បន្ទាប់ពីបានសម្រួលដល់ការបង្កើត Apple ID រួចហើយ ពេលនេះយើងខ្ញុំសូមនាំយកនូវវិធីសាស្ត្រមួយដែលឆ្លើយតបទៅ នឹងប្រិយមិត្តជាច្រើនបានចោទសួរថា តើធ្វើដូចម្ដេចទើបអាចទាញយកកម្មវិធី និងហ្គេមពី App Store សម្រាប់ iPhone ឬ iPad ?
របៀបទាញយក App សម្រាប់ iPhone ឬ iPad ៖
- បើក iPhone ចូលទៅកាន់ App Store

- ចុចលើពាក្យ ‘Search’ និងស្វែងរក App ដែលអ្នកចង់បាន ex: Angry Birds ឬតាមរយៈ ‘Top 25′, ‘Categories’ និងតាម ‘Featured’ ជាដើម

- ចុចលើ App ដែលចង់ទាញយក

- ចុចលើ ‘Install App’ (ក្នុងនេះមានសេចក្ដីរៀបរាប់ពី app រូបភាព
ឬវីឌីអូ និង ‘Rating’
រូបផ្កាយដែលបញ្ជាក់ពីការពេញនិយមទាញយក)

- បន្ទាប់ពីចុចយក ‘Install App’ សូមបំពេញ Apple ID Password ក្នុងករណីសួររក
- ត្រលប់ទៅកាន់ Menu ដែលជាកន្លែងប្រជុំដោយ apps អ្នកនឹងឃើញ ‘Loading..’ បានន័យថា app កំពុងតែដំឡើង

- ពេលនេះ app ត្រូវបានដំឡើងរួចរាល់ហើយ សូមរីករាយជាមួយអ្វីដែលអ្នកចង់បាន

ប្រភព ពេលព្រឹក
No comments:
Post a Comment