អំណអគុណចំពោះប្រិយមិត្ត

សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន​ដេម្បីអាន​សាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to phengyeat.blogspot.com very thanks for Lok Chumteav, Mr/Ms Ladies and Gentlemen who is visiting and read on my web-blogspot today. Thank you...!

Sunday, October 25, 2015

កម្ម​វិធី​នេះ អាច​ជួយ​អ្នក​លុប​លេខ​ទូរស័ព្ទ​ច្រើន​ក្នុង​ពេល​តែ​មួយ​បាន សំរាប់ iOS

ការលុប លេខទូរស័ព្ទ នៅក្នុង iPhone ពិត​ជា មិន​ងាយ​ស្រួល​ទេ នៅ​ពេល ដែល​លុប អ្នក​ប្រើ​ប្រាស់ ត្រូវ​ចូល​ទៅ លុប​លេខ ម្តង​មួយៗ តែ​នេះ ក៏​ជា​ការ ល្អ​ដែរ សំរាប់ការពារ មិនឲ្យការ ថ្វីប្រហែស ឬច្រលំដៃលុប បើយើង Mark វាច្រើន ហើយបាន លុបនោះ ពេលខ្លះ ក៏អាចច្រលំដៃ លុបលេខ ដែលមិន ចង់​លុប​ក៏​ថា​បាន ដូចនេះវា មានទាំង គុណវិបត្តិ និងគុណសម្បត្តិ រាងៗខ្លួន។
1-cover

ទោះជាយ៉ាង ណាក៏ដោយ ការប្រើប្រាស់ និងការចង់ ប្រើប្រាស់របស់ មនុស្សម្នាក់ៗ ខុសៗគ្នា ដូចនេះ យើង នឹងណែនាំ កម្មវិធីមួយទៀត ដែលមាន ឈ្មោះថា Smart Merge ជាប្រភេទ កម្មវិធីផ្ទុក លេខ​ទូរស័ព្ទ​ដែល នៅក្នុងស្មាតហ្វូន របស់អ្នក រួចវា អាចអនុញ្ញាតឲ្យ អ្នកធ្វើការ Back up លេខទូរស័ព្ទ ទាំង​នោះ​ទុកបាន ទៀតផង ហើយអ្វី ដែលកាន់តែ ងាយស្រួលនោះ អ្នកអាច Mark លេខច្រើន រួច​លុប​ក្នុង​ពេល​តែ មួយក៏បានដែរ។ បើសិនជា មិត្តអ្នកអាន ចាប់អារម្មណ៍ អ្នកអាច ដោនឡូដយក ទៅ​ប្រើ​ប្រាស់​បាន។
2 3
ដើម្បីដឹង កាន់តែច្បាស់ មុខងារ និងសមត្ថភាព ពិតរបស់ កម្មវិធីនេះ អ្នកគួរ សាកល្បងប្រើប្រាស់ ពេល​នោះ​អ្នក នឹងជឿជាក់ ថាកម្មវិធីនេះ ពិតជា មានប្រយោជន៍ ក្នុងការប្រើប្រាស់ និងជួយ សំរួលដល់ ការ​គ្រប់គ្រង លេខទូរស័ព្ទក្នុង ស្មាតហ្វូន មានសណ្ដាប់ ធ្នាប់រៀបរយ។
 ប្រភពពី: Cambo-report

No comments:

Post a Comment