក់​សោ នោះ​ Folder ​នឹង​ត្រូវ​បាន​លាក់​ជា​ស្វ័យ​ប្រវត្តិ​ពី Drive ដែល​កំពុង​ផ្ទុក​នោះ ។ ​​ប៉ុន្តែ​នៅ​ពេល​ដែល​យើង​បើក​កម្មវិធី Andive Lock Folder ​យើង​នឹង​បាន​ឃើញ​ Folder ​ដែល​បាន​​ចាក់​សោ និង​លាក់​​ស្ថិត​នៅ​ក្នុង​កម្មវិធី​ ហើយ​យើង​ក៏​អាច​ដោះ​សោ​វិញ​បាន​ផង​ដែរ ។ បញ្ជាក់​បន្ថែម​សម្រាប់​ការ​លាក់​ Folder នៅ​ក្នុង​ឧបករណ៍​ចល័ត​ដូច​ជា USB Flash ជា​ដើម អ្នក​គប្បី​​​​ ចម្លង​កម្មវិធី​ Andive Lock Folder ដែល​មាន​ពាក្យ​កាត់ “ALF”(ទំហំ​ 1.3MB ប៉ុណ្ណោះ​ ) ​ភ្ជាប់​ជា​មួយ​នឹង​ឧបករណ៍​ទាំង​នោះ​ផង ជៀសវាង​ពេល​​បើក​ដំណើរការ​ជា​មួយ​នឹង​កុំព្យូទ័រ​ផ្សេងៗ​ទៀត ដែល​មិន​មាន​កម្មវិធី​នេះ ដែល​ជា​ហេតុ​មិន​អាច​ចូល​ទៅ​កាន់​​ឯកសារ​របស់​អ្នក​បាន​​ ៕
ទាញ​យក​ Anvide Lock Folder !

ប្រភព ពេលព្រឹក​

No comments:

Post a Comment